កីឡា

ផ្អាកការប្រកួត កីឡាប្រដាល់គុនខ្មែរ ផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ ទូរទស្សន៍ រយៈពេល២សប្តាហ៍

ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្តីជាផ្លូវការ ការផ្អាកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ ទូរទស្សន៍រយៈពេល២សប្តាហ៍ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងមេរោគ COVID-19 យោងតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា យោង ៖ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំ លេខ៧៣ អយក/សណន ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងអប់រំយុវជន និងកីឡានោះ សហព័ន្ធផ្អាកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយ៍ ទូរទស្សន៍រយៈពេល២សប្តាហ៍។

លោកបន្តថា ដើម្បីរួមចំណែកទប់ស្កាត់ និងបង្ការការរីករាលដាល នៃមេរោគCOVID-19 សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមផ្អាកសកម្មភាព ការប្រកួតប្រដាល់គុនខ្មែរ ដែលសហការ រៀបចំជាមួយសហព័ន្ធចំនួន២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃ ជូនដំណឹងនេះ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ៕ដោយ៖លី ភីលីព

Most Popular

To Top