ព័ត៌មានអន្តរជាតិ

សិក្សាព្រមាន ៖ កុមាររស់ នៅតំបន់មានខ្យល់ កខ្វក់ខ្ពស់ មានអក្ខរាវិរុទ្ធ ខ្សោយអាន និងគណិតវិទ្យាខ្សោយ

កូឡុំបៀ ៖ ការសិក្សាថ្មីមួយបានព្រមានថា កុមារដែលរស់នៅក្នុងតំបន់ ការបំពុលបរិយាកាសខ្ពស់ ធ្វើឲ្យពួកគេមានជំនាញ អក្ខរាវិរុទ្ធដូចជាការអាន និងផ្នែកគណិតវិទ្យា ចុះខ្សោយជាងតំបន់ ទាប នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាបានអះអាងថា ពួកគេក៏មានកម្រិតខ្សោយ នៃការគ្រប់គ្រងការថយ ចុះសមត្ថភាព យល់ដឹង ដើម្បីបញ្ឈប់ការ គិតសកម្មភាព ឬអារម្មណ៍ដោយស្វ័យប្រវត្តិ ។ អ្នកស្រាវជ្រាវបានជ្រើសរើស ស្ត្រីមានផ្ទៃពោះ មកពីតំបន់ចំនួន៣ក្នុង New York City– Washington Heights, Central Harlem និង South Bronx ។

ពួកគេបានកត់ត្រាពី កម្រិតនៃការប៉ះពាល់ នឹងការបំពុល នៃសារពាង្គកាយ និងតាមដានការសម្តែងរបស់កូន ៗ ពួកគេប្រហែលមួយទសវត្សរ៍ ក្រោយមក ខណៈមូលហេតុ នៃតំណភ្ជាប់នៅតែមិនទាន់ត្រូវបាន បញ្ជាក់អ្នកស្រាវជ្រាវបានបង្ហាញថា ការប៉ះពាល់នឹងការបំពុល អាចប៉ះពាល់ដល់ការវិវត្ត នៃទារកក្នុងស្បូន ។

អ្នកស្រាវជ្រាវ បាននិយាយថា ក្នុងអំឡុងពេលទារកខួរ ក្បាលរីកលូតលាស់ យ៉ាងឆាប់រហ័សងាយ នឹងទទួលរងនូវការប្រមាថ ដល់ប្រព័ន្ធសរសៃប្រសាទ អាចបង្ហាញថា ជាលទ្ធផលសុខភាពផ្លូវកាយ និងផ្លូវចិត្តអវិជ្ជមានក្នុងវ័យកុមារភាព និងមនុស្សពេញវ័យ ។
ការសិក្សានេះត្រូវបានធ្វើឡើង ដោយអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលកូឡុំបៀ សម្រាប់សុខភាពបរិស្ថានកុមារ (CCCEH) នៅឯសាកលវិទ្យាល័យ Columbia នៃសាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យកូឡុំបៀ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាកលវិទ្យាល័យកូឡុំបៀ ៕ដោយ៖លី ភីលីព

Most Popular

To Top