នៅថ្ងៃនេះកីឡាករ ខ្សែបម្រើ Ander Herrera បានអះអាង ទាំងសុទិដ្ឋិនិយមថា តារាឆ្នើម Mbappe នឹងអាចធ្វើការត្រឡប់ប្រកួត Champion League វិញទាំងគួរឲ្យភ្ញាក់ផ្អើល ជាងមិនខានដើម្បីជួយ PSG ដណ្តើមកៅអីទៅវគ្គបន្ទាប់។ គួរឲ្យដឹងដែរថាកីឡាករ ខ្សែប្រយុទ្ធបារាំងរូបនេះ បានទទួលរងរបួសធ្ងន់ធ្ងរ គួរសមកាលពីប្រកួតពានរង្វាន់ ក្នុងស្រុកមួយនាពេលកន្លងមក ហើយខណៈដែលក្លឹបPSG កំពុងត្រៀមខ្លួន...
នៅថ្ងៃនេះមានការអះអាងគួរឲ្យភ្ញាក់ផ្អើលមួយ ពីសំណាក់ប្រធានផ្នែកកីឡារបស់ក្លឹប Leverkusen លោក Simon Rolfes ថាក្លឹបមិនទាន់បានទទួលសំណើរណាមួយ ដើម្បីសុំទិញកីឡាករខ្សែប្រយុទ្ធឆ្នើម Kai Havertz នៅឡើយទាំងដែលព័ត៌មានចចាមអារ៉ាមផ្ទុះខ្លាំងក្តី។ មួយរយៈនេះទាំងសារព័ត៌មានបរទេស និងក្នុងស្រុកនៅអាល្លឺម៉ង់និងអង់គ្លេសផងបានសរសេរថាកីឡាករ ខ្សែប្រយុទ្ធរូបនេះគឺនឹងត្រូវផ្ទេរទៅលេងនៅ Stamford Bridge ជាមួយនឹងលោក Frank Lampard ជាមិនខាន។ គួរបញ្ជាក់ដែរថាកីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហាញទំរង់លេងខ្លាំងជាប់គ្នា៤រដូវកាលមកហើយគិតចាប់តាំង...
កីឡាករខ្សែការពារ របស់ក្លឹប Bournemouth ដែលមានព័ត៌មានខ្លាំង អំពីការផ្ទេរទៅលេង ជាមួយនឹងក្លឹប Man City គឺកីឡាករ Nathan Ake ដូចជាមិនមានអ្វី ដែលត្រូវរារាំងទៀតនោះទេ នៅសប្តាហ៍ចុងក្រោយនេះគឺ នៅតែត្រូវរងចាំការប្រកាស មកដល់ប៉ុណ្ណោះ នេះបើយោងតាមការ ចេញផ្សាយរបស់ The Mirror។ ប្រភពដដែលបានសរសេរទៀតថា ជាក់ស្តែង...
នៅសប្តាហ៍នេះកំពូលកីឡាករខ្សែប្រយុទ្ធវ័យចំណាស់ Cristiano Ronaldo បានធ្វើការអបអរ ដ៏សម្បើមមួយក្រោយទទួលជ័យជំនះជូនក្លឹបលើកពានកំពូលអ៊ីតាលី Serie A តាមរយៈការចំណាយលុយដល់ទៅ ៥,៥លានផោនទិញនាវាកំសាន្តដ៏ទំនើបមួយគ្រឿង។ កីឡាករវ័យ៣៥ឆ្នាំរូបនេះគឺជាអ្នកធានា ដល់ការលើកពានលីគក្នុងស្រុកទី៧របស់ខ្លួននៅប្រទេសចំនួន៣គឺ អង់គ្លេស Premier League អេស្បាញ La Liga និងអ៊ីតាលី Serie A នៅក្រោយប្រកួតជ័យជំនះ ចុងក្រោយមួយទៅលើក្រុម...
នៅថ្ងៃនេះមានការលើកឡើងមួយ ពីសំណាក់កីឡាករខ្សែបម្រើ របស់ក្លឹបបិសាចក្រហម Jesse Lingard ថាកីឡាករ Cristiano Ronaldo នៅក្នុងវិស័យបាល់ទាត់ គឺដូចគ្រប់យ៉ាង ដែលកីឡាករបាល់បោះ Michael Jordan ដែរ។ បុរសដ៏ល្បីល្បាញនៅក្នុងវិស័យ NBA និងក៏ដូចជា មនុស្សរាប់លាននាក់ លើពិភពលោក Jordan គឺជាម្ចាស់ពានរង្វាន់បាល់បោះដ៏ធំបំផុត ចំនួន៦សម័យ...
