កីឡា

គុនដាវកម្ពុជា ឈ្នះមេដាយ១១គ្រឿង នៃជើងឯកកីឡាគុនដាវសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី៣នៅម៉ាឡេស៊ី

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីគុនដាវកម្ពុជា ដណ្តើមបានមេដាយ១១គ្រឿងពីព្រឹត្តិការណ៍ ការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសកលវិទ្យាល័យ អាស៊ីអាគ្នេយ៍លើកទី៣ ឆ្នាំ២០២០នៅទីក្រុងកូឡាឡាំពួក ប្រទេសម៉ាឡេស៊ីដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាសហព័ន្ធកីឡាគុនដាវកម្ពុជាបាននិយាយថា ជាក់ស្ដែងការប្រកួតជើងឯកកីឡាគុនដាវ សកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី៣ឆ្នាំនេះយើងទទួលបានមេដាយចំនួន១១គ្រឿងក្នុងនោះមេដាមាស ២គ្រឿង ប្រាក់៣ គ្រឿង និងសំរិទ្ធិ ៦គ្រឿង។

លោបានបន្តថា ទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាតាមរយះនាយកដ្ឋានកីឡា និងសិស្សនិស្សិត ទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី៤ ចាប់ពិថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។ នេះជាលើកទី៤ ហើយដែលប្រតិភូកីឡាគុនដាវកម្ពុជាបានចូលរួមក្នុងការប្រកួតនេះ។ 

ចាប់ពីឆ្នាំ២០១៧មក ការចូលរួមក្នុងការប្រកួតនេះ កីឡាករ កីឡាការិនីរបស់យើងមានការរីកចំរើន។ ពោល កាលឆ្នាំ២០១៧ ពេលដែលយើងចូលរួមដំបូង យើងទទួលបានតែមេដាយ សំរិទ្ធ២គ្រឿងតែប៉ុណ្ណោះ ប៉ុន្ដែក្នុងការចូលរួមក្នុងឆ្នាំបន្ទាប់ យើងទទួលបានមេដាយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

ការចូលរួមលើកនេះ ក៏ដូចលើកមុនៗដែរ សហព័ន្ធកីឡាគុនដាវកម្ពុជា និងកីឡាករ កីឡាការិនីរ៉ាប់រងលើការធ្វើដំណើរ ការស្នាក់នៅ និងការបង់ថ្លៃចូលរួមប្រកួតនានាខណៈពេលក្រសួងអប់រំ យុវជន និងកីឡាផ្ដល់ជាប្រាក់ហោប៉ៅ៕ដោយ៖លី ភីលីព

Most Popular

To Top