The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានបន្តធ្វើការតាមដានយ៉ាងជិតស្និទ្ធទៅនឹងប្រភពនានាដើម្បីអាចចរចានាំយកកីឡាករខ្សែការពារអង់គ្លេសម្នាក់នៅរដូវក្តៅខាងមុខ។ កីឡាករ Tino Livramento ដែលលេងក្នុងតំណែងការពារកណ្តាលរបស់ក្លឹប Newcastle បច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបកាំភ្លើងធំ Arsenal យ៉ាងខ្លាំង។ សម្រាប់កីឡាករវ័យ ២៣ឆ្នាំរូបនេះបច្ចុប្បន្នមាននៅសល់កុងត្រាត្រឹមតែ ២ឆ្នាំកន្លះទៀតប៉ុណ្ណោះជាមួយនឹង NEwcastle ហើយទៅជិតចុងរដូវកាលទៅហើយភាគីទាំងកីឡាករ និងក្លឹបហាក់ដូចជាមិនទាន់បានរៀបចំក្នុងការសន្ទនាគ្នាដើម្បីអាចបន្តកុងត្រាថ្មីនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងតាមអនឡាញថា ខេមរសហព័ន្ធកីឡាយូដូ បានកំណត់គោលដៅក្នុងពង្រីកសមាគម និងក្លិបកីឡាយូដូបន្ថែមទៀត បន្ទាប់ពីឆ្នាំ២០២៥ បានបង្កើតក្លិបកីឡាយូដូតាមសាលារៀនអន្តរជាតិចំនួន ២ នៅរាជធានីភ្នំពេញ លោករូប និងថ្នាក់ដឹកនាំខេមរសហព័ន្ធននឹងបន្តអភិឌ្ឍនវិស័យកីឡាយូដូឲ្យកាន់តែរីកចម្រើនខ្លាំងឡើង។ លោកប្រធានបច្ចេកទេស និងគ្រូឧទ្ទេស បានបន្តថា សម្រាប់ឆ្នាំ២០២៦នេះ ខេមរសហព័ន្ធកីឡាយូដូកំពុងធ្វើការទំនាក់ទំនងជាមួយសាលារៀនអន្តរជាតិចំនួន...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Joao Pedro ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបតោខៀវ Chelsea នោះប្រហែលជានឹងអាចគេឲ្យយោបល់ថាគួរផ្ទេរទៅចូលរួមក្លឹបកាំភ្លើងធំ Arsenal ។ កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទើបតែបានបង្ហាញខ្លួនរដូវកាលដំបូងប៉ុណ្ណោះឲ្យ Chelsea ប៉ុន្តែបានប្រែខ្លួនជាកីឡាករដ៏សំខាន់សម្រាប់តំណែងប្រយុទ្ធនៅ Chelsea។ ក្នុងតារាងបច្ចុប្បន្នទំរង់លេងរបស់ Arsenal មានប្រៀបជាងខ្លាំងក្នុងលីគកំពូលអង់គ្លេសដោយកំពុងឈរនៅកំពូលតារាងមាន១៩ពិន្ទុដាច់ពីក្រុមតោខៀវ Chelsea ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនគិតថា វាសមរម្យសម្រាប់ក្រុមបាល់ទាត់អ៊ីរ៉ង់ក្នុងការចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដែលសហធ្វើជាម្ចាស់ផ្ទះដោយអាមេរិកនោះទេ ហើយបានលើកឡើងពីក្តីបារម្ភអំពីសុវត្ថិភាពជាហេតុផលមួយកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនានានៅតែជាប់ពាក់ព័ន្ធនឹងសង្គ្រាម យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ លោក Trump បានសរសេរនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ត្រូវបានស្វាគមន៍មកកាន់ព្រឹត្តិការណ៍...
