តូក្យូ៖រដ្ឋាភិបាលក្រុងតូក្យូ កាលពីថ្ងៃអង្គារបានរាយការណ៍ថា មានករណីឆ្លងវីរុស ថ្មីចំនួន ១.៣៨៧ នាក់កើនឡើង ៦៦០ ពីថ្ងៃច័ន្ទយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្នុងនោះ ប្រជាជនក្នុងវ័យ ២០ ឆ្នាំ (៤៤៨ ករណី) អាយុ ៣០ ឆ្នាំ (៣០០) និងអាយុ ៤០ ឆ្នាំ...
តៃប៉ិ៖អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីបាននិយាយថា កោះតៃវ៉ាន់បានលុបចោល ការបញ្ជូនរដ្ឋមន្រ្តីឌីជីថល Audrey Tang ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ បន្ទាប់ពីអ្នករៀបចំបានដាក់កម្រិតចំនួន អ្នកចូលរួមដើម្បីការពារការឆ្លងវីរុសនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្ញើសេចក្តីជូនដំណឹងមួយទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃពុធដោយបញ្ជាក់ពីការចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅថ្ងៃទី ២៣ ខែកក្កដានឹងត្រូវកំណត់ចំពោះប្រមុខរដ្ឋ។ កោះតៃវ៉ាន់បានប្រកាសកាលពីថ្ងៃទី ១០ ខែកក្កដាថា ខ្លួននឹងបញ្ជូនរដ្ឋមន្រ្តីឌីជីថលជាអ្នកតំណាងកោះទៅចូលរួមប្រកួតកីឡាអូឡាំពិក។ នៅក្នុងបណ្តាញសង្គម Twitter ជាភាសាជប៉ុន លោក...
ញូវយ៉ក៖ តម្លៃប្រេងបានទទួលរងនូវការខាតបង់យ៉ាងខ្លាំង ដោយសារពាណិជ្ជករវាយតម្លៃពីហានិភ័យទាំងផ្នែកផ្គត់ផ្គង់ និងទាំងតម្រូវការ ខណៈកំពុងព្រួយបារម្ភពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចព្រមព្រៀង OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រេងឆៅខាងលិចនៅរដ្ឋតិចសាស់ សម្រាប់ចែកចាយនៅខែសីហា បានធ្លាក់ចុះ ៥,៣៩ ដុល្លារអាមេរិក ឬ ៧,៥ ភាគរយមកនៅត្រឹម ៦៦,៤២ ដុល្លារក្នុងមួយបារ៉ែលនៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែកញ្ញា បានធ្លាក់ចុះ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅតែបន្តមើលឃើញការកើនឡើងនៃករណីឆ្លងជំងឺកូវីដ -១៩ ទាំងការស្លាប់ និងការស្នាក់នៅមន្ទីរពេទ្យដែលត្រូវបានជំរុញដោយទម្រង់ឆ្លងថ្មី Delta ដែលអាចចម្លងបានខ្ពស់ និងភាពស្ទាក់ស្ទើរនៃវ៉ាក់សាំង។ សារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍ថាប្រទេសនេះមានអត្រាជាមធ្យម ៣២,០០០នាក់ក្នុងមួយថ្ងៃកើនឡើង ៦៦ ភាគរយពីសប្តាហ៍មុននិង ១៤៥ ភាគរយខ្ពស់ជាងអត្រាកាលពីពីរសប្តាហ៍មុន នេះបើយោងតាមការដកស្រង់ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។ ជាមធ្យមជនជាតិអាមេរិក...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើមុខងារ បង់ប្រាក់ថ្មីមួយ ដែលមានឈ្មោះថា“ Apple Pay Later” នឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាស់បង់ប្រាក់ សម្រាប់ការទិញ នៅពេលក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ប្រភពព័ត៌មាន ពីគេហទំព័រ Bloomberg...
សេអ៊ូល ៖ លោកប្រធានាធិបតី កូរ៉េខាងត្បូង Moon Jae-in បានសម្រេចចិត្ត មិនធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន សម្រាប់ព្រឹត្តិការណ៍អូឡាំពិក រដូវក្តៅតូក្យូ ដោយលើកឡើងពីការខកខាន មិនបានរៀបចំកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តីជប៉ុន ដែលនឹងផ្តល់ លទ្ធផលប្រកប ដោយអត្ថន័យក្នុងការពង្រឹង ទំនាក់ទំនង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការិយាល័យរបស់លោក...
ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រទេសអ៊ីស្រាអ៊ែល បានបាញ់មីស៊ីលមួយគ្រាប់ ចូលទីតាំងយោធា នៅខេត្តភាគខាងជើងស៊ីរី គឺខេត្ត Aleppo កាលពីយប់ថ្ងៃចន្ទ ។ ទីភ្នាក់ងារ SANA បានឲ្យដឹងថា ការវាយប្រហារ...
កូឡុំបៀ ៖ ការសិក្សាថ្មីមួយបានព្រមានថា កុមារដែលរស់នៅក្នុងតំបន់ ការបំពុលបរិយាកាសខ្ពស់ ធ្វើឲ្យពួកគេមានជំនាញ អក្ខរាវិរុទ្ធដូចជាការអាន និងផ្នែកគណិតវិទ្យា ចុះខ្សោយជាងតំបន់ ទាប នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ការសិក្សាបានអះអាងថា ពួកគេក៏មានកម្រិតខ្សោយ នៃការគ្រប់គ្រងការថយ ចុះសមត្ថភាព យល់ដឹង ដើម្បីបញ្ឈប់ការ គិតសកម្មភាព ឬអារម្មណ៍ដោយស្វ័យប្រវត្តិ ។...
អេហ្ស៊ីប ៖ អ្នកបុរាណវិទ្យា បាននិយាយាថា កន្លែងផលិតគ្រឿង ស្មូនដ៏ធំមួយ និងគ្រោងឆ្អឹងដែលផលិតសេរ៉ា មិចគួរឲ្យភ្ញាក់ផ្អើល ដោយមានគ្រប់ទម្រង់ទំហំ និងពណ៌ ក្នុងកំឡុងសម័យក្រិក – រ៉ូម៉ាំងត្រូវបានគេរកឃើញ នៅក្នុងប្រទេសអេហ្ស៊ីប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល ។ អ្នកបុរាណវិទ្យា ដែលធ្វើការនៅតំបន់ Tel Kom...
បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ចទៅកាន់ទីតាំងរងគ្រោះ ដោយសារគ្រោះធម្មជាតិ ទឹកជំនន់នៅអ៊ឺរ៉ុបខាងលិច។ ទស្សនកិច្ចលើកនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលគ្រោះ ទឹកជំនន់ជាច្រើនថ្ងៃបានវាយប្រហារទៅលើតំបន់អ៊ឺរ៉ុប ខាងលិចនិងបានបណ្តាលឲ្យមនុស្សប្រមាណជា១៧១នាក់មកហើយបាត់បង់ជីវិត និងជាច្រើនទៀត នៅបន្តបាត់ខ្លួននៅឡើយ។ ក្នុងនោះមនុស្ស១៤៤នាក់ដំបូង បានបាត់បង់ជីវិតគិតចាប់ពីពេលដែលទឹកជំនន់ ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់អាល្លឺម៉ង់ បានវាយប្រហារហើយប្រមាណជា២៧នាក់ ទៀតបានបាត់បង់ជីវិតនៅក្នុងប្រទេសប៊ែលហ្ស៊ិក។ មកដល់ពេលនេះក្រុមអ្នកសង្គ្រោះ នៅក្នុងប្រទេសទាំងពីរអាល្លឺម៉ង់និងប៊ែលហ្ស៊ិក នៅតែបន្តដំណើរការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅឡើយទោះបីជាស្ថានភាពនិងលក្ខខណ្ឌ...