បរទេស៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយប្រាប់ទូរទស្សន៍ France 2 នៅថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រទេសបារាំងគិតថា វាកំពុងស្ថិតក្នុងវិបត្តិ ជាមួយសហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលី ក្រោយទីក្រុងកង់ប៉េរ៉ាបានលុបចោលកិច្ចព្រមព្រៀង បញ្ជាទិញនាវាមុជទឹករាប់ពាន់លានដុល្លារ។ ប្រទេសបារាំង ធ្លាប់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងហៅត្រឡប់មកវិញ នូវឯកអគ្គរាជទូតរបស់ខ្លួន ពីប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិកនិងអូស្ត្រាលី ជុំវិញកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី...
បរទេស៖ យោងតាមការបញ្ជាក់របស់ធនាគារកណ្តាល នៃប្រទេសអាហ្គានីស្ថានឬ DAB នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថាក្រុមតាលីបង់ បានប្រគល់លុយសុទ្ធប្រមាណជា១,២៣លានដុល្លារ ព្រមទាំងមាសសុទ្ធមួយចំនួនផង ដែលខ្លួនរឹបអូសបានកន្លងមកទៅឲ្យខ្លួន។ DAB ឬ Da Afghanistan Bank បានបញ្ជាក់ទៀតថាលុយសុទ្ធព្រមទាំងដុំមាសដែលតាលីបង់ បានប្រមូលបានភាគច្រើនគឺពីផ្ទះរបស់អតីតមន្ត្រីរដ្ឋាភិបាល និងអគាររដ្ឋាភិបាលមួយចំនួនផងហើយការប្រគល់មកវិញនេះ ដោយតាលីបង់ចង់បង្ហាញពីការប្តេជ្ញាចិត្តចំពោះតម្លាភាព នៅក្នុងប្រទេសតាមការសន្យាកន្លងមក។ គួរឲ្យដឹងដែរថាចាប់តាំង តែពីបានគ្រប់គ្រងរដ្ឋធានីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហាកន្លងមក តាលីបង់បានប្រកាសកែទំរង់រដ្ឋាភិបាល...
ហ្សាកាតា ៖ រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Binsar Panjaitan បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបើកកោះបាលីរីសត របស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវ អន្តរជាតិ នៅខែតុលាខាងមុខនេះ ខណៈចំនួនករណី ឆ្លងជំងឺកូវីដ-១៩ បាន និងកំពុងធ្លាក់ចុះ នៅក្នុងប្រទេសនេះ ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទើបតែងើបចេញពីចំណុចកំពូល នៃរលកទី២...
រដ្ឋកាលីហ្វ័រញ៉ា ៖ អ្នកជំនាញនិយាយថា ភ្នំ Shasta របស់រដ្ឋកាលីហ្វ័រញ៉ា ជាកំពូលភ្នំខ្ពស់បំផុតមួយ នៅទ្វីបអាមេរិកមានកន្លែង ទំពែកធំសព្វថ្ងៃនេះ បានធ្វើឲ្យកំពូលភ្នំ គ្មានព្រិលសោះ ហើយវាកំពុងធ្វើឲ្យផ្ទាំងទឹកកក ព័ទ្ធជុំវិញរលាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ភ្នំនេះគឺជាភ្នំភ្លើងមួយ ដែលមានកម្ពស់ ១៤,១៧៩ ហ្វីតពីលើនីវ៉ូទឹកសមុទ្រត្រូវបានគ្របដណ្តប់ដោយព្រិលពេញមួយឆ្នាំ ប៉ុន្តែការវិភាគតាមផ្កាយរណប ប្រៀបធៀបគម្របព្រិល...
ញូវយ៉ក ៖ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ស្ត្រីជិត ពាក់កណ្តាល ដែលព្យាយាមមានផ្ទៃពោះ ហើយជាងមួយភាគបី នៃអ្នកដែលគិត អំពីការយកកូនត្រូវបានផ្អាកផែនការ ភាពជាម្តាយចំ ពេលមានជំងឺរាត ត្បាតមេរោគCOVID-19 វាយលុកខ្លាំងពេក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ញូវយ៉ក (NYU) មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Langone...
អាមេរិក ៖ រយៈពេលតែប៉ុន្មាន ម៉ោងប៉ុណ្ណោះមនុស្ស ៤ នាក់នឹងផ្ទុះឡើងក្នុងអវកាស នៅលើយានអវកាស SpaceX Falcon 9 សម្រាប់បេសកកម្មអវកាស ស៊ីវិលលើកដំបូង ប៉ុន្តែសមាជិកនាវិកម្នាក់ ក្នុងចំណោមសមាជិកនាវិក នឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្នុងនាមជាស្ត្រីស្បែកខ្មៅដំបូងគេ នៃយានអវកាស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ លោកស្រីវេជ្ជបណ្ឌិត Sian...
ឡានតាក់សុី ជាច្រើនគ្រឿង នៅក្នុងប្រទេសថៃ ត្រូវបានគេយកដំបូលឡាន ធ្វើជាកន្លែងដាំបន្លែ។ បញ្ហាកូវីដ ធ្វើឱ្យឡានតាក់សុី មិនតិចជាង ៣០០គ្រឿងនោះទេ ដែលត្រូវបានគេទុកចោល រហូតក្លាយជាកន្លែងដាំបន្លែ ដោយសារតែមិនមានភ្ញៀវជិះទៀត។ ទីក្រុងបាងកក ដែលធ្លាប់តែមានភ្ញៀវទេសចរកកកុញ ពេលនេះប្រែស្ងប់ស្ងាត់ ដោយសារស្ថានភាពនៃការឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃ។ ចំណែកឡានតាក់សុី ដែលធ្លាប់ដឹកភ្ញៀវជាហូរហែរ ត្រូវបានទុកចោល ហើយដំបូងឡានត្រូវបានប្រែក្លាយ ជាកន្លែងដាំបន្លែ។...
ចិន៖ អាថ៌កំបាំងលោហធាតុ ត្រូវបានដោះស្រាយបន្ទាប់ពី ៩០០ ឆ្នាំ គឺSupernova ត្រូវបានគេរកឃើញដំបូង នៅប្រទេសចិនក្នុងឆ្នាំ ១១៨១ ត្រូវបានគេកំណត់ថា ជា Pa30 គឺណេប៊ូឡាព័ទ្ធជុំវិញ ផ្កាយក្តៅបំផុតមួយនៅ Milky Way នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ណេប៊ូឡាដែលលាតសន្ធឹងយ៉ាងលឿនហៅថា Pa30 ត្រូវបានគេកំណត់ថា ជាប្រភពនៃការផ្ទុះនៅសតវត្សរ៍ទី...
ជប៉ុន ៖ ការមើលខ្សែភាពយន្ត នៅលើអេក្រង់ធំ គឺជាការព្យាបាល ដ៏ពិតប្រាកដសម្រាប់យើង ភាគច្រើន ឥឡូវនេះ ការធ្វើដំណើរ ទៅរោងកុន ដើម្បីទទួលបានបទ ពិសោធន៍ អាចជារឿង អតីតកាលតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន LG ប្រកាសលក់ ទូរទស្សន៍ ៣២៥ អ៊ីញតម្លៃ ១,៧ លានដុល្លារ...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសអ៊ុយក្រែន បានធ្វើការអះអាងថា ប្រទេសអាមេរិក និងប្រទេសអ៊ុយក្រែន នឹងចូលរួមគ្នា ក្នុងការបង្កើតសមយុទ្ធយោធា មួយដែលគ្រោង នឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយស្ថិតនៅភាគខាងលិច នៃប្រទេស។ សមយុទ្ធយោធា ដែលត្រូវបានគេមើលឃើញថា បានកើតឡើងនៅក្រោយបន្តិច ប៉ុណ្ណោះនៃសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយប្រទេសរុស្សី និងបេឡារុស ដែលជាប្រទេសជិតខាងគ្នា កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ។...