ភ្នំពេញ៖ បន្ទាប់ពីធ្វើតេសជ្រើសរើសដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង អស់រយៈពេល២ថ្ងៃ ជម្រើសជាតិដែលចម្រាញ់បានទាំងអស់សរុប២៦នាក់ បានប្រមូលផ្តុំហ្វឹកហាត់ក្រោមថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា នៅក្នុងជំរុំហ្វឹកហាត់ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិ បានបញ្ជាក់ឱ្យដឹងថា ការប្រមូលផ្តុំជម្រើសជាតិហ្វឹកហាត់ក្នុងជំរុំនៅខេត្តស្វាយរៀងនេះ គឺមានសមាសភាពគ្រូបង្វឹក៤នាក់ កីឡាករ២០នាក់ និងកីឡាការិនីចំនួន៦នាក់។ គ្រូជំនួយខាងលើ...
ភ្នំពេញ៖កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេរួមមានកីឡាចំបាប់ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាបាល់ទះ និងបាល់បោះ។...
ជាការពិតណាស់អ្នកគាំទ្ររបស់ បិសាចក្រហម ស្ទើរតែទាំងអស់ហាក់មិន សូវជាសប្បាយចិត្ត ជាមួយទម្រង់លេងរបស់ Andre Onana ឡើយ ហើយតែង តែមានព័ត៌មាន ចចាមអារ៉ាមជារឿយៗ ចង់ឃើញអ្នកចាំទីរូបនេះចាកចេញពី Manchester United ។ គិតមកទល់ពេលនេះ Onana នៅសល់កុងត្រា ប្រមាណ៣ឆ្នាំទៀត ខណៈដែលកុងត្រា ចាស់គេបានចុះជាមួយ Manchester...
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jamie Vardy ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លិប Leicester City បន្ទាប់ពីបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់ អស់រយៈពេល១៣ឆ្នាំ។ បន្ទាប់ពីមានការចាកចេញ ខ្សែប្រយុទ្ធខាងលើ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា Leicester City នឹងនៅតែជាចំណែកមួយក្នុងបេះដូងរបស់គេ បើទោះបីជាគេត្រូវចាកចេញក៏ដោយ ។ គេដឹងថា នឹងមានថ្ងៃនេះមកដល់ គេបានរួមរស់ជាមួយក្លិនកញ្ជ្រោងអស់១៣ឆ្នាំ ហើយឈ្នះពាន...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ទំនងជានឹងត្រូវសម្រេចចិត្តចុងក្រោយហើយថាលក់កីឡាករខ្សែប្រយុទ្ធ Rodrygo ចេញនៅរដូវក្តៅនេះខណៈដែល Man UTD និង Arsenal ស្ថិតនៅក្នុងចំណោមក្លឹបថ្មីដែលចង់បានកុងត្រារបស់កីឡាករ។ តាមប្រភពដដែលក្លឹប Real នឹងអាចដាក់លក់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ក្នុងតម្លៃខ្លួនប្រមាណជា ៨៥លានផោនដែលមានន័យថាក្លឹបអាចប្រមូលបានលុយមួយចំនួន មកធ្វើការពង្រឹងសមត្ថភាពរបស់ក្រុមឡើងវិញ នៅរដូវកាលក្រោយតាមរយៈការចំណូលថ្មីបន្ថែមទៀត។ គួរឲ្យដឹងដែរថា...
យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Eric Dier នឹងអាចសម្រេចចិត្តចាចេញពីក្លឹប Bayern Munich នៅចុងរដូវកាលនេះ ដើម្បីចូលរួមជាមួយ នឹងក្លឹបបារាំង Monaco ជំនួសវិញ ។ ការចូលរួមជាមួយ នឹងក្លឹបយក្សអាល្លឺម៉ង់នេះ មានពេលវេលាត្រឹមតែ១៨ខែប៉ុណ្ណោះ ត្រូវបានឈានមកដល់ទីបញ្ចប់ ដោយមិនមានការចរចា...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកណ្ដាល ទទួលខុសត្រូវរួម នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ មន្ត្រីពាក់ព័ន្ធ និងតំណាងសហព័ន្ធកីឡាជាតិទាំង១៣...
ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានមានប្រសាសន៍ថា វិស័យកីឡា ជាវិស័យមួយដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យក្លាយ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Leroy Sane បានប្រកាសបដិសេធ ក្នុងការទទួលយកកុងត្រា ពីលីគកំពូលរបស់អារ៉ាប់ ដើម្បីអាចងាកមកចរចា កុងត្រាថ្មីជាមួយនឹងក្លឹប Bayern Munich ជំនួសវិញ ។ តាមប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបនៅលីគកំពូលអារ៉ាប់ បានផ្តល់កុងត្រា ដែលមានតម្លៃដល់ទៅ១០០លានអឺរ៉ូ សម្រាប់កុងត្រា ដែលមានរយៈពេល៤ឆ្នាំ ឲ្យខ្សែប្រយុទ្ធស្លាបរូបនេះ...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងអភិបាលរងនៃគនៈណៈអភិបាលក្រុង ស្រុកនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថា្នក់ខេត្ត ប្រចាំឆ្នាំ២០២៥ ជាផ្លូវការនៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ...