ហុងគ្រី ៖ ការសិក្សាបានបង្ហាញថា សត្វឆ្កែជាមិត្តល្អបំផុត របស់មនុស្ស ហើយឥឡូវនេះការសិក្សាថ្មីមួយ បានបញ្ជាក់ថា សត្វឆ្កែពិត ជាមានទំនាក់ទំនងពិសេស ជាមួយម្ចាស់របស់វា ដែលបង្កើតសកម្មភាព ខួរក្បាលស្រដៀង នឹងទារកទើបនឹងកើតស្តាប់ម្តាយ របស់ពួកគេដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវ នៅប្រទេសហុងគ្រី បានរកឃើញថា សត្វឆ្កែមានទំនាក់ទំនង ជាមួយសំឡេងម្ចាស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃទី ៧ ខែកញ្ញាថា សហរដ្ឋអាមេរិកគ្រោងរៀបចំជើងហោះហើរជម្លៀសថ្មីចេញពីរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់បានសន្យាថា នឹងអនុញ្ញាតឱ្យមនុស្សដែលមានឯកសារធ្វើដំណើរចាកចេញដោយសេរី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Antony Blinken នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង ដូហា ប្រទេស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាងវិនប៊ីន បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានជំទាស់ចំពោះការបំប៉ោងទ្រឹស្តីរបស់ណាតូអំពីការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក វ៉ាងវិនប៊ីន នៅក្នុងសន្និសីទសារព័ត៌មានថា « ចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះការរំលោភបំពានទ្រឹស្តីរបស់ណាតូ ចំពោះទ្រឹស្តីគំរាមកំហែងនុយក្លេអ៊ែររបស់ចិន។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវលក្ខណៈការពារនៃយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន និងរក្សាសក្តានុពលនុយក្លេអ៊ែររបស់ខ្លួនក្នុងកម្រិតទាបបំផុត ស្របតាមតម្រូវការសន្តិសុខរដ្ឋ»។ លោកថា សម្ព័ន្ធភាពគួរតែបោះបង់ចោលគោលនយោបាយចែករំលែកនុយក្លេអ៊ែរ...
វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការបញ្ជាការប៉ាស៊ីហ្វិកអាមេរិកលោក ហារី ហារីស បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន វាយតម្លៃឡើងវិញនូវគោលនយោបាយយូរអង្វែងរបស់ខ្លួន ក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះភាពមិនច្បាស់លាស់នៃការការពារកោះតៃវ៉ាន់ ដោយព្រមានថា ប្រទេសចិនកំពុងព្យាយាម“ ត្រួតត្រា” កោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ លោកហារីស ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូងរហូតដល់ខែមករា បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូដោយបានលើកឡើថា ប្រទេសចិន កំពុងស្វែងរកការត្រួតត្រាតៃវ៉ាន់” ដោយដាក់សម្ពាធលើទីក្រុងតៃប៉ិ។ រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតីលោក ចូ បៃដិន...
បរទេស៖ ការតវ៉ានៅប្រទេសអេស្ប៉ាញ ដើម្បីប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់មនុស្ស LGBTQ បានបន្តនៅថ្ងៃពុធនេះបន្ទាប់ពីករណីដែលមានយ៉ាងកក្រើកមួយដែលបានទាក់ទាញការចាប់អារម្មណ៍នៅទូទាំងប្រទេស បានកើតឡើងដោយមិនបានរំពឹងទុក។ យោងតាមសារព័ត៌មាន 10BOSTON ចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីត និងទីក្រុង បាសេឡូណា ប្រទេស អេស្បាញរយៈពេលបីថ្ងៃ បន្ទាប់ពីយុវជនម្នាក់បានប្រាប់ប៉ូលីសថា គាត់ត្រូវបានក្រុមជនដៃដល់វាយធ្វើបាបយ៉ាងព្រៃផ្សៃនៅក្នុងរដ្ឋធានីអេស្ប៉ាញ។ បុរសរូបនោះបាននិយាយថា អ្នកឈ្លានពានដែលមិនស្គាល់អត្តសញ្ញាណទាំងនោះបានប្រើកាំបិតឆូតបបូរមាត់របស់គាត់ ហើយប្រើកំាបិតនោះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីខួបអនុស្សាវរិយនៃការកកើត ឡើងបក្សកម្មុយនីស លើកទី៧៣ របស់ខ្លួន។ ជារឿងដ៏ចម្លែកមួយដែរនៅពេលដែលពិធីលើកនេះធ្វើឡើងដោយមិនមានការបង្ហាញការបាញ់បង្ហោះឬក្បាលគ្រាប់មីស៊ីលឆ្លងទ្វីបណាមួយឡើយហើយជាពិសេសកងយោធា របស់ខ្លួនបែរជាបានធ្វើការប្តូរឈុតយោធាជំនួស ឲ្យឈុតដើម្បីការពារមេរោគពណ៍ក្រូចទៅវិញ។ ចំណែកឯមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានគេមើលឃើញថាមានសភាពស្រកសាច់ជាងមុននិងត្រូវបានឈរនៅចំកណ្តាលនៃហ្វូងកុមារដែលមិនមានពាក់ម៉ាស ការពារនោះឡើយ។ គួរឲ្យដឹងថាប្រទេសកូរ៉េខាងជើងបច្ចុប្បន្នកំពុងត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងបញ្ហាវិបត្តិកង្វះខាងស្បៀងអាហារនិងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែបញ្ហារីករាល នៃវិរុសកូវីដនៅលើសកលោក៕ ប្រែសម្រួល៖ស៊ុនលី
អាគារសំណង់ ដែលត្រូវបានគេ គួរឲ្យកត់សម្គាល់ជាព្រះវិហារ Anglo-Saxon ត្រូវបានគេរកឃើញ នៅក្រោមមូលដ្ឋានគ្រឹះ នៃព្រះវិហារ Norman បន្ទាប់ពីអ្នកបុរាណវិទ្យា ដែលធ្វើការលើបណ្តាញផ្លូវដែក ល្បឿនលឿនថ្មី HS2 បានរកឃើញការប្រាសាទ បាក់ឌុបក្នុងការងារ របស់ក្រុមជំនុំចាស់របស់ St Mary នៅ Stokeville រដ្ឋ Buckinghamshire នេះបើយោងតាមការចេញផ្សាយ...
ដាម៉ាស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះបានសរសេរថា មានការលើកឡើងជាច្រើន ពីសំណាក់អ្នកជំនាញនយោបាយក្នុងស្រុក របស់ស៊ីរីអំពីវត្តមាន របស់កងកម្លាំងរបស់អាមេរិក នៅក្នុងប្រទេសរបស់ខ្លួន គឺជារឿង ដែលមិនល្អនោះឡើយ ។ អ្នកជំនាញទាំងនោះ បានមើលឃើញថាវត្តមាន របស់កងកម្លាំងសហរដ្ឋអាមេរិក ដោយមិនមានទទួលស្គាល់ ដោយរដ្ឋាភិបាលរបស់ស៊ីរីតាំងតែពីឆ្នាំ២០១៤នោះ គឺមិនបានឆ្លុះបញ្ចាំង អំពីសន្តិភាពនោះឡើយ ប៉ុន្តែវានឹងអាចបង្កើនទៅអស្ថេរភាព នៅក្នុងប្រទេសជំនួសវិញប៉ុណ្ណោះ។...
អូស្រ្តាលី ៖ ការស្រាវជ្រាវបានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុង ធ្វើឲ្យផែនដីកាន់តែក្តៅ នាពេលបច្ចុប្បន្ននេះ ប្រភេទសត្វ ដែលមានឈាមក្តៅជាច្រើន កំពុងវិវត្តចំពុះ ត្រចៀក និងជើងកាន់តែធំៗ ជាងមុន ដើម្បីឲ្យវាអាចគ្រប់គ្រង សីតុណ្ហភាព រាងកាយបានល្អជាងមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ឧបសម្ព័ន្ធសត្វឈាមក្តៅ ដូចជាចំពុះរបស់បក្សី និង ត្រចៀកថនិក...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple បានផ្ញើលិខិតអញ្ជើញ របស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ព្រឹត្តិការណ៍ បើកដំណើរការផលិតផល បន្ទាប់របស់ខ្លួន ដែលគ្រោង ធ្វើនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមហ៊ុន រំពឹងថា នឹងបង្ហាញទូរស័ព្ទ iPhone ថ្មីនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ព្រឹត្តិការណ៍កាលីហ្វ័រញ៉ាស្ទ្រីម...