ស៊ីដនី៖ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃពុធថា ប៉ូលីសអូស្ត្រាលីបានជួយសមាជិក ២ នាក់ទៀតនៃគណៈប្រតិភូបាល់ទាត់នារីអ៊ីរ៉ង់ ឲ្យបញ្ជូនអ្នកមើលថែរបស់ពួកគេទៅសុំសិទ្ធិជ្រកកោន ប៉ុន្តែម្នាក់បានផ្លាស់ប្តូរចិត្តរបស់នាង ដោយបានសម្រេចចិត្តត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កីឡាការិនី នៅពេលពួកគេត្រឡប់មកផ្ទះវិញបានកើនឡើង បន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដាក់ស្លាកក្រុមនេះថា ជាជនក្បត់ជាតិសម័យសង្គ្រាម ដោយសារតែបដិសេធមិនច្រៀងចម្រៀងជាតិក្នុងអំឡុងពេលការប្រកួតពានរង្វាន់នារីអាស៊ីនៅប្រទេសអូស្ត្រាលីកាលពីដើមខែនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Tony Burke បានប្រកាសក្នុងសភាថា ខ្សែប្រយុទ្ធអាយុ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថារដូវក្តៅឆ្នាំ២០២៦ខាងមុខនេះ គេជឿជាក់ថាក្លឹប Inter Milan នឹងត្រូវសម្រេចចិត្តក្នុងការវះកាត់តំបន់ខ្សែបម្រើដ៏ធំមួយដើម្បីធ្វើការកែប្រែទំរង់លេងរបស់ក្លឹប។ ក្នុងនោះគេជឿជាក់ថាកីឡាករវ័យចំណាស់ Mkhitaryan នឹងក្លាយទៅជាគោលដៅដំបូងគេដែលត្រូវជម្រុះចេញពីក្រុមបន្ទាប់មកមានដូចជាកីឡាករ Davide Frattes និងកីឡាករ Hakan Calhanoglu ផងដែរ។ គួរឲ្យដឹងដែរថាកីឡាករអេមានីMkhitaryan ធ្លាប់ជាកីឡាករនៅលំដាប់កំពូលលេងឲ្យក្លឹបធំៗជាច្រើននៅអង់គ្លេសបូករួមទាំង Arsenal និង Man...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Juventus បានចាប់ផ្តើមធ្វើការទំនាក់ទំនងជាមួយនឹងកីឡាករ Robert Lewandowski ហើយដើម្បីពិនិត្យថាអាចនឹងធ្វើការជាមួយគ្នាឬយ៉ាងណានៅពេលខាងមុខ។ ដំណឹងនេះបានធ្វើឡើងនៅក្រោយពេលដែលមានព័ត៌មានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធប៉ូឡូញនឹងសម្រេចចិត្តក្នុងការចាកចេញពីក្លឹប Barcelona ហើយខណៈដែល Juventus ក៏មានផែនការដើម្បីទិញយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ផងនៅរដូវក្តៅខាងមុខ។ គួរឲ្យដឹងដែរថាបច្ចុប្បន្នកុងត្រារបស់ខ្សែប្រយុទ្ធវ័យចំណាស់រូបនេះមានសុពលភាពជាមួយនឹង Barcelona នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៧ខាងមុខនេះហើយមិនទាន់មានសញ្ញាក្នុងការបន្តកុងត្រាថ្មីនោះទេ៕ ប្រែសម្រួល៖ស៊ុនលី
ស៊ីដនី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិនារីចិន និងក្រុមបាល់ទាត់ជម្រើសជាតិ តៃវ៉ាន់នឹងប៉ះគ្នានៅសប្តាហ៍នេះនៅវគ្គ ៨ ក្រុម ចុងក្រោយនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Women’s Asian Cup ខណៈអូស្ត្រាលីសង្ឃឹមថា អ្នកគាំទ្រក្នុងស្រុកយ៉ាងច្រើនអាចជួយអូសទាញពួកគេ ឆ្លងផុតតំបន់ដ៏គ្រោះថ្នាក់នៅពេលប្រកួតជាមួយក្រុមកូរ៉េខាងជើង ។ វគ្គ ៨ ក្រុមចុងក្រោយនេះ ក្រុមដែលមានប្រជាប្រិយភាពខ្លាំង...
ភ្នំពេញ ៖ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្លិបកីឡាហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន បានបញ្ជូនគ្រូបង្វឹក និងកីឡាការិនី ២ រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកកុមារ ជ្រើសរើសជើងឯកលើកទី៥៦ ឆ្នាំ២០២៦ “56th Singapore Ages Group...
ឌូបៃ៖ រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនប្រទេសអ៊ីរ៉ង់ បាននិយាយថា វាមិនអាចទៅរួចទេសម្រាប់ប្រទេសនេះក្នុងការចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup” បន្ទាប់ពីអាមេរិកបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei ក្នុងសង្គ្រាមដែលកំពុងបន្តរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ នេះបើយោងតាមវីដេអូនៃបទសម្ភាសន៍ដែលបានបង្ហោះកាលពីថ្ងៃអង្គាររបស់រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនអ៊ីរ៉ង់ លោក Ahmad...