រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា រដ្ឋាភិបាលរបស់ប្រទេស ប្រេស៊ីល កាលពីថ្ងៃអាទិត្យបានបញ្ជូនយន្តហោះដឹកជំនួយមនុស្សធម៌ និងក្រុមពន្លត់អគ្គីភ័យពិសេសចំនួន៣២នាក់ ដើម្បីជួយសង្គ្រោះដល់ប្រទេសហៃទី ក្នុងការរុករក និងខ្នះខ្នែងសម្របសម្រួល បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ បានវាយប្រហារប្រទេសនៅខារីបៀនមួយនេះ កាលពីថ្ងៃទី១៤ ខែសីហា ។ ក្រសួងការពារជាតិបានឲ្យដឹងថា ក្រុមពន្លត់អគ្គីភ័យដែលមានអ្នកឈ្មោះ KC-390 Millennium មកពីកងទ័ពអាកាស...
បរទេស៖ ប្រទេសអ៊ូសបេគីស្ថាន បានប្រកាស កាលពីថ្ងៃសុក្រថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយតាលីបង់ ប្រទេសអ៊ូសបេគីស្ថាន បានបញ្ជូនជនភៀសខ្លួន អាហ្វហ្គានីស្ថានចំនួន ១៥០ នាក់ត្រឡប់ទៅមាតុប្រទេសវិញ ដែលក្រុមមន្រ្តីប្រទេសនេះបាននិយាយថា កំពុងបំពេញតាមបំណង របស់ជនភៀសខ្លួន។ យោងតាមសារ ព័ត៌មាន News Week ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេស...
ក្រុមតាលីបង់ កំពុងតាមស្វែង រកសត្រូវដែលធ្លាប់ប្រឆាំង នឹងក្រុមពួកគេ យកមកសម្លាប់ចោល ។ នេះបើតាមការអះអាង របស់ក្រុមសិទ្ធមនុស្ស ។ ក្រុមសកម្មប្រយុទ្ធមួយនេះ កំពុងក្បត់សន្យារបស់ខ្លួន ដែលថានឹងមិនធ្វើការសងសឹកទៅលើអ្នកណាម្នាក់ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នោះទេ នៅពេលថ្លែងក្នុងសន្និសីទសារព័ត៌មាន ជាលើកដំបូង ចាប់តាំងពីវាយដណ្តើម បានទីក្រុងកាប៊ុល។ បើតាមប្រភពពីប្រទេស អាហ្វហ្គានីស្ថាន បានឱ្យដឹង...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ -១៩ ថ្មីចំនួន ១១ ៣៤៦ នាក់នៅក្នុងស្រុក ចំនួន ៣៦ កាលពីថ្ងៃអាទិត្យ និងចំនួនអ្នកស្លាប់តែមួយថ្ងៃខ្ពស់បំផុត គឺរហូតដល់ ៧៣៧ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១...
ហ្សាកាតា៖ ប្រភពពីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើង ១២,៤០៨ ករណី ក្នុងរយៈពេលមួយថ្ងៃ សរុបកើនឡើងដល់ ៣,៩៧៩,៤៥៦ករណី ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ១,០៣០នាក់ សរុបកើនឡើងដល់ ១២៦,៣៧២ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺដែលបាន ជាសះស្បើយមានចំនួន ២៤,២៧៦ នាក់...
បាងកក៖ ជាងមួយឆ្នាំកន្លះចាប់តាំងពីជំងឺរាតត្បាតកូវីដ -១៩ បានផ្ទុះឡើង ឧស្សាហកម្មទេសចរណ៍ របស់ប្រទេសថៃ ឥឡូវនេះកំពុងតស៊ូ ដើម្បីរស់រានមានជីវិតបន្ដទៀត និងព្យាយាមផ្លាស់ប្តូរពីវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវដែលមានគុណភាពបន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ប្រទេសនេះទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៤០ លាននាក់ក្នុងឆ្នាំ២០១៩ ហើយចំនួននេះបានធ្លាក់ចុះមកត្រឹម ៦,៧ លាននាក់ នៅឆ្នាំ២០២០ ខណៈកំពុងមានជំងឺរាតត្បាតផ្ទុះឡើង។ សម្រាប់ឆ្នាំ២០២១ អាជ្ញាធរទេសចរណ៍ថៃ (TAT)...
បរទេស ៖ យោធាសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំងមួយគ្រឿង មកពីកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បានបាញ់ទម្លាក់កូនដ្រូនមួយគ្រឿង នៅក្នុងប្រទេស ស៊ីរីភាគខាងកើត កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកូនដ្រូននោះ ត្រូវបានគេចាត់ថា ជាការគម្រាមកំហែង ។ លោកវរសេនីយ៍ឯកកងទ័ពអាមេរិក Wayne Marotto ជាអ្នកនាំពាក្យកងកម្លាំងចម្រុះ បានមានប្រសាសន៍យ៉ាងដូច្នេះថា យន្តហោះរបស់កងកម្លាំងចម្រុះ...
ហៃទី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយ កម្រិត៧,២រ៉ិចទ័រ អង្រួននៅក្នុងតំបន់ នៃដែនកោះ South Sandwich Islands ។ យោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ...
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជួយក្នុងដំណើរជម្លៀសបុគ្គលិកអាមេរិកនិងជនជាតិអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ យន្តហោះចំនួន៨គ្រឿង ដែល៤គ្រឿងមកពីក្រុមហ៊ុន United Airlines និង៣គ្រឿងទៀតមកពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក គឺក្រុមហ៊ុន Delta Air Lines ក្រុមហ៊ុន Atlas Air និងក្រុមហ៊ុន Omni Air...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានចេញមកបដិសេធនូវព័ត៌មានចចាមអារ៉ាម ដែលបានអះអាងថាប្រឹក្សា យោធាជាន់ខ្ពស់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសយេមែន។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Saeed Khatibzadeh បានចេញមកធ្វើការថ្លែងបដិសេធចំពោះ ព័ត៌មានទាំងនេះហើយអះអាងថា វាគឺជាដំណឹងក្លែងក្លាយចំពោះការបាត់បង់ជីវិត របស់ពលរដ្ឋអ៊ីរ៉ង់ នៅក្នុងជម្លោះរបស់ប្រទេសយេមែនទៅវិញនោះ។ លោកបញ្ជាក់បែបនេះថា៖ គ្មានយោធាឬទីប្រឹក្សាយោធាអ៊ីរ៉ង់ ណាម្នាក់ដែលត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសយេមែននោះឡើយ។...