ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ត្រៀមខ្លួនបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មចំនួន ៤ រូប ទៅចូលរួមការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS)...
ភ្នំពេញ ៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ប្រកាសបើកព្រឹត្តិការណ៍ ប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី ៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ...
ប្រកួតយប់មិញក្នុងទឹកដីរបស់ Brentford ក្រុមភ្ញៀវធ្វើមិនសូវបានល្អខ្លាំងទេ ដោយអាចស៊ុតបញ្ចូលទី បានត្រឹមតែ១គ្រាប់តាំងតែពីនាទីទី៩មកម្ល៉េះ។ កីឡាករខ្សែប្រយុទ្ធ Erling Halaand ជាអ្នកស៊ុតបញ្ចូលទីតាំងពីនាទីទី៩ ហើយក៏មិនមានគ្រាប់បញ្ចូលទីគ្នា ណាកើតឡើងទៀតដែល។ ម្ចាស់ផ្ទះគ្រប់គ្រងបាល់បានតិច ជាងបង្កើតឳកាសបានតិចជាង និងស៊ុតចំគោលដៅ បានតែ១ដងគត់ក្នុងការប្រកួត ដល់ទៅ៩០នាទីខណៈដែល Man City ព្យាយាមស៊ុតដល់ទៅ១០ និងគ្រប់គ្រងបាល់បាន់ទៅដល់៧០ភាគរយ។ យ៉ាងណាក្តីជ័យជំនះទាំងប្រផិត ប្រផោយយប់មិញនេះធ្វើឲ្យ...
The Fichajes ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងបង្ហាញមហិច្ឆិតា ក្នុងការតាមយកកីឡាករ ខ្សែប្រយុទ្ធ ដ៏ឆ្នើមម្នាក់ទៀតដែលកំពុងលេចធ្លោ នៅលីគកំពូលអង់គ្លេស។ កីឡាករ Antoine Semenya ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប AFC Bournemouth កំពុងអភិវឌ្ឍខ្លាំងមែនទែន នៅក្នុងលីគហើយជឿជាក់ថា បច្ចុប្បន្នកីឡាករ វ័យ២៥ឆ្នាំ សញ្ជាតិហ្គាណារូបនេះអាច...
ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនបាល់ អន្តរជាតិកម្រិត៣ “ ITF Regional Coaching Advanced Players Tutors Coures” ដែលមានរយៈពេល ៦ ថ្ងៃដោយចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យសហព័ន្ធ...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួង ការពារជាតិដណ្តើមមេដាយ សរុបចំនួន ២១ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី ខេត្តកំពង់ធំ ដណ្តើមមេដាយចំនួន ៦ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ នេះ ហើយការប្រកួតរៀបចំ ដោយឡើងសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ...
ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា ការរៀបចំការប្រតកីឡាអត្តពលកម្ម ជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ឱកាស និងលើកកម្ពស់ស្មារតី និងបច្ចេកទេស របស់កីឡាករ-កីឡាការិនី អត្តពលកម្ម...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានកំពុងធ្វើការងារចរចាជាមួយនឹងក្លឹប Benfica ហើយដើម្បីអាចផ្ទេរយកកីឡាករវ័យក្មេងឆ្នើមម្នាក់មករួមក្លឹប។ កីឡាករ Goncalo Oliveira បានក្លាយជាគោលដៅដ៏មានសក្តានុពលរបស់ក្លឹប Barcelona ហើយជឿជាក់ថាការផ្ទេរនឹងអាចធ្វើឡើងទៅបានឆាប់ៗនេះទោះបីជាកីឡាករ១៩ឆ្នាំរូបនេះមិនទាន់បានបង្ហាញខ្លួនដំបូងឲ្យឈុតធំរបស់ Benfica នៅឡើយក្តី។ ប្រភពដដែលបានឲ្យដឹងទៀតថាតាមពិតទៅតំណាងរបស់ក្លឹបនិងភ្នាក់ងារកីឡាករបានជួបគ្នាចរចាតាំងតពីពេលដែល Barcelona កំពុងប្រកួតប៉ះ PSG...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Bayern Munich នឹងអាចបែកចែកផ្លូវជាមួយនឹងខ្សែការពារកណ្តាល Raphael Guerreiro ហើយបន្ទាប់ពីកីឡាកររូបនេះបានបង្ហាញខ្លួនចំនួន៧២ដងឲ្យក្លឹប។ កីឡាករខ្សែការពារប៉ទុយហ្គាល់រូបនេះហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ទៀតឡើយពីសំណាក់គ្រូបង្វឹកលោក Vincent Kompany ដោយសារតែរបួសផងមិនសូវបានបង្ហាញខ្លួនលេងផងក្នុងរយៈពេលដឹកនាំរបស់គ្រូបង្វឹករូបនេះ។ តាមផែនការបើមិនមានអ្វីប្រែប្រួលអំពីការចរចាទេនោះកីឡាកររូបនេះនឹងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួនឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងការពារជាតិដណ្តើមបានជើងឯក បន្ទាប់ពីដណ្តើមបានមេដាយមាស ៩ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃដណ្តើមបានជើងឯករងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបិទការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ម៉ុង គីមហេង...