កីឡា

Berbatov និយាយថា វាដូចជាលឿនពេក ហើយថា Man UTD នឹងអាចប្រជែងពាន Premier League រដូវកាលនេះ

អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបបិសាចក្រហម Man UTD លោក Dimitar Berbatov នៅថ្ងៃនេះបាននិយាយថាទោះបីជាមានទំរង់លេងល្អ គួរសមប៉ុន្មានប្រកួតចុងក្រោយនេះមែន ប៉ុន្តែជឿជាក់ថាពេលវេលានេះ គឺលឿនពេកហើយដើម្បីអាចនិយាយថា ក្លឹបនេះនឹងអាចក្លាយទៅជា អ្នកប្រជែងពានរង្វាន់ Premier League បាននោះ។

គួរឲ្យដឹងដែរថា Man UTD បានចាប់ផ្តើមរដូវកាល២០២០-២០២១ នេះដោយមិនសូវល្អឡើយ ប៉ុន្តែបែរជាទទួលបានលទ្ធផលមិនចាញ់ឡើយ៤ប្រកួតចុងក្រោយនេះបន្ទាប់ពីបានបញ្ចប់ ទៅនៃបេសកកម្មជម្រើសជាតិរបស់កីឡាករ។

បិសាចក្រហម Man UTD បានយកឈ្នះ Newcastle នៅក្រៅទឹកដីដល់ទៅ៤ទល់នឹង១។ប្រកួតស្មើជាមួយនឹង Chelsea គ្រាប់បាល់សូន្យស្មើជាមួយ នឹងទំរង់លេងគួរឲ្យទាក់ទាញ។យកឈ្នះ PSG ក្នុងលទ្ធផល២ទល់នឹង១ ក្នុងក្របខណ្ឌ Champion League និងចុងក្រោយយកឈ្នះ RB Leipzig ដល់ទៅ៥ទល់នឹង០ទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top