អ៊ុយក្រែន៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់អ៊ុយក្រែន Daniil Kolesnik ត្រូវបានបណ្តេញចេញពីក្លឹបរបស់លោក ដោយសារតែវាយមន្ត្រីយោធាម្នាក់ និងជេរប្រមាថមន្ត្រីប៉ូលីសម្នាក់នៅតាមដងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងនៅពេលយុទ្ធនាការ “busification” ក្នុងប្រទេសអ៊ុយក្រែន ដែលមន្ត្រីយោធាវាយឆ្មក់បុរសជាយោធាម្នាក់ទៀតនៅតាមដងផ្លូវ និងប្រើកម្លាំងរាងកាយដើម្បីដឹកពួកគេចូលទៅក្នុងឡានក្រុងតូច ប្រសិនបើពួកគេតស៊ូ។ វីដេអូដែលកំពុងចរាចរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា មន្ត្រីកំពុងដេញតាមទាហានថ្មី និងចាប់ពួកគេឲ្យជាប់នឹងដី ដោយអ្នកស្រុកពេលខ្លះធ្វើអន្តរាគមន៍។ កីឡាករ Kolesnik...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Borussia Dortmund បានទទួលជោគជ័យ ក្នុងការចរចាទិញយកកីឡាករ ខ្សែការពារស្លាបឆ្វេងម្នាក់ មកពីលីគកំពូលប្រេស៊ីល Cruzeiro។ កីឡាករវ័យក្មេង Kaua Prates ដែលបច្ចប្បន្នមានវ័យ១៧ ឆ្នាំកំពុងលេង នៅប្រេស៊ីលនឹងត្រូវផ្ទេរមក ចូលរួមលីគអាល្លឺម៉ង់ ជាផ្លុវការក្នុងតម្លៃខ្លួនប្រមាណជា១២លានអឺរ៉ូ។ ការធ្វើដំណើរមកអាល្លឺម៉ង់លើកនេះកីឡាករ Prates...
ទីក្រុង Milan ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា អ្នកនាង Anas tasia Kucherova ជាជនជាតិរុស្ស៊ីរស់នៅក្នុងទីក្រុង Milan បានសម្តែងការប្រឆាំង របស់នាង ចំពោះសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនជាមួយនឹងសកម្មភាពនិមិត្តរូបខ្ពស់ ទោះបីជាដំបូងឡើយ ជាអនាមិកក៏ដោយ អ្នកនាងបានកាន់បដារបស់ក្រុមអ៊ុយក្រែនក្នុង អំឡុងពេលពិធីបើកការប្រកួត កីឡារដូវរងា Milan-Cortina។...
ភ្នំពេញ៖នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអភិឌ្ឍន៍វិស័យកីឡាកម្ពុជា ជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា...
The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានបញ្ជាក់ថា មិនមានបំណងក្នុងការចរចា ជាមួយនឹង Barcelona ដើម្បីអាចទំលាក់តម្លៃខ្លួន របស់កីឡាករ Marcus Rashfordឡើយ។ កីឡាករអង់គ្លេសបច្ចុប្បន្ន ដែលមានតម្លៃ២៦លានផោន នឹងក្លាយជាបញ្ហា សម្រាប់ការចរចាផ្ទេរដាច់កុងត្រារបស់ Rashford ទៅ Barcelona ប្រទេសអេស្បាញ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតគ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp ពិតធ្លាប់ទទួលបានសំណើរ មួយចំនួនពីក្លឹបធំៗ នៅអង់គ្លេសមែន។ ភ្នាក់ងាររបស់លោក Klopp បានអះអាងថាចាប់តាំង តែពីបានសម្រេចចិត្តចាកចេញពី Liverpool គ្រូបង្វឹកអាល្លឺម៉ង់រូបនេះ ធ្លាប់ទទួលបានសំណើរសុំចរចា ជាមួយនឹងក្លឹបធំៗចំនួន២នៅអង់គ្លេស ដែលមានដូចចាតោខៀវ Chelsea...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការ ក្នុងការសាកល្បងចរចា ក្នុងការចរចាទិញយកកីឡាករឆ្នើមម្នាក់ របស់ក្លឹបហង្សក្រហម Liverpool។ កីឡាករ Alexis Mac Allister នឹងក្លាយទៅជាគោលដៅ របស់ក្លឹប Man UTD នៅរដូវក្តៅខាងមុខនេះទាំងបី ជាកីឡាករវ័យ២៨ឆ្នាំរូបនេះ មានកុងត្រាជាមួយនឹង...
Milan ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មិនមែនគ្រាន់តែនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ទេ ហើយក្រុមកីឡាករ-កីឡាការិនីចូលរួមប្រកួត នៅអូឡាំពិករដូវរងា បានទទួលយកស្រោមអនាម័យឥតគិតថ្លៃ ដែលមានផ្តល់ជូននៅកន្លែងស្នាក់នៅរបស់អត្តពលិកផងដែរ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានបញ្ជាក់នៅថ្ងៃសៅរ៍ថា ស្រោមអនាម័យចំនួន ១០,០០០ ស្រោមត្រូវបានអត្តពលិកទិញ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងា Milan-Cortina បានចាប់ផ្តើមនៅថ្ងៃទី ៦ ខែកុម្ភៈ។ អ្នកនាំពាក្យ IOC...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានធ្វើការព្រមានទៅលើកីឡាករ ខ្សែបម្រើឆ្នើមរបស់ក្លឹប Dominik Szoboszlai អំពីមហិច្ឆិតា របស់ខ្លួនទៅចូលរួមជាមួយនឹង ក្លឹបធំនៅអេស្បាញ Real Madrid ។ បច្ចុប្បន្នកុងត្រារបស់ Soboszlai ជាមួយនឹងក្លឹប Liverpoolមានរហូតទៅដល់ឆ្នាំ២០២៨ហើយជឿជាក់ថា Liverpool នៅតែចង់បន្តកុងត្រារបស់កីឡាកររូបនេះ រហូតបន្ថែមទៀត។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Murillo កំពុងត្រៀមខ្លួនក្នុងការចាកចេញពីក្លឹប Nottingham Forest ហើយនៅរដូវក្តៅខាងមុខនេះ។ គេសង្កេតឃើញថា ក្រោយដំណឹងនេះមានក្លឹបជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ ខ្សែការពារប្រេស៊ីលរូបនេះយ៉ាងខ្លាំង។ ប្រភពដដែលបានបញ្ជាក់ថា កីឡាករ២៣ឆ្នាំនេះ បានកំពុងធ្វើការពិចារណា យ៉ាងម៉ត់ចត់ដើម្បីអាចជ្រើសយក ទៅគោលថ្មីនៅពេលខាងមុខ ខណៈដែលតម្លៃខ្លួនរបស់កីឡាករបច្ចុប្បន្នមានប្រមាណជា៥០លានផោន។ បច្ចុប្បន្នគេជឿជាក់ថា ក្រៅតែពីក្លឹបតោខៀវ Chelsea...