តូក្យូ៖រដ្ឋាភិបាលទីក្រុងតូក្យូលោកស្រី Yuriko Koike បានមានប្រសាសន៍ថា ការផ្ទុះមេរោគ COVID-19ថ្មីនៅរដ្ឋធានី របស់ប្រទេសជប៉ុន គឺជាជំហានដំបូងឆ្ពោះទៅរក ការទទួលបានជោគជ័យនៃការពន្យារពេល កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅ ខាងមុខយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ក្យូដូ លោកស្រី Koike ក៏បានប្រាប់ថា រដ្ឋាភិបាលទីក្រុងតូក្យូកំពុងជួបពិភាក្សាជាមួយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ អ្នករៀបចំព្រឹត្តិការណ៍កីឡា និងរដ្ឋាភិបាលជប៉ុនដើម្បី...
ស៊ីដនី៖កីឡាការិនីលេខ២ ពិភពលោក Ashleigh Barty បានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនបាល់ U.S. Open ដោយសារការភ័យខ្លាច មេរោគCOVID-19 បន្ទាប់ពីមានការផ្ទុះឡើង ដ៏ធំមួយនៅការប្រកួត Grand Slam ដែលគ្រោង នឹងចាប់ផ្តើមនៅទីក្រុងញូវយ៉កនៅថ្ងៃទី ៣១ ខែសីហាយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ជនជាតិអូស្ត្រាលី គឺជាឈ្មោះដ៏ធំបំផុតដែលបានដកខ្លួនចេញពី...
ទីក្រុងប៉េកាំង៖រយៈពេល៥ឆ្នាំ បានកន្លងផុតទៅហើយចាប់តាំងពីទីក្រុងប៉េកាំង បានទទួលជោគជ័យក្នុងការ ធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវរងារឆ្នាំ២០២២ ហើយការប្រកួត អូឡាំពិកនាពេលខាងមុខនេះកំពុងបន្សល់ទុក នូវកេរ្តិ៍ដំណែលទាំងសម្រាប់ប្រទេសម្ចាស់ផ្ទះ និងសម្រាប់ចលនាអូឡាំពិកកាន់តែ ទូលំទូលាយយោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។ ការប្រកួតកីឡាអូឡាំពិក មួយចំនួនបានចូលមកយ៉ាងលឿននៅពេល ពួកគេបានមកដល់ ខណៈពេលខ្លះនៅជាប់នឹង ការចងចាំរបស់អ្នកគាំទ្រកីឡាជាច្រើនជំនាន់។ ការប្រកួតកីឡាអូឡាំពិក Los Angeles 1984 London 2012 និង...
ភ្នំពេញ៖លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានជំនឿជឿជាក់ថា ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចមានគ្រូបង្វឹក កីឡាករ កីឡាការិនី ល្អឆ្នើមជាច្រើនចូលរួមប្រកួតកីឡាទាំងជាតិអន្តរជាតិ ជាមួយនិងបណ្តាប្រទេសក្នុងអាស៊ាន និងទទួលបានលទ្ធផលល្អទៀតផង។ លោកប្រធានសហព័ន្ធបានលើកឡើងក្នុងឪកាសអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសនិងគ្រូបង្វឹកកម្រិតបឋម ដល់គ្រូប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីសិក្ខាកាម២៦នាក់ទទួលបានលទ្ធផល ល្អមានចំនួន១០ នាក់ ល្អបង្គរមានចំនួន...
ភ្នំពេញ៖លោកអ៊ុក សិទ្ធិជាតិ បានអំពាវនាវឲ្យសហព័ន្ធកីឡាគុនខ្មែរសុំឲ្សសហព័ន្ធពង្រឹងសមាគម-ក្លិបដែលមានសព្វថ្ងៃ ព្រោះថាសមាគមក្លឹបរួមគ្នាបង្កើតបានជាសហព័ន្ធ ហើយសហព័ន្ធត្រូវការពារផលប្រយោជន៍របស់ក្លឹប បើគ្មានក្លឹបនិងក្លឹមមិនរីកចម្រើន គឺសហព័ន្ធមិនដើរទៅមុខឡើយ។ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងបែបនេះនៅក្នុងឪកាសអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសនិងគ្រូបង្វឹកកម្រិតបឋម ដល់គ្រូប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។លោក បានមានប្រសាសន៍ថា ក្លឹបទាំងអស់ត្រូវតែចុះបញ្ជី និងត្រូវគោរពតាមល័ក្ខខ័ណ្ឌដែលបានកំណត់របស់សហព័ន្ធ ទើបបានក្លាយជាក្លឹមស្របច្បាប់ មានសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោតទាំងនៅក្នុងប្រទេសក៏ដូចជានៅអន្តរជាតិដែរ ។...