The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចាតារាឆ្នើមវ័យក្មេង Kenan Yildiz ដែលកំពុងលេងឲ្យ Juventus។ តាមផែនការដូវក្តៅឆ្នាំ២០២៦នឹងក្លាយទៅជាគោលដៅសម្រាប់ការងារនេះទាំងដែលបានដឹងហើយថាក្លឹបនឹងត្រូវប្រជែងជាមួយនឹងតោខៀវ Chelsea ក៏ដោយ។ គួរឲ្យដឹងដែរថា Juventus វិញក៏មិនមានបំណងចង់លក់កីឡាកររូបនេះចេញដែរដូច្នេះការចរចាបន្តកុងត្រាក៏កំពុងធ្វើឡើងដែរ។ កីឡាករ Kenan Yildiz មានវ័យទើបតែ២០ឆ្នាំបានបង្ហាញខ្លួន៩០ដងមកហើយឲ្យឈុតធំនិងស៊ុតបញ្ចូលទីបានប្រមាណជា១៨គ្រាប់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានត្រៀមរួចរាល់ហើយក្នុងការសម្រេចចិត្តចុងក្រោយដើម្បីលក់ចេញខ្សែប្រយុទ្ធ Gabriel Jesusនៅខែមករាខាងមុខនេះ។ រដូងក្តៅកន្លងមកនេះ Arsenal បានចំណាយលុយទិញកីឡាករចំណូលថ្មីៗច្រើននាក់ណាស់ដូច្នេះចាំបាច់ក្លឹបត្រូវតែប្រមូលលុយមួយចំនួនត្រឡប់មកវិញពីកីឡាករក្នុងបញ្ជីដែលត្រូវលក់ចេញរបស់ខ្លួន។ ក្នុងនោះ Jesus ដែលបានចូលរួមក្លឹបតាំងតែពីខែកក្កដាឆ្នាំ២០២២នោះគឺនឹងក្លាយទៅជាគោលដៅធំបំផុតទី១សម្រាប់ខែមករានេះជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់៤៥លានផោន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់តាមប្រព័ន្ធអនឡាញឲ្យដឹងថា កីឡាករយូដូវ័យក្មេងកម្ពុជារបស់ខេមរសហព័ន្ធយូដូទាំង ៣ នាក់សុទ្ធសឹងធ្លាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 និងការប្រកួតកម្រិតអន្តរជាតិនានា ចំណែកចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ “ASIAN YOUTH GAMES 2025”...
ភ្នំពេញ៖ក្រុមកីឡាសូហ្វតិន្នី ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក បន្ទាប់ពីក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង ខណៈក្រុមកីឡាសូហ្វតិន្នីក្រសួងការពារជាតិគ្រងតំណែងជើងឯក ដណ្តើមមេដាយមាស ២ គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ លើកទី ៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន...
អ៊ីតាលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីម្ចាស់ជើងឯកហែលទឹកពិភពលោកឆ្នាំ ២០២២ របស់ប្រទេសអ៊ីតាលី នាង Benedetta Pilato និងកីឡាការិនីហែលទឹកអ៊ីតាលីម្នាក់ទៀតត្រូវបានហាមឃាត់រយៈពេល ៩០ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ពីបទលួចគ្រឿងសម្អាងនៅអាកាសយានដ្ឋាន Singapore Changi ។ អ្នកទាំង ២ ត្រូវបានគេចាប់បានដៃក្រហមពេលវិលមកវិញពីការប្រកួតជើងឯកពិភពលោកឆ្នាំនេះ ដែល Pilato...
កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់របស់ប្រទេស កូរ៉េខាងត្បូង Ulsan Hyundai ដែលជាម្ចាស់ជើងឯកក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ K League 1 បានចែកផ្លូវជាមួយគ្រូបង្វឹក លោក Shin Tae-yong បន្ទាប់ពីទទួលបានលទ្ធផល ដ៏ខកចិត្តមួយនឹកស្មានមិនដល់។ លោក Shin បានចូលកាន់តំណែងនៅក្រុមបាល់ទាត់Ulsan...
ព័រទុយហ្គាល់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម ព័រទុយហ្គាល់ លោក Cristiano Ronaldo ដែលជាកីឡាករ បាល់ទាត់ដំបូង និងតែមួយគត់បានឈាន ដល់ឋានៈជាមហាសេដ្ឋី ត្រូវបានគេកោត សរសើរយ៉ាងខ្លាំង ចំពោះអាណាចក្រជំនួញ ដ៏ធំរបស់លោក ដោយគ្របដណ្តប់លើ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច...
ទីក្រុងស៊ីដនី ៖ ប៉ូលិសបាននិយាយថា អតីតកីឡាករក្បាច់គុនចម្រុះ “UFC” លោក Suman Mokhtarian ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងការបាញ់ប្រហារ ពេលថ្ងៃត្រង់ ខណៈរូបលោកកំពុងដើរក្នុងទីក្រុងស៊ីដនី ប៉ុន្មានខែ បន្ទាប់ពីរួចជីវិតពីការប៉ុនប៉ង ក្នុងជីវិតរបស់លោក យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ យោងតាមប៉ូលីស New...
កាណាដា៖ កីឡាកិរិនីអត្តពលកម្មជនជាតិកាណាដា Alysha Newman ប្រភេទវិញ្ញាសាលោតកម្ពស់ ដែលបានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បាននិយាយថា នាងតែងតែរួមភេទដោយមិនគិតពីជម្រើសសម្លៀកបំពាក់នៅលើកដងខ្លួនរបស់នាងឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ កីឡាការិនី Newman អាយុ ៣១ ឆ្នាំថ្មីៗនេះបានបង្ហាញខ្លួននៃការថតរូបសម្រាប់ទស្សនាវដ្តី Maxim ហើយបានបើកចំហអំពីជីវិតនិងអាជីពរបស់នាង។ នាងបានប្រាប់ Maxim...
កីឡាករប្រេស៊ីល Rayan ដែលបច្ចុប្បន្នកំពុងបង្ហាញទំរង់លេងដ៏គួរឲ្យទាក់ចិត្តយ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបក្នុងនោះមាន់ខ្នាយមាសរបស់ Spursគឺជាក្លឹបមុនគេដែលចង់បានគាត់ខ្លាំងជាងគេ។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Spurs បានត្រៀមខ្លួនតាមរយៈកញ្ចប់លុយមួយរួចទៅហើយប្រមានជា ៣០លានអឺរ៉ូក្នុងការចរចាជាមួយនឹងកីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះ។ ក្រៅពីនោះកីឡាករ Rayanក៏កំពុងទាក់ចិត្តក្លឹបធំៗផ្សេងទៀតដូចជាតោខៀវ Chelsea ហង្សក្រហម Liverpool និង Aston Villa ផងដែរ។ គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបច្ចុប្បន្នកំពុងបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបនៅលីគកំពូលប្រេស៊ីល Vasco...