បរទេស៖ យុទ្ធសាស្ត្រ នៃការដាក់បញ្ចូល លក្ខខណ្ឌពិសេស ដែលអាចទិញត្រឡប់មកវិញ (Rescue clause) ក្នុងតម្លៃ ៥៩,៥ លានផោន បានជួយឱ្យក្រុមហង្សក្រហម Liverpool ស្ថិតក្នុងប្រៀបខ្លាំងបំផុត ដើម្បីនាំយកខ្សែ ការពារ Jarell Quansah របស់ក្លឹប Bayer Leverkusen ត្រឡប់មកវិញ នេះបើយោង...
បរទេស៖ នៅក្នុងរាត្រីតែមួយ ដែលវីរបុរសបាល់ទាត់ម្នាក់ទទួលបានការលាគ្នាយ៉ាងមហោឡារិកពីប្រទេសរបស់ខ្លួន ចំណែកឯវីរបុរសម្នាក់ទៀត ដែលនៅចម្ងាយប្រមាណ ៦.០០០ ម៉ាយល៍ បានចេញសេចក្តីថ្លែងការណ៍ដ៏ វែងអន្លាយជុំវិញការបាត់បង់ទំនុក ចិត្តលើគ្រូបង្វឹកជម្រើសជាតិរបស់ខ្លួន។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីទីបញ្ចប់នៃអាជីពអន្តរជាតិ ដែលមានភាពខុសគ្នាស្រឡះរវាងកំពូលកីឡាករ Lionel Messi និង Cristiano Ronaldo នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។...
បរទេស៖ កំពូលខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបញ្ចូលទី ១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (Assist) ២ លើក នៅក្នុងការប្រកួតចុងក្រោយរបស់លោកសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលលោកបានចាត់ទុកថាជា “ថ្ងៃដ៏សោកសៅបំផុត” ក្នុងអាជីពរបស់ខ្លួន ជាមួយនឹងការដណ្តើមបានជ័យជម្នះ ៣-០ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន YahooSport ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។...
ទីក្រុងយ៉ុងអ៊ីន ៖ កីឡាករ Son Heung-min បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រ (All-time goals leader) សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបុរសកូរ៉េខាងត្បូង បន្ទាប់ពីរូបគេរកបានគ្រាប់បាល់ទី ៥៩ របស់ខ្លួន ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ ការបំបែកកំណត់ត្រាថ្មី៖ គ្រាប់បាល់ជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើសម្រេចដោយការទាត់បាល់ពិន័យ...
បរទេស៖ ក្លឹប Atletico Madrid ត្រូវបានរាយការណ៍ថាកំពុងរៀបចំផែនការដ៏មហិច្ឆតាមួយ ក្នុងការនាំយកប្រធានក្រុម Manchester United កីឡាករ Bruno Fernandes នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ដើម្បីពង្រឹងក្រុមឱ្យក្លាយជាម្ចាស់ជើងឯកនៅតំបន់អឺរ៉ុប នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ យោងតាមសារព័ត៌មាន CaughtOffside ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់វ័យ...
បរទេស៖ យោងតាមការចុះផ្សាយរបស់ Goal.com បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Endrick កំពុងពិចារណាចាកចេញពីក្លឹបអធិរាជស Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង (Loan) នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ដើម្បីស្វែងរកឱកាសចូលលេងឲ្យបានច្រើន និងជួយសង្គ្រោះដល់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។កង្វះឱកាសក្រោមការដឹកនាំរបស់លោក Jose Mourinho៖ ថ្វីត្បិតតែកាលពីរដូវក្តៅ Endrick បានសម្រេចចិត្តបន្តស្នាក់នៅកីឡដ្ឋាន Santiago Bernabeu ដើម្បីប្រជែងដណ្តើមតំណែងក្នុងក្រុមក៏ពិតមែន...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ នេះមានសារសំខាន់ សម្រាប់ជ្រើសរើសកីឡាករ-កីឡាការិនីកម្ពុជា ដែលមានសក្តានុពល ចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា...
ភ្នំពេញ ៖ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួង ៣ និងសហព័ន្ធកីឡាជាតិទាំង៣២ រៀបចំ “ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦” ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង...
បរទេស៖ ប្រធានក្រុមជម្រើសជាតិ អង់គ្លេស កីឡាករ Harry Kane បានស៊ុតបញ្ចូលទី ២ គ្រាប់ ដើម្បីបង្កើនចំនួន គ្រាប់បាល់សរុបកម្រិតអន្តរជាតិ របស់ខ្លួនដល់ ៩១ គ្រាប់ ក្នុងការបង្ហាញខ្លួនជាលើកទី ១២៥ ដែលជាកំណត់ត្រាបង្ហាញ ខ្លួនច្រើនបំផុត ក្នុងជ័យជម្នះ ៣-០ លើក្រុមជម្រើសជាតិសាធារណរដ្ឋឆែក (Czechia)...
បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថារូបគេមិន ទាន់បញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់នោះទេ ដោយបានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយ បញ្ជាក់ពីការត្រៀមខ្លួនជានិច្ចសម្រាប់ការកោះហៅ ព្រមទាំងលាតត្រដាងព័ត៌មានលម្អិតជុំវិញ ការចាកចេញដោយតក់ក្រហល់ និងការបែកបាក់ទំនាក់ទំនងរវាងរូបគេ និងគ្រូបង្វឹកលោក Jorge Jesus នេះបើតាមការចេញផ្សាយពី Newyork Post ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ កាលពីសប្តាហ៍មុន...