យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Timo Werner ជាមួយនឹងក្លឹប RB Leipzig ប្រហែលជានឹងឈានទៅដល់ទីបញ្ចប់ហើយនៃកុងត្រាធ្វើការជាមួយគ្នា។ កីឡាកររូពនេះមិនបានបង្ហាញខ្លួនអស់រយៈពេលជិត២ឆ្នាំទាំងដែលនៅសល់កុងត្រាជាមួយនឹងក្លឹបរហូតដល់ឆ្នាំ២០២៦ហើយបញ្ហាប្រាក់កម្រៃនិងទំរង់លេងរបស់កីឡាករប្រហែលជាកត្តាជម្រុញឲ្យមានការលក់ដូរកីឡាករចេញជាមិនខាន។ គេជឿជាក់ថាកីឡាករដែលទទួលបានកម្រៃដល់ទៅ១០លានផោនក្នុងមួយឆ្នាំរូបនេះពីក្លឹប Leipzig នឹងអាចសម្រេចចិត្តឬជ្រើសយកក្លឹបនៅអង់គ្លេសដើម្បីជាគោលដៅបន្ទាប់របស់ខ្លួនខណៈដែលបច្ចប្បន្នមានវ័យ២៩ឆ្នាំទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Paul Pogba និងការរងចាំជាយូរមករបស់អ្នកគាំទ្រនោះគឺជិតមកដល់ហើយ។ កីឡាកររូបនេះនឹងអាចបង្ហាញខ្លួនជាលើកដំបូងវិញឆាប៉ៗនេះឲ្យឈុតធំរបស់ក្លឹប Monaco ខណៈដែលក្លឹបក៏នឹងត្រូវប្រកួតប៉ះ Man City នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Champions League ខាងមុខនេះដែរ។ គួរឲ្យដឹងដែរថាកីឡាករខ្សែបម្រើប្រយុទ្ធបារាំងរូបនេះធ្លាប់បានបង្ហាញខ្លួនក្នុងអាជីពចុងក្រោយបំផុតតាងតែពីឆ្នាំ២០២៣ឲ្យក្លឹប Juventus មុនពេលដែលបានទទួលរងបម្រាមជាបន្តបន្ទាប់ជុំវិញរឿងអាស្រូនមួយចំនួន៕ ប្រែសម្រួល៖ ស៊ុនលី
ភ្នំពេញ៖ លោក ផៃ សុខ អនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តតំណាងលោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានដឹកនាំកិច្ចប្រជុំគណៈប្រតិភូរាជធានីខេត្ត ទំាង១៤ និងក្រសួងចំនួន ២ មុនចាប់ផ្តើមព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯកឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់៥ ខែតុលា ឆ្នាំ២០២៥ នៅភ្នំពេញ ។...
ភ្នំពេញ៖ លោក សរ សិទ្ធិ អនុប្រធានទី២សហព័ន្ធតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូងអ៊ីងកម្ពុជានាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអនុញាតឲ្យលោក KEITH BROWN គ្រូបង្វឹកជំនាញបណ្តុះបណ្តាលទូករ៉ូអ៊ីងជនជាតិអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំមណ្ឌលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ លោក សរ សិទ្ធិ...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គ លេខាធិការគណៈកម្មាធិកាជាតិ អូឡាំពិកកម្ពុជា និងលោក ឈុន ចាន់ធូ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកដ្ឋាន នៃអគ្គ នាយកដ្ឋានកីឡា នាថ្ងៃទី២ ខែតុលា...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងអាចពិចារណាការវិល ត្រឡប់របស់លោកបុរស វ័យ៤៤ឆ្នាំ Michale Carrick ករណីបើគ្រូបង្វឹក បច្ចុប្បន្នលោក Ruben Amorim នឹងលាលែងចេញពីតំណែង ។ លោក Carrick នៅតែបន្តមាន...
ភ្នំពេញ៖ លោក ហេង ផេង គ្រូបង្វឹក(គ្រូធំ) បានប្រាប់ឲ្យដឹងតាមអនឡាញថា ចូលរួមការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 នៅប្រទេសម៉ាឡេស៊ី ដើម្បីស្ទាប់ស្ទងសមត្ថភាព និងគុណផលផ្នែកកាតា ក្រោយពីទទួលហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស ដើម្បីពិនិត្យមើលចំណុចពិសេស និងចំណុចខ្សោយណាខ្លះរបស់កីឡាករ-កីឡាការិនី កីឡាការ៉ាត ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥...
ប្រេស៊ីល៖ កីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល Neymar វ័យ ៣៣ ឆ្នាំបានដាក់ពាក្យប្តឹង បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទផឹកស្រាច្រើនហួសហេតុ លេងហ្គេមយប់ជ្រៅ និងរបៀបរស់នៅគ្មានវិជ្ជាជីវៈ ត្រូវបានចោទប្រកាន់ថា បានរំខានដល់កាលវិភាគហ្វឹកហាត់របស់ក្លឹប Santos យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នេះបើតាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ នៅពេលអ្នកកាសែត...
ខេត្តបាត់ដំបង៖ ក្រុមកីឡាករ-កីឡាការិនីស្ប៉េស្យាល់ខេត្តបាត់ដំបងដណ្តើមបានមេដាយមាសច្រើនជាងគេ ខណៈក្រុមកីឡាករ-កីឡាការិនីស្ប៉េស្យាល់ខេត្តពោធិ៍សាត់ដណ្តើមបានមេដាយមាស ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ ការប្រកួតនេះរៀបចំដោយគណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាសហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបង អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបន្ទាយមានជ័យ និងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តពោធិ៍សាត់ ។ ក្នុងឱកាសខាងលើនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា...
ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកីឡាការ៉ាតេ ចំនួន ៩នាក់ចូលជួបសម្តែងការគួរសមជាមួយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” និងអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅការិយាល័យលោកនៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា...