កាសែតអង់គ្លេសThe Sun នៅថ្ងៃនេះបានសរសេរថាក្លឹបបិសាចក្រហមMan United ក្រោមការដឹកនាំរបស់លោកSolskjare អាចនឹងចាប់ផ្តើមធ្វើការពិចារណា ក្នុងការលក់កីឡាករវ័យក្មេងរបស់អង់គ្លេស Jesse Lingard ចេញពីក្លឹបក្នុងគ្រាដែលទំរង់លេង របស់កីឡាកររូបនេះកាន់តែយ៉ាប់ខ្លាំងឡើងនោះ។ ក្នុងនោះប្រភពដដែលក៏បានសរសេរ ដែរថាមានក្លឹបយក្ស២របស់អ៊ឺរ៉ុបគឺRoma និង Atletico Madridផងសុទ្ធតែបានបង្ហាញជំហក្នុងការ ផ្តល់កន្លែងដ៏សំខាន់មួយសម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ ចាកចេញពីអង់គ្លេស។Lingard អស់រយៈពេល១២ខែចុងក្រោយ នេះត្រូវបានគេមើលឃើញថាមិនបាន រកគ្រាប់បាល់បានសោះហើយជាពិសេសនោះគឺមិនអាចសូម្បីតែជួយមិត្តរួម ក្លឹបរកគ្រាប់បាល់ឡើយ។...
កន្លងមក Kepa Arrizabalagaបាន ក្លាយទៅជាគោលដៅរបស់គ្រូបង្វឹកក្លឹប លោកFrank Lampardជាកីឡាករបម្រុងប៉ុណ្ណោះ ដោយសារមិនពេញចិត្តនឹងទំរង់លេងរបស់កីឡាករអ្នកចាំទី អេស្បាញរូបនេះ។ ជាក់ស្តែងក្នុងការប្រកួតក្នុងលីកចុងក្រោយនេះ Kepaគឺមិនបានដាក់ឲ្យលេងឡើយពេលប៉ះ នឹងLeicester Cityក្នុង លទ្ធផល២ស្មើនោះ។ លើសពីនេះកាសែតអង់គ្លេសThe Mirrorបានចេញផ្សាយថាគ្រូបង្វឹករូបនេះបានថែមទាំង បង្ហាញពីបំណងក្នុងការលក់កីឡាកររូបនេះចេញពីក្លឹបទៀតផង ប៉ុន្តែជឿជាកថាកំពុងមានជម្លោះគ្នាជាមួយនឹងគណកម្មការ គ្រប់គ្រងក្លឹបក្នុងការដោះស្រាយបញ្ហានៃអ្នក ចាំទីរូបនេះ។ គួរឲ្យដឹងដែរថាអ្នកចាំទីវ័យ២៥ឆ្នាំរូបនេះ ត្រូវបានស្គាល់ថាជាអ្នកចាំទីដែលមានតម្លៃខ្ពស់ បំផុតក្នុងលោកក្រោយពេលដែលបានផ្ទេរមករួមក្លឹបកាលពីឆ្នាំ២០១៨...
តូក្យូ៖ ការព្រួយបារម្ភអំពីការរីករាលដាល នៃការឆ្លងវីរុសថ្មីនៅប្រទេសចិន និងផលប៉ះពាល់របស់វា សម្រាប់កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំនេះ បានលឺឈានដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេហើយកាលពីថ្ងៃចន្ទ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សមាជិកសភាបក្សប្រឆាំងត្រូវបានគេសួរអំពីវីរុសនេះ ប៉ុន្តែលោកបានលុបចោលការព្រួយបារម្ភ ។ ដោយនិយាយជាភាសាជប៉ុន លោកអាបេ បានមានប្រសាសន៍ជាភាសាជប៉ុនថា យើងនឹងឆ្លើយតបឲ្យបានសមរម្យ ស្របពេលដែលកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក និងអង្គការអន្តរជាតិដទៃទៀត ដូច្នេះយើងអាចរៀបចំខ្លួន ជាមុនដោយមិនអនុញ្ញាត ឲ្យវាប៉ះពាល់ដល់អូឡាំពិកនិងប៉ារ៉ាឡាំពិកឡើយ...
ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានស្នើទៅដល់មន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្តក្រុង ព្រមទំាងសហព័ន្ធកីឡាជាតិទំាងអស់រួមគ្នា ស្វែងរកចំណុចខ្វះខាតនិងភាពអសកម្ម នៅក្នុងឆ្នាំចាស់កន្លងមក ដើម្បីកែលម្អរឡើងវិញឆ្ពោះ ទៅរកភាពជោគជ័យ ការប្រកួតកីឡាស៊ី SEA GAMES លើកទី៣២ ឆ្នាំ២០២៣។ លោកបានលើកឡើងបែបបនេះ ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបការងារ អនុវិស័យអប់រំកាយ...
ភ្នំពេញ៖ ព្រឹត្តិការណ៍ការ ប្រកួតប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by K-Cement បានរកឃើញអ្នកបឈ្នះចុងក្រោយ នៃវគ្គជម្រុះជុំទី១ហើយ ដោយអ្នកប្រដាល់២រូបថែមទៀត មកពីក្លិបបូរីរាជសីហ៍មានរិទ្ធចាញ់ដូចគ្នា ។ អ្នកប្រដាល់ លីន សុខឈុន ក្លិបបូរីរាជសីហ៍មានរិទ្ធ ត្រូវអ្នកប្រដាល់ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ប្រើជង្គង់វាយឲ្យសន្លប់ មុនស្នូរជួងបញ្ចប់ទឹកទី២...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម បើកកិច្ចប្រជុំបូកសរុបការងារ អនុវិស័យអប់រំកាយ និងកីឡាឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ សាលប្រជុំទន្លេបាសាក់២...
PSG យកឈ្នះលើក្រុម Montpellier ប៉ុន្តែហេតុការណ៍មួយបានកើតឡើង ពិតជាបានកំពុងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងចង់តាមដានព័ត៌មាននេះបន្ថែមទៀត យ៉ាងខ្លាំងគឺនៅពេលដែលកំពូលខ្សែប្រយុទ្ធ Mbappe ត្រូវបានគ្រូបង្វឹកលោក Thomas Tuchel បានប្តូររូបគេចេញពីក្នុងការប្រកួត។ កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានលោក Tuchel ប្តូរចេញពីការប្រកួតនៅនាទីទី៦៨ ទាំងដែលមិនសប្បាយចិត្តឡើយ ។ ទឹកមុខរបស់គេបានធ្វើឲ្យលោក Tuchel បាននិយាយនិងរារាំងរូបគេប្រហែលជាមួយនាទី នៅត្រង់ចំណុចខ្សែបន្ទាប់គ្រូបង្វឹកដោយមានការផ្តោះប្តូរ ពាក្យពេជមិនសប្បាយចិត្តរៀងខ្លួន...
វិរៈបុរសរបស់ជម្រើសជាតិជប៉ុន Keisuke Honda ទីបំផុតនៅចុងសប្តាហ៍នេះ បានសម្រេចចិត្តចុះកុងត្រាជាមួយនឹងក្លឹបថ្មី ហើយនៅប្រេស៊ីលគឺក្លឹប Botafogo ក្រោយពេលដែលបុរសរូបនេះ បានស្នើសុំរថយន្តការពារគ្រាប់ បានមួយគ្រឿងពីក្លឹប។ ការសម្រេចិត្តផ្លាស់ទៅលេងជាមួយនឹងក្លឹបថ្មី នៅក្នុងប្រទេសអាមេរិក ខាងត្បូងមួយនេះ បានក្លាយទៅជាក្លឹបអាជីពទី៨របស់ខ្លួនហើយបន្ទាប់ពីចុងក្រោយ បានចាកចេញពីក្លឹបនៅហូឡង់គឺក្លឹប Vitesse បានតែមួយរយៈខ្លីប៉ុណ្ណោះ។ មូលហេតុដែលកីឡាករខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ បានធ្វើការស្នើសុំទទួលបានរយន្តការពារគ្រាប់មុនផ្ទេរទៅលេងប្រេស៊ីលនោះ គឺដោយសារតែក្លឹបដែលមានវត្តមាន នៅក្នុងទីក្រុងRioមួយនេះ ជាទីក្រុងដែលមានអត្រា...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានសរសេរថាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បច្ចុប្បន្ននៅតែបន្តមានវត្តមានជាបុគ្គលនាំមុខគេក្នុងការចចារទិញយកក្លឹបអង់គ្លេស Newcastle ជាកម្មសិទ្ធប៉ុន្តែជឿជាក់ថា ក៏នឹងតែបន្តដាក់អទិភាពដដែលប្រសិនបើ Man United មានបំណងចង់លក់ក្លឹបរបស់ខ្លួនដែរនោះ។ តាមពិតមានន័យថា ទោះបីជាព័តមានក្នុងការចចារទិញយក Newcaslte កំពុងបន្តនោះក្រុមការងារ របស់ព្រះមហាក្សត្រអង់គ្លេសក៏នៅតែកំពុងពិនិត្យស្ថានភាព នៃការសម្រេចចិត្តរបស់ក្លឹប Man...
អធិរាជស Real Madrid បានបើកការនាំមុខបាន ៦ ពិន្ទុហើយទៅលើក្រុមលេខរៀងទី២ Barcelona តាមរយៈការប្រកាសថ្ងៃអាទិត្យនេះក្នុងលីកកំពូល អេស្បាញ។Real Madrid បានយកឈ្នះក្រុមនៅជិតខាងរបស់ខ្លួនគឺ Atletico Madrid ក្នុងលទ្ធផល ១ទល់នឹង០ក្នុងទឹកដីខ្លួនឯង។ វាជាជ័យជម្នះក្នុងផ្ទះដំបូងរបស់ Real Madrid ក្នុងលីគទល់នឹង Atletico Madrid គិតចាប់តាំងពីឆ្នាំ...