ទោះបីជាការវិលត្រឡប់នៃលីគកំពូល អង់គ្លេសកាន់តែច្បាស់ ហើយថានឹងអាច ដំណើរការនៅក្នុងខែមិថុនាប៉ុន្តែបើយោងតាមការបញ្ជាក់ របស់ប្រធានក្លឹបភាគច្រើនកីឡាករ អាចមានសិទ្ធបដិសេធមិនព្រមប្រកួតបានតាម ការចង់បានរបស់គេគឺមិន មានការបង្ខិតបង្ខំឡើយប្រសិនបើពួកគេនៅតែ បារម្ភអំពីកូវីដ១៩។ គួរបញ្ជាក់ថាសំណើរនិងកាលវិភាគថ្មី ដែលត្រូវបានយល់ព្រមដោយម្ចាស់ក្លឹប ទាំងអស់ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាល ដើម្បីពិនិត្យនិងលើកយ មកពិភាក្សាសាជាថ្មីនៅ ថ្ងៃសុក្រនេះម្តងទៀត។សំណើរសុំឲ្យមាន ការវិលត្រឡប់ ការប្រកួតក្នុងថ្ងៃទី៨ ខែមិថុនាហើយការ ហ្វឹកហាត់ជាផ្លូវការអាចធ្វើឡើងពីពាក់ កណ្តាលខែឧសភា។ ប៉ុន្តែក្នុងនោះក្លឹបជាច្រើនរួម ទាំងតោខៀវChelseaផងកោះហៅកីឡាករបរទេស...
នៅថ្ងៃនេះក្លឹបInter Miamiរបស់លោកDavid Beckhamត្រូវបានគេជឿជាក់ថា បានចូលឈ្មោះទៅប្រជែងផងដែរ ក្នុងការចរចានាំយកកីឡាករ ខ្សែបម្រើArturo Vidalជាមួយនឹងក្លឹប ផ្សេងទៀតដូចជា NewcastleនិងInter Milanផងដែរ ។ កីឡាកររបស់ Barcelonaរូបនេះត្រូវបានគេជឿជាក់ថា បានកំពុងត្រៀមខ្លួនចាកចេញពីអេស្បាញ ហើយក្រោយពេលមកដល់ នៃកីឡាករចំណូលថ្មី និងវ័យក្មេងជាច្រើនដូចជាFrenkie de Jong, Sergio BusquetនិងIvan Rakiticផងដែរ...
លោក Michel D’Hooghe ប្រធានផ្នែកវេជ្ជសាស្ត្រ របស់គណកម្មកាបាល់ទាត់ពិភពលោក FIFAនៅសប្តាហ៍នេះ បានចេញមក ព្រមានគណៈកម្មការបាល់ទាត់អង់គ្លេស ក៏ដូចជានៅលើពិភពលោកផងដែរថា ការប្រកួតបាល់ទាត់ មិនគួរអាចចាប់ផ្តើមវិញ បាននៅឡើយ។ លោកD’Hooghe បានបន្តទៀតថា ការប្រកួតបាល់ទាត់ មិនគួរដំណើរការឡើងវិញឡើយ រហូតដល់ថ្ងៃទី១ខែកញ្ញាសិន។ លោកបន្តថា ក្នុងពេលដែលមិនទាន់មានវ៉ាក់សាំងវិធី នៅឲ្យដាច់ពីគ្នា ជាជម្រើសតែមួយគត់ ដើម្បីបញ្ចៀសការឆ្លងរាលដាល...
ទោះបីជាព្រឹត្តិការណ៍បាល់ទាត់លីគ ទាំងអស់របស់ប្រទេសបារាំងត្រូវបានលប់ចោលទាំងអស់ ហើយក្តីសម្រាប់រដូវកាលដែលនៅសេសសល់នេះប៉ុន្តែUEFAនៅតែមានផែនការក្នុងការបន្តធ្វើការងារ ដើម្បីបញ្ចប់ពានរង្វាន់ ធំទាំងពិររបស់ខ្លួនឲ្យចាប់ដែរ នៅក្នុងខែសីហានេះ។ PSGបានឡើងទៅដល់វគ្គ១ភាគ៤ ជាផ្លូវការហើយខណៈដែលក្លឹបមួយទៀតរបស់បារាំងគឺLyonនឹងត្រូវលេងជាមួយនឹងJuventus ដើម្បីរកឲ្យឃើញក្លឹបមួយក្នុងការឡើងទៅវគ្គ១ភាគ៤នេះដែរ។ នាយករដ្ឋមន្ត្រីបារាំងប៉ុន្មានថ្ងៃនេះបានបញ្ជាក់ច្បាស់ហើយថា នឹងមិនអនុញ្ញាតិឲ្យមានព្រឹត្តិការណ៍កីឡាឡើយក្នុងប្រទេស ដល់ខែកញ្ញា។ នេះមានន័យថា PSG និង Lyon ចាំបាច់ត្រូវមានទីតាំងថ្មីមួយដើម្បីធ្វើជាទឹកដី ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Champion Leagueដែលនៅសល់។ក្លឹប PSG ក្នុងនោះបានកំណត់រួចរាល់ហើយថានឹងយកប្រទេស...
មកដល់សប្តាហ៍នេះក្លឹបទាំងឡាយ នៅលីគកំពូលអង់គ្លេសបាននាំគ្នាចាប់ផ្តើមប្រកាសប្រាប់ បុគ្គលិកទាំងអស់របស់ខ្លួនហើយអំពីផែនការត្រឡប់មក មានការប្រកួតឡើងវិញដើម្បីឲ្យពួកគេបានត្រៀមខ្លួន ជាមុនទោះបីជាការប្រកួតត្រូវធ្វើឡើងដោយមិនមានការបើកទ្វាកីឡាដ្ឋានក្តី។ បើមិនមានអ្វីប្រែប្រួលទេនោះក្លឹប ទាំងអស់របស់អង់គ្លេសនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនឡើងវិញ នៅចុងសប្តាហ៍ដែលចំនឹងថ្ងៃទី១៣ខែមិថុនា។ កាលពីដើមខែPremier Leagueបានលើកឡើងនូវ លក្ខណ្ឌដែលល្អបំផុតនោះគឺកាហ្វឹកហាត់គួរតែត្រូវបានធ្វើឡើងនៅក្នុងខែឧសភានិងចាប់ផ្តើមការប្រកួតនៅក្នុងខែមិថុនា។ ការលើកឡើងនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារ វប្បធម៍របស់អង់គ្លេសគឺលោកOliver Dowden បានធ្វើការពិភាក្សាជា ច្រើនរួចមកហើយជាមួយនឹងប្រធាន ក្លឹបនិងអង្គភាពកីឡាធំៗរបស់ប្រទេសបូករួមទាំង Premier Leagueផងដើម្បីដោះស្រាយបញ្ហា៕ ប្រែសម្រួល៖ស៊ុនលី
Red Bull Salzburg មួយរយៈនេះ បានបង្កើនទំរង់លេងខ្លាំងបំផុត នៅក្នុងលីគកំពូលអាល្លឺម៉ង់ ហើយរដូវកាលនេះខ្លួន ទើបតែបានទំលាក់ ម្ចាស់ជើងឯករងChampion League ក្រុមSpursផងដែរ ចេញពីក្របខណ្ឌពានរង្វាន់ធំបំផុត របស់អ៊ឺរ៉ុប ហើយជាពិសេសកំពុងប្រជែង ក្នុងតំណែងTop4របស់អាល្លឺម៉ង់ផង។ ជាក្លឹបធំនិងខ្លាំងផងដែរ នៅក្នុងតំបន់អ៊ឺរ៉ុប ជាពិសេសនៅក្រោយពេល ដែលបានលក់ ភាគហ៊ុន ទៅឲ្យក្រុមភេសជ្ជៈថាមពេលRed Bull...
កីឡាករ ខ្សែប្រយុទ្ធ បិសាចក្រហម Man United កីឡាករ Marcus Rashford តាំងតែពីខែមករា មកបានទទួលរងរបួស និងយោងតាមការអះអាង របស់ពេទ្យជំនាញជឿជាក់ថា រូបគាត់ត្រូវការពេលវេលា យ៉ាងហោចណាស់ក៏៣ខែដែរ ទើបអាចត្រឡប់មកប្រកួតវិញ ១០០ភាគរយ ដែលមានន័យថា លីគអង់គ្លេសក្នុងការប្រកួត ដែលនៅសេសសល់ នឹងមិនមានវត្តមាន របស់កីឡាកររូបនេះឡើយ។ ប៉ុន្តែដោយសារកូវី...
នៅថ្ងៃនេះប្រធានបទដ៏សំខាន់មួយ សម្រាប់ប៉ូលីសអង់គ្លេសជាពិសេសនៅទីក្រុងLiverpoolនោះគឺថាការរារាំងការប្រមូលផ្តុំគ្នាដ៏ច្រើនសន្ធឹកនៃអ្នកគាំទ្រ បាល់ទាត់របស់ក្លឹបហង្សក្រហមLiverpoolនៅពេលដែល មានការប្រកាសជាផ្លូវការថា ក្លឹបនេះជាម្ចាស់ ពានរង្វាន់លីគ កំពូលអង់គ្លេស Premier League ជាផ្លូវការ។ វានឹងក្លាយទៅជាឧបសគ្គដ៏លំបាកបំផុត របស់ប៉ូលីសក្នុងការទប់ស្កាត់សកម្មភាពនេះដោយសារតែ ការលើកពានរង្វាន់រដូវកាលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ក្លឹបLiverpoolក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។ ក្រុមប៉ូលីសប៉ូលីសបានធ្វើការពិភាក្សាអំពីវិធីនៃ ការការពារក្នុងករណីដែលមានអ្នកគាំទ្ររាប់ពាន់នាក់ដែល ប្រមូលផ្តុំគ្នាតាមទីសាធារណៈក្នុងស្ថានភាពដែល ជំងឺឆ្លងកូវីដ១៩នៅមិនទាន់ធូរស្រាលនៅឡើយនោះ។ ចំណុចមួយនេះក៏បានក្លាយទៅ ជាកត្តាគម្រាមកំហែងមួយទៀតដែល Premier League អាចនឹងបង្ខំចិត្តក្នុងការលប់ចោលរដូវកាលនេះ...
ការសាងសង់កីឡាដ្ឋាន ថ្មីដែលមានតម្លៃដល់ ទៅជាង១ពាន់លាន ដុល្លារបាននិងការអភិវឌ្ឍក្រុមឲ្យមាន កម្រិតលេងខ្លាំងជាង មុនបានធ្វើឲ្យក្លឹប មាន់ខ្នាយមាសSpurs នៅពេលនេះកំពុងមានតម្លៃរបស់ក្លឹបថ្លៃ ជាងគេបំផុតនៅលីគ កំពូលអង់គ្លេស។ មេឃខៀវ Man Cityបានស្ថិតត្រឹមចំណាត់ថ្នាក់លេខរៀងទី២ ប៉ុណ្ណោះ។ការចាត់ចំណាត់ថ្នាក់ដែលផ្តោតសំខាន់ ផងដែរទៅលើសមទ្ធផលដែល ក្លឹបទទួលបានកាលពីរដូវកាលមុនដូចជាបានឡើងទៅដល់វគ្គចុងក្រោយ នៃក្របខណ្ឌChampion Leagueផងនិងទទួលបាចំណាត់ថ្នាក់លេខរៀងទី៤ នៅលីគកំពូលអង់គ្លេសផងជាពិសេស ប្រាក់កម្រៃរបស់កីឡាករដែលមានតម្លៃសរុប តិចជាងគេធៀបទៅនឹងក្លឹបធំៗ។ យោងតាមអ្នកជំនាញ...
Dani Ceballos កីឡាករខ្ចីជើង ពីក្លឹបយក្សអេស្បាញ Real Madrid មកដល់ពេលនេះ កំពុងបានទទួលរងនូវសំណើ ជាច្រើនពាក់ព័ន្ធអំពីអនាគតរបស់ខ្លួន ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ឬជាមួយនឹងក្លឹបដើម Real Madrid ក្រោយពេល ដែលពេលវេលាខ្ចីជើង ក៏ជិតផុតកំណត់ហើយលើសពីនេះកីឡាករ ផ្ទាល់មិនអាចបាននិយាយគ្នា នៅឡើយជាមួយ នឹងគ្រូបង្វឹកលោកZidane។ ចាប់តាំងតែពីបាន ផ្ទេរមកដល់...