បរទេស៖ថ្នាក់ដឹកនាំកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី បានជួបគ្នានៅក្នុងទីក្រុងមូស្គូនាថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីការស្ទាក់ដំណើរគ្នានៅក្នុងដែនអាកាសអន្តរជាតិ និងអន្តរកម្មរវាងនាវារបស់ប្រទេសទាំងពីរ នេះបើតាមសម្តីទ័ពជើងទឹកអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគេហៅថា ការទប់ស្កាត់ហេតុការណ៍នៅលើនិងពីលើដែនទឹកខាងក្រៅដែនកំណត់នៃដែនសមុទ្រជាកម្មសិទ្ធិ ហៅកាត់ថា INCSEA នោះ គឺត្រូវបានប្រារព្ធធ្វើឡើង ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងឧប្បត្តិហេតុដែនសមុទ្រ ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងឆ្នាំ១៩៧២។ សេចក្តីប្រកាសព័ត៌មានទ័ពជើងទឹកអាមេរិកបាននិយាយថា...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបានលើកឡើងថា ប្រទេសចិន គាំទ្រការទាមទារសមហេតុផលរបស់អ៊ីរ៉ង់ ទាក់ទងនឹងផែនការសកម្មភាពចម្រុះ (JCPOA) ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងត្រៀមខ្លួនដើម្បីពង្រឹងការសម្របសម្រួល ជាមួយអ៊ីរ៉ង់ និងការពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី។ លោកស៊ីបានកត់សម្គាល់ថាប្រទេសចិន និងអ៊ីរ៉ង់ ប្រកាន់ខ្ជាប់ និងជួយគ្នាទៅវិញទៅមកបានចូលរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទទួលបាននូវលទ្ធផលជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគី។ លោកស៊ី...
the Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro មកដល់ពេលនេះនៅតែចិញ្ចឹមចិត្តដើម្បីផ្ទេរមកចូលរួមក្លឹប នៅប្រទេសអេស្បាញដដែលទោះបីជាបានបរាជ័យ លើកមុនម្តងជាពីរដងហើយក្តី។ ប្រភពដដែលបានសរសេរទៀតថា រដូវក្តៅនេះកីឡាករផ្ទាល់ហាក់កំពុងបានពន្លឿន នៃការផ្ទេរនេះយ៉ាងខ្លាំងដោយក្នុងនោះគេបានដឹងថា ភ្នាក់ងាររបស់កីឡាករបានថែមទាំងទៅជួបជាមួយនឹងក្លឹប Real Madrid និង AT Madrid ទៀតផងដែរ ដើម្បីពិភាក្សាគ្នា។ ក្លឹប Inter Milan ទោះបីជាយ៉ាងណាក្តីនៅតែមិនមានបំណងចង់លក់កីឡាកររូបនេះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទីក្រុងហុងកុងត្រូវបានគេជឿជាក់ថា គឺកៀកទៅនឹងការសម្រេចចិត្ត ក្នុងការបោះចោលនូវវ៉ាក់សាំង ការពារកូវីដជាច្រើនលានដូស ដោយសារតែវាកាន់តែជិតដល់ពេលហូសកាលកំណត់ ទៅហើយ។ ប្រភពដដែលបានឲ្យដឹងទៀតថា វ៉ាក់សាំងនៅសល់ក្នុងស្តុករាប់លានដូសនឹងត្រូវបោះចោលដោយសារតែផុតកាលបរិច្ឆេទផង និងជាពិសេសដោយសារតែ មិនមានមនុស្សដែលបានចុះឈ្មោះក្នុងការ ទទួលយកវាគ្រប់គ្រាន់ នៅឡើយ។ គួរឲ្យដឹងដែរថាក្រុងហុងកុង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសំណាងបំផុត ដែលអាចមានចំនួនវ៉ាក់សាំងលើសពីភាពគ្រប់គ្រាន់ ក្នុងការចាក់ជូនពលរដ្ឋរបស់ខ្លួន ប៉ុន្តែមកដល់ពេលនេះពលរដ្ឋរបស់ក្រុងហុងកុងទាំង ៧,៥លាននាក់ គឺមិនទាន់បានអាចចាក់វ៉ាក់សាំងគ្រប់គ្នានៅឡើយ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងជួបគ្នាក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា វិមានក្រឹមឡាំង និងសេតវិមាន...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Moderna, Inc បានឲ្យដឹងថា វ៉ាក់សាំងបង្កាជំងឺកូវីដ- ១៩ របស់ខ្លួនមានប្រសិទ្ធិភាពចំពោះកុមារ ដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ នៅក្នុងការសិក្សាថ្មីហើយគ្រោងនឹង ស្នើសុំនិយតករសុខភាពនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនៅដើមខែក្រោយ ដើម្បីពង្រីកការប្រើប្រាស់វ៉ាក់សាំង លើក្រុមមនុស្សដូចខាងលើនេះ។ ក្រុមហ៊ុន Cambridge, Massachusette បានឲ្យដឹងថា...
បរទេស ៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នៅពេលថ្មីៗនេះ នូវផែនការសម្រាប់ប្រតិបត្តិការ សមុទ្រប៉ាល់ទិកលើកទី៥០ ដែលជាសមយុទ្ធពហុជាតិ រយៈពេល១៣ថ្ងៃ នៅក្នុងតំបន់នៃសមុទ្រប៉ាល់ទិក ថានឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា ។ សេចក្តីថ្លែងការណ៍ទ័ពជើងទឹក មួយបាននិយាយថា សមយុទ្ធ BALTOPS នោះ នឹងមានការចូលរួម ដោយប្រទេស ជាសមាជិកនិង...
បរទេស ៖ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមានសមត្ថភាព សម្រាប់ជាលើក ដំបូង ក្នុងការធ្វើប្រតិបត្តិការ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ហោះហើរចម្ងាយឆ្ងាយ សមត្ថភាពនុយក្លេអ៊ែ ពីមូលដ្ឋានទ័ព អាកាស របស់ខ្លួននៅក្នុង ប្រទេសស៊ីរី ហើយនេះជាករពង្រីក សមត្ថភាពនិងអនុញ្ញាត ឲ្យយន្តហោះប្រភេទនេះ ត្រូវបានហ្វឹកហាត់ក្នុងតំបន់ថ្មី ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងជួបគ្នានៅក្នុងប្រទេសស្វីស សម្រាប់ជំនួបកំពូលជាលើកដំបូង របស់មេដឹកនាំទាំងពីរ នេះបើតាមសេចក្តី រាយការណ៍មួយ ពីកាសែត Tages-Anzeiger ។ កាសែតខាងលើដដែលនេះ បាននិយាយបន្ថែមថា គណៈប្រតិភូសហរដ្ឋអាមេរិក...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអង្គារថា មានអ្នក្កស្លាប់បន្ថែមទៀតចំនួន២.១៧៣នាក់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសបានកើនឡើង ដល់៤៥២.០៣១នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀត ដែលបានរកឃើញមានចំនួន៧៣.៤៥៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទាំងប្រទេសកើនដល់១៦.១៩៤.២០៩នាក់ ។...