ព័ត៌មានអន្តរជាតិ

ក្រពើ បុរេប្រវត្តិសាស្ត្រ មាន ប្រវែងជាង រថយន្ដក្រុងឡុង ធ្វើដំណើរតាមផ្លូវទឹក នៅឈៀងខាងលិច នៃរដ្ឋ Queensland រហូតដល់ ៥ លានឆ្នាំមុន។

ក្រុងឡុង៖សត្វក្រពើយក្សដែលមាន រហស្សនាមថា ‘River Boss’ ម្ចាស់ទន្លេមានប្រវែងជាង រថយន្ដក្រុងឡុង ហើយការរកឃើញសត្វក្រពើ នៅសម័យបុរេប្រវត្តិដ៏ធំមួយស្តាប់ទៅដូចជាការសម្តែង នៃខ្សែភាពយន្តភ័យរន្ធត់ថវិកាទាបនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

អ្នកស្រាវជ្រាវបាននិយាយថា ប៉ុន្តែតាមពិតសត្វនេះបានធ្វើដំណើរតាមផ្លូវទឹកនៅរដ្ឋ Queensland ភាគអាគ្នេយ៍រហូតដល់ ៥ លានឆ្នាំមុនហើយប្រហែលជាធំបំផុត ដែលធ្លាប់រស់នៅក្នុងប្រទេសអូស្ត្រាលី។ ពួកគេបានកំណត់អត្តសញ្ញាណ Gunggamarandu maunala មានឈ្មោះថា ‘River Boss’ បន្ទាប់ពីធ្វើការវិភាគលើលលាដ៍ក្បាលមួយផ្នែកដែលត្រូវបាន រកឃើញនៅប្រហែលឆ្នាំ ១៨៧៥។

លោក Jorgo Ristevski ជាបេក្ខជនបណ្ឌិតមកពីសាលាវិទ្យាសាស្ត្រជីវវិទ្យានៃ សាកលវិទ្យាល័យ Queensland បានមានប្រសាសន៍ថា វាពិបាកប៉ាន់ស្មានទំហំសរុបរបស់ Gunggamarandu ដោយសារយើងមានឆ្អឹងខ្នង ប៉ុន្តែវាធំណាស់ ហើយនេះគឺជាក្រពើធំបំផុត មួយដែលធ្លាប់រស់នៅក្នុងប្រទេសអូស្ត្រាលី។

លោកបានបន្តថា ក្រពើនេះត្រូវបានគេប៉ាន់ស្មានថា មានប្រវែងប្រហែល៧ ម៉ែត្រ រីឯលលាដ៍ក្បាលរបស់វាតែម្នាក់ឯងត្រូវបានគេគិតថា មានប្រវែងយ៉ាងហោចណាស់ ៨០ ស. ម។ លោក Ristevski បានបន្ថែមទៀតថា នេះបង្ហាញថា Gunggamarandu គឺដូចគ្នានឹងកំណត់ត្រាក្រពើឥណ្ឌូ – ប៉ាស៊ីហ្វិកធំបំផុត មិនធ្លាប់មាន។

អាយុកាលពិតប្រាកដនៃហ្វូស៊ីល នេះមិនប្រាកដប្រជាទេ ប៉ុន្តែវាប្រហែលជាមានអាយុចន្លោះពី ២ ទៅ ៥ លានឆ្នាំ។ ក្រុមអ្នកស្រាវជ្រាវបាន ធ្វើការជួសជុលឡើងវិញនូវលលាដ៍ក្បាលរបស់ក្រពើដោយប្រើស្កែន CT ជួយឲ្យពួកគេស្វែងយល់បន្ថែមអំពីកាយវិភាគ សាស្ត្រនៃប្រហោងធ្មេញ និងខួរក្បាលរបស់វា ៕ដោយ៖លី ភីលីព

Most Popular

To Top