កីឡា

PSV បណ្តេញ គ្រូបង្វឹក លោក Van Bommel ភ្លាមក្រោយចាញ់ធ្ងន់ធ្ងរ លើក្រុម Feyenoord

ទីបំផុតនៅក្រោយ ពេលដែលពីទទួលបាន លទ្ធផលបរាជ័យ យ៉ាងអាក្រក់មួយកាលពីយប់ថ្ងៃអាទិត្យ កន្លងទៅ PSV បានបណ្តេញគ្រូបង្វឹក លោក Mark van Bommel ចេញពីក្លឹប ហើយកាលពីថ្ងៃចន្ទនេះ។

PSV បានចាញ់ក្រុម Feyenoord ក្នុងលទ្ធផល៣ទល់នឹង១ កាលពីថ្ងៃអាទិត្យនិង បានធ្លាក់មកចំណាត់ថ្នាក់លេខ ៤ នៃលីកកំពូលហូឡង់ Eredivisie ។

វាត្រូវបានគេមើលឃើញ ដែរថាជាការបរាជ័យ លើកទី៤ហើយ ក្នុងចំណោមការប្រកួត លីកចំនួនទាំង៨លើក របស់ក្រុម។ លោកVan Bommel អាយុ ៤២ ឆ្នាំក៏បានបរាជ័យ ក្នុងការនាំ PSV ឡើងទៅវគ្គបន្ទាប់នៃ Europa League បន្ទាប់ពីចាញ់យ៉ាងខ្លាំងក្លា ជាមួយនឹងក្រុម LASK Linz (៤-១) និង Sporting Portugal (៤-០) ។

លោក Toon Gerbrands អ្នកគ្រប់គ្រងទូទៅរបស់ PSV បានពន្យល់នៅក្នុង​ សេចក្តីប្រកាសព័ត៌មាន មួយថាការធ្លាក់ចុះនេះ គឺធំពេកហើយដែល PSV មិនអាចទទួលយកបានឡើយ នៅពេលនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top