បរទេស ៖ មន្ត្រីសហព័ន្ធគ្រូបង្រៀន មីយ៉ានម៉ាមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយថា គ្រូបង្រៀនជាង១២៥.០០០នាក់ នៅក្នុងប្រទេសមីយ៉ានម៉ា នាពេលថ្មីៗនេះ ត្រូវអាជ្ញាធរយោធាផ្អាកការងារ ពីបទចូលរួមជា មួយសកម្មភាពតវ៉ាស៊ីវិល ប្រឆាំងនឹងរដ្ឋប្រហារយោធា ក្នុងខែកុម្ភៈ ។ ការបញ្ឈរជើងពីការងារនេះ គឺត្រូវបានធ្វើឡើង នៅក្នុងពេលប៉ុន្មានថ្ងៃមុន ពេលចាប់ផ្តើមការសិក្សាឆ្នាំថ្មី ដែលគ្រូបង្រៀននិងអាណាព្យាបាលខ្លះ កំពុងតែធ្វើពហិការ ជាផ្នែកនៃយុទ្ធនាការបង្កភាព...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី លោក Ismail Sabri Yaakob កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថាការរឹតបន្តឹងបន្ថែម ពីសំណាក់រដ្ឋាភិបាល ម៉ាឡេស៊ី ទៅលើបញ្ហាប្រយុទ្ធប្រឆាំងនឹងកូវីដ គឺបានធ្វើឡើងហើយក្នុងនោះ ក៏មានទាំងការដាក់កំហិត ចំពោះអ្នកធ្វើការងារពីផ្ទះ និងការកំណត់ពេលវេលា និងចំនួនបុគ្គលិក នៅតាមកន្លែងធ្វើការនីមួយៗផង។ នៅក្នុងសន្និសិទកាសែតរួមមួយ ជាមួយនឹងលោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោក Noor...
បរទេស៖ មេដឹកនាំយោធា មីយ៉ាម៉ាលោក Min Aung Hlaing នៅសប្តាហ៍នេះ បានធ្វើការអះអាងថា លោកស្រី Aung San Suu Kyi មានសុខភាពល្អជាធម្មតា នៅក្នុងផ្ទះរបស់គាត់ ហើយនឹងត្រូវបង្ហាញខ្លួន នៅក្នុងតុលាការ ប៉ុន្មានថ្ងៃខាងមុខនេះ។ ជាសេចក្តីថ្លែងការណ៍ និងសំភាសដោយក្រុមអ្នកកាសែត លើកដំបូងបំផុតរបស់លោក គិតចាប់តាំងតែពីពេល...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០២នាក់បានស្លាប់ និង០៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍ នៅក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ។ នាយកដ្ឋាននគរបាលក្រុង Minneapolis បាននិយាយថា ក្រុមមន្ត្រីបានឆ្លើយតបទៅនឹង “ភាពចលាចលនៅកន្លែងកើតហេតុ” នៅវេលាម៉ោង១និង៥៩នាទីព្រឹក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសអ៊ីតាលីទើបតែបានប្រកាសអនុម័តកញ្ចប់ថវិកាជំនួយប្រមាណជា៤០ពាន់លានអ៊ឺរ៉ូបបន្ថែមទៀតដើម្បី អាចជួយស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ នៅក្នុងកញ្ចប់ថវិកាទាំងអស់ប្រាក់ប្រមាណជា១៧ពាន់លានអ៊ឺរ៉ូនឹងត្រុវប្រើប្រាស់ទៅលើកិច្ចការងារគាំទ្រដល់ក្រុមហ៊ុនឯកជននិងរដ្ឋទាំងឡាយហើយប្រមាណជា៩ពាន់លានអ៊ឺរ៉ូទៀតសម្រាប់គាំទ្រដល់ បញ្ហាបំណុលរបស់អាជីវកម្ម។ ដោយឡែកប្រាក់ប្រមាណ ជា៤ពាន់លានអ៊ឺរ៉ូ នឹងយកទៅប្រើប្រាស់សម្រាប់ទីផ្សារការងារ ជាពិសេសអ្នកបាត់បង់ការងារ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះអ៊ីតាលីបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា២៩លានដូសរួចមកហើយនៅទូទាំងប្រទេសដែលពលរដ្ឋសរុប៩,៣លាននាក់បានទទួលវ៉ាក់សាំងរួចរាល់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នំា២០២១ថា ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស២០នាក់ដែលកំពុងរត់ប្រណាំងគ្នានៅលើភ្នំបានស្លាប់នៅភាគពាយព្យនៃប្រទេសចិន បន្ទាប់ពីមានព្រឹលទឹកកកត្រជាក់ និងខ្យល់បោកបក់មកលើផ្លូវដ៏ខ្ពស់ ។ ទីស្នាក់ការជួយសង្គ្រោះបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានលើកឡើងថា អ្នកចូលរួមបានទទួលរងការឈឺចាប់លើរាងកាយ និងថយចុះសីតុណ្ហភាពភ្លាមៗ ។ អ្នកខ្លះបានបាត់ខ្លួននៅក្នុងអាកាសធាតុដ៏អាក្រក់នៅម៉ោងប្រហែល១រសៀលកាលពីថ្ងៃសៅរ៍ នៅគ្រាដែលការរត់ប្រណាំងក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រនៅក្នុងតំបន់ទេសចរណ៍ថ្មលឿង នៃតំបន់ទេសចរណ៍នៅទីក្រុង Baiyin...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឯកភាពគ្នានៅឯកិច្ចប្រជុំកំពូល កាលពីថ្ងៃសុក្រដើម្បីបន្តភាពជាដៃគូលើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈពេលដែលបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការសន្ទនាជាមួយប្រទេសកូរ៉េខាងជើង ដែលបានជ្រើសរើសឡើងវិញ។ មេដឹកនាំទាំងពីរ បានជួបប្រជុំដោយផ្ទាល់លើកដំបូង នៅទីក្រុងវ៉ាស៊ីនតោន ៤ខែបន្ទាប់ពីលោក បៃដិន បានចូលកាន់តំណែងនៅពេលដែលជំងឺរាតត្បាតកាន់តែខ្លាំងឡើង ហើយទីក្រុងព្យុងយ៉ាង មិនមានចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចពិភាក្សាជាមួយសេអ៊ូល ឬវ៉ាស៊ីនតោននោះឡើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯសេតវិមាន បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្វាគមន៍លើការប្រកាសអំពីបទឈប់បាញ់គ្នានៅតំបន់ហ្គា ។ យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្រុមប្រឹក្សាអ.ស.ប បានស្វាគមន៍លើការប្រកាសអំពីបទឈប់បាញ់គ្នាចាប់ពីថ្ងៃទី២១ ឧសភា និងបានទទួលស្គាល់តួនាទីសំខាន់របស់អេហ្ស៊ីប បណ្តាប្រទេសនៅក្នុងតំបន់ផ្សេងទៀត អង្គការសហប្រជាជាតិ នៅមជ្ឈិមបូព៌ា និងដៃគូអន្តរជាតិដទៃទៀត ដែលបានដើរតួសំខាន់នៅក្នុងរឿងនេះ។ ក្រុមប្រឹក្សាបានអំពាវនាវឱ្យមានការប្រកាន់ខ្ជាប់ទាំងស្រុងនូវបទឈប់បាញ់គ្នា និងបានចូលរួមមរណៈទុក្ខនៃការបាត់បង់ជីវិតជនស៊ីវិល ដែលបណ្តាលមកពីអំពើហិង្សា ។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថាប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន កំពុងរៀបចំកិច្ចពិភាក្សាផ្នែកការពារជាតិត្រីភាគី បន្ទាប់ពីត្រូវបានបង្ខំឱ្យលុបចោលកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនា នៅប្រទេសសិង្ហបុរី ដោយសារតែជំងឺកូវីដ-១៩ ។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook និងសមភាគីអាមេរិក និងជប៉ុន របស់លោក – រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo...
បរទេស៖ មន្ត្រីការពារជាតិ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin រហូតមកទល់ពេលបច្ចុប្បន្ននេះ នៅមិនអាចនិយាយជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេសចិននៅឡើយទេ បើទោះជាមានការព្យាយាមជាច្រើនដក ដើម្បីបង្កើតកិច្ចពិភាក្សាគ្នាក៏ដោយ។ ចំណងមិ្តភាព រវាងប្រទេសចិននិងសហរដ្ឋអាមេរិក មានភាពតានតឹងខ្លាំងឡើង ដោយមហាអំណាចសេដ្ឋកិច្ចពិភពលោក ដ៏ធំបំផុតទាំងពីរ មានការប៉ះទង្គិចគ្នាជុំវិញរឿងគ្រប់យ៉ាងចាប់តាំងពីបញ្ហាតៃវ៉ាន់ និងកំណត់ត្រា សិទ្ធិមនុស្សប្រទេសចិន រហូតដល់រឿងសកម្មភាព យោធាខ្លួន...