The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះបានសរសេរថា ខណៈពេលដែលក្លឹបកាំភ្លើងធំ Arsenal នៅកំពុងបន្តស្វែងរកបេក្ខជនថ្មី សម្រាប់ជំនួសលោក Unai Emery នោះស្រាប់តែលោក Sam Allardyce បានចេញមកអះអាងថាលោកមានសមត្ថភាពធ្វើឲ្យ Arsenal វិញភ្លាមនៅថ្ងៃស្អែកប្រសិនបើលោកអាចដឹកនាំក្លឹបមួយនេះនៅថ្ងៃនេះ។ បច្ចុប្បន្នកាំភ្លើងធំ Arsenal កំពុងបន្តស្ថិតនៅ ក្រោមការដឹកនារបស់លោកគ្រូបង្វឹក...
ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២០ខាងមុខនេះទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹង បើកយុទ្ធនាការផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ឆ្ពោះទៅរក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែង នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទ១៧ ធ្នូថា ក្រោមទឹសស្លោក ប្រជាជនមួយរូបលេង កីឡាមួយប្រភេទ...
ភ្នំពេញ៖លោក ស៊ូម សារឿន ក្លាយជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្មីបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” នេះផ្តល់ឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍វិស័យ កីឡាឲ្យកាន់តែរីកចម្រើន ព្រមជាមួយនឹងឲ្យសហព័ន្ធវ៉ូវីណាមពិភពលោកបានទទួលស្គាល់ នូវអាជ្ញាកណ្តាល ចៅក្រមកម្ពុជាគឺជាមន្ត្រីកម្រិតអន្តរជាតិផងដែរ។ លោកបានបន្តថា ការប្រកួតលើកនេះមានបណ្តាលប្រទេសចូលរួមចំនួន២៤ប្រទេសចំណែកកម្ពុជាបានត្រៀមខ្លួនរួចដើម្បីស្វាគមន៍កីឡាករ-កីឡាការិនីបរទេសក្នុងការដណ្តើមយកមេដាយជូនប្រទេសជាតិយើង ដោយសារតែការប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌាយើងទទួលបានលទ្ធផលល្អ ហើយពេលនេះក៏យើងសង្ឈឹមទទួលលទ្ធផលល្អដែរ។...
ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 មីយ៉ាន់ម៉ា ដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់មិត្តភាពអន្ដរជាតិ U20 BTV Cup 2019 វេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម ។ នេះគឺជាការប្រកួតមួយគួរឲ្យចាប់អារម្មណ៍ ដ្បិតត្រូវបានអ្នកគាំទ្រចាត់ទុកជារឿងគាប់ជួន ដែលក្រុមទាំងពីរ...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ណាហ្គាវើលដ៍បានរៀបចំពិធី ប្រគល់រង្វាន់ពិសេសមួយដើម្បី អបអរសាទរដល់ជ័យជម្នះ របស់អត្តពលិកកម្ពុជាពីក្នុង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣០ ដែលទើបនឹងបញ្ចប់ក្នុងពេលថ្មីៗនេះ ត្រូវបានរៀបចំឡើងក្នុងផ្សារ ទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ពិធីនេះត្រូវបានចូលរួមដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រតិភូកីឡា...
ទីបំផុតនៅក្រោយ ពេលដែលពីទទួលបាន លទ្ធផលបរាជ័យ យ៉ាងអាក្រក់មួយកាលពីយប់ថ្ងៃអាទិត្យ កន្លងទៅ PSV បានបណ្តេញគ្រូបង្វឹក លោក Mark van Bommel ចេញពីក្លឹប ហើយកាលពីថ្ងៃចន្ទនេះ។ PSV បានចាញ់ក្រុម Feyenoord ក្នុងលទ្ធផល៣ទល់នឹង១ កាលពីថ្ងៃអាទិត្យនិង បានធ្លាក់មកចំណាត់ថ្នាក់លេខ ៤ នៃលីកកំពូលហូឡង់ Eredivisie...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងជារដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២នៅខេត្តកំពត ដែលប្រព្រឹត្តថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មការរៀបចំត្រៀមដាក់ កីឡា៧ប្រភេទដើម្បីបង្កើត ភាពសប្បាយរីករាយ ថែមទៀត។ លោកបានបន្តថា សម្រាប់កីឡា៧ប្រភេទរួម មានរត់មម្សាន្ត ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ...
ភ្នំពេញ៖ ក្រោយពីបញ្ចប់ បេសកកម្មព្រឹត្តិការណ៍កការ ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងបញ្ជូនគណៈប្រតិភូ គូ្របង្វឹក កីឡាករ-កីឡាការិនីចំនួន១៨នាក់ ចូលរួមការប្រកួតកីឡាប៉េតង់ជ្រើសរើស ជើងឯកអាស៊ីលើកទី៣ នៅប្រទេសវៀតណាម។ លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡា...
មកដល់សប្តាហ៍នេះ ទៅហើយ Man City ត្រូវបានមើលឃើញយ៉ាងច្បាស់ ហើយថាមានពិន្ទុឃ្លាតឆ្ងាយ ពីក្រុមកំពូលតារាង Liverpoolដល់ទៅ១៧ទៅហើយ ហើយក្នុងសប្តាហ៍នេះថ្ងៃអាទិត្យខ្លួនក៏នឹងត្រូវ ប៉ះជាមួយនឹងArsenal ទៀតផង។ ឆ្លើយតបទៅនឹងបញ្ហានេះ គ្រូបង្វឹកលោកPep បានបញ្ជាក់ថា Man City គឺជាជនរងគ្រោះខ្លួនឯងទៅនឹងអ្វីដែល ជាជ័យជំនះខ្លួនឯង កាលពីរដូវកាលមុននិង បន្ទាប់ពីបានបរាជ័យក្នុងការបន្តស្តង់ដារ ប្រកួតដែលខ្លួនធ្លាប់បានធ្វើឡើងកាលពី គ្រាដែលបានលើកពាន...
គ្រប់គ្នាបានមើលឃើញហើយថាកីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបិសាចក្រហមMan UnitedកីឡាករJesse Lingardពិតជាបានធ្លាក់ទំរង់លេងខ្លាំងមែនទែនរដូវកាលនេះហើយចុងក្រោយនេះកីឡាករផ្ទាល់បានទាំងសារភាពទទួលស្គាល់ថាជាការពិតទៀតផងប៉ុន្តែក៏បានលើកឡើងពីការពិតមួយដែលគេមិនបានដឹងហើយក៏ជាមូលហេតុនៅពីក្រោយទំរង់លេងបែបនេះ។ Lingardបាននិយាយថាអារម្មណ៍របស់គេមិនល្អឡើយដោយសារតែម្តាយកំពុងធ្លាក់ខ្លួនឈឺហើយលើសពីនេះគេក៏ត្រូវចំណាយពេលជាច្រើនដើម្បីមើលថែប្អូនប្រុសអាយុ១៤ឆ្នាំផងនិងប្អូនស្រីអាយុ១១ឆ្នាំផងនិងទាំងដែលខ្លួនក៏មានកាតព្វកិច្ចមើលថែកូនស្រីអាយុ១ខួបផង។ Lingardបញ្ជាក់ទៀតថារូបគេត្រូវចំណាយពេលនៅសាលាសម្រាប់ប្អូនប្រុសនិងប្អូនស្រីរបស់ខ្លួនក្នុងនាមជាឪពុកម្តាយក្រោយម្តាយបានធ្លាក់ខ្លួនឈឺហើយក្នុងនោះទៀតជីតារបស់ខ្លួនក៏ចាប់ផ្តើមធ្វើទុក្ខពីបញ្ហាជំងឺមហារីកដែលក៏ជាបញ្ហាដ៏គួរឲ្យបារម្ភមួយផ្សេងទៀត។ កីឡាករវ័យ២៦ឆ្នាំរូបនេះចុងក្រោយក៏បានដាក់ចិត្តទៅសារភាពប្រាប់ត្រង់ទៅចំពោះគ្រូបង្វឹកក្លឹបលោកOle Solsjkareចំពោះរឿងរ៉ាវដែលកើតឡើងទាំងនេះក្រោយពេលដែលគ្រប់គ្នាតែងតែបានធ្វើការទាមទារពីខ្លួនក្នុងនាមជាខ្សែបម្រើប្រយុទ្ធនោះ៕ ប្រែសម្រួល:ស៊ុនលី