វ៉ាស៊ីនតោន៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឯកភាពគ្នានៅឯកិច្ចប្រជុំកំពូល កាលពីថ្ងៃសុក្រដើម្បីបន្តភាពជាដៃគូលើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈពេលដែលបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការសន្ទនាជាមួយប្រទេសកូរ៉េខាងជើង ដែលបានជ្រើសរើសឡើងវិញ។ មេដឹកនាំទាំងពីរ បានជួបប្រជុំដោយផ្ទាល់លើកដំបូង នៅទីក្រុងវ៉ាស៊ីនតោន ៤ខែបន្ទាប់ពីលោក បៃដិន បានចូលកាន់តំណែងនៅពេលដែលជំងឺរាតត្បាតកាន់តែខ្លាំងឡើង ហើយទីក្រុងព្យុងយ៉ាង មិនមានចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចពិភាក្សាជាមួយសេអ៊ូល ឬវ៉ាស៊ីនតោននោះឡើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯសេតវិមាន បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្វាគមន៍លើការប្រកាសអំពីបទឈប់បាញ់គ្នានៅតំបន់ហ្គា ។ យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្រុមប្រឹក្សាអ.ស.ប បានស្វាគមន៍លើការប្រកាសអំពីបទឈប់បាញ់គ្នាចាប់ពីថ្ងៃទី២១ ឧសភា និងបានទទួលស្គាល់តួនាទីសំខាន់របស់អេហ្ស៊ីប បណ្តាប្រទេសនៅក្នុងតំបន់ផ្សេងទៀត អង្គការសហប្រជាជាតិ នៅមជ្ឈិមបូព៌ា និងដៃគូអន្តរជាតិដទៃទៀត ដែលបានដើរតួសំខាន់នៅក្នុងរឿងនេះ។ ក្រុមប្រឹក្សាបានអំពាវនាវឱ្យមានការប្រកាន់ខ្ជាប់ទាំងស្រុងនូវបទឈប់បាញ់គ្នា និងបានចូលរួមមរណៈទុក្ខនៃការបាត់បង់ជីវិតជនស៊ីវិល ដែលបណ្តាលមកពីអំពើហិង្សា ។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថាប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន កំពុងរៀបចំកិច្ចពិភាក្សាផ្នែកការពារជាតិត្រីភាគី បន្ទាប់ពីត្រូវបានបង្ខំឱ្យលុបចោលកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនា នៅប្រទេសសិង្ហបុរី ដោយសារតែជំងឺកូវីដ-១៩ ។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook និងសមភាគីអាមេរិក និងជប៉ុន របស់លោក – រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo...
បរទេស៖ មន្ត្រីការពារជាតិ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin រហូតមកទល់ពេលបច្ចុប្បន្ននេះ នៅមិនអាចនិយាយជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេសចិននៅឡើយទេ បើទោះជាមានការព្យាយាមជាច្រើនដក ដើម្បីបង្កើតកិច្ចពិភាក្សាគ្នាក៏ដោយ។ ចំណងមិ្តភាព រវាងប្រទេសចិននិងសហរដ្ឋអាមេរិក មានភាពតានតឹងខ្លាំងឡើង ដោយមហាអំណាចសេដ្ឋកិច្ចពិភពលោក ដ៏ធំបំផុតទាំងពីរ មានការប៉ះទង្គិចគ្នាជុំវិញរឿងគ្រប់យ៉ាងចាប់តាំងពីបញ្ហាតៃវ៉ាន់ និងកំណត់ត្រា សិទ្ធិមនុស្សប្រទេសចិន រហូតដល់រឿងសកម្មភាព យោធាខ្លួន...
តូក្យូ៖លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងមកដល់ប្រទេសជប៉ុននៅថ្ងៃទី ១២ ខែកក្កដាមានរយៈពេល ១១ ថ្ងៃមុនការចាប់ផ្តើមជាផ្លូវការនៃបើកព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ នៅក្នុងលិខិតមួយត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ IOC លោក John Coates អនុប្រធានអនុគណៈកម្មាធិការ IOC ជាប្រធានគណៈកម្មាធិការសម្របសម្រួលរបស់ IOC សម្រាប់អូឡាំពិកបាននិយាយថា ជំហានបន្ទាប់លើជួរមុខរបស់អង្គការបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការសម្របសម្រួលនេះរួមមានការមកដល់របស់ខ្ញុំនៅតូក្យូនៅថ្ងៃទី ១៥...
មូស្គូ៖លោក Elon Musk បានមានប្រសាសន៍ថា ក្រុមហ៊ុន Tesla ជិតនឹងបង្ហាញវត្តមាននៅក្នុងប្រទេសរុស្ស៊ីហើយកំពុងពិនិត្យមើលថា តើវាអាចបើករោងចក្រផលិតរថយន្តនៅទីនោះដែរឬទេយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ថ្លែងទៅកាន់ព្រឹត្តិការណ៍មួយនៅប្រទេសរុស្ស៊ីតាមរយៈវីដេអូ លោក Musk បានបន្តថា ក្រុមហ៊ុនមានទីតាំងផលិតកម្មរួចហើយនៅប្រទេសចិន និងសហរដ្ឋអាមេរិក ប៉ុន្តែកំពុងសម្លឹងមើលការបើករោងចក្រផលិតនៅតំបន់ផ្សេងទៀតនៃពិភពលោក។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបានអញ្ជើញលោកមូកទៅប្រទេសរុស្ស៊ី។ លោកនិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាភាសាអង់គ្លេសថា “សូមគោរព @Elonmusk យើងរីករាយណាស់ដែលបានដឹងថា អ្នកកំពុងពិចារណាសាងសង់រោងចក្រនៅប្រទេសរុស្ស៊ី។តាមវិធីនេះយើងមានវិធានការគាំទ្ររបស់រដ្ឋមួយចំនួនសម្រាប់...
ប៉ារីស៖ រដ្ឋមន្រ្តីក្រសួងកីឡាបារាំង បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងចូលរួមពិធី បើកព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ២០២០ “Tokyo 2020 Olympic Games” នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Macron...
អាមេរិក ៖ ដំណឹងដ៏សែនអាក្រក់ សម្រាប់បេសកកម្ម Artemis របស់អង្គការអវកាសណាសា ក្រោយក្រុម អ្នកព្យាករណ៍ថា គោលដៅរបស់ទីភ្នាក់ងារ អវកាសក្នុងបញ្ជូនស្ត្រីទីមួយ និងបុរសវិលត្រឡប់ មនុស្សទៅ កាន់ភព ព្រះច័ន្ទ នៅឆ្នាំ ២០២៤ គឺមានគ្រោះថ្នាក់ ដោយសារអាកាសធាតុ អវកាសក្តៅខ្លាំង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។...
អាមេរិក ៖ អង្គការវអកាសណាសា បាន និយាយថា ឧទ្ធម្ភាគចក្រ Ingenuity របស់ខ្លួននឹងប៉ុនប៉ង ហោះហើរលើកទី ៦ នៅលើភពព្រះអង្គារ នៅសប្តាហ៍ក្រោយ ដោយឈានដល់ល្បឿន រហូតដល់១៤គីឡូម៉ែត្រ ក្នុងមួយម៉ោង និងហោះហើរបានរយៈពេលជាង ២ នាទីនេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ នេះគឺជាជើង...
អាមេរិក ៖ ក្រុមអ្នកវិទ្យាសាស្ត្រ អះអាងថា តេឡេស្កុបអវកាស James Webb របស់អង្គការ អវកាសណាសាអាច រកឃើញអំពូលភ្លើង សិប្បនិម្មិតណាមួយ នៅលើប្រូភេណីយ Proxima b នៅពេលវាបើកដំណើរការនៅខែតុលានេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ការសិក្សាដោយក្រុមមួយ រួមបញ្ចូលទាំងតារាវិទូ Harvard Avi...