ទីក្រុងប៉េកាំង ៖កីឡាការិនីអត្តពលកម្មជនជាតិអូស្ត្រាលី នាង Joanna Wietrzyk បានចេញមុខសុំទោសជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីជួបបញ្ហាបន្ទោរបង់ ដោយមិនអាចទប់បានកំឡុងពេលប្រកួត Hyrox នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១២ ខែកញ្ញា ខណៈនាងបាននិយាយថា នាងមានការសោកស្តាយ ដែលមិនបានឈប់ប្រកួត ហើយនឹងដកខ្លួនចេញពីការប្រកួតនោះជាផ្លូវការ ព្រមទាំងលះបង់ពិន្ទុដែលនាងទទួលបាន ។ នាង Wietrzyk ជាម្ចាស់កំណត់ត្រាពិភពលោកផ្នែកនារីរបស់...
ជប៉ុន៖ទីភ្នាក់ងារព័ត៌មាន Xinhua បានចេញផ្សាយកាលពីថ្ងៃពុធថា អត្តពលិកមកពីប្រទេសចិន និងប្រទេសផ្សេងទៀតមួយចំនួន បានជាប់គាំងអស់រយៈពេលជាច្រើនម៉ោងនៅក្បែរព្រលានយន្តហោះ Nagoya បន្ទាប់ពីការរៀបចំការដឹកជញ្ជូនមានបញ្ហា ហេតុការណ៍នេះបានធ្វើឲ្យពួកគេខ្លះត្រូវរង់ចាំជិត ៦ ម៉ោងដោយគ្មានអាហារ ខណៈពួកគេព្យាយាមធ្វើដំណើរទៅកាន់កន្លែងស្នាក់នៅមុនពេលការប្រកួតកីឡាអាស៊ីចាប់ផ្តើម។ សមាជិកនៃគណៈប្រតិភូចិន និងក្រុមជាច្រើនបានមកដល់ព្រលានយន្តហោះ Nagoya នៅម៉ោងប្រហែល ១២:១៥ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ដោយត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដែលនឹងមកដល់។ យន្តហោះរបស់ពួកគេបានចុះចតទាន់ពេលវេលា ប៉ុន្តែពួកគេមិនអាចឡើងឡានក្រុងដើម្បីទៅកាន់កន្លែងស្នាក់នៅរបស់ពួកគេបានទេ។...
ភ្នំពេញ៖ក្រសួងការពារជាតិដណ្តើម បានមេដាយមាសចំនួន ៧ គ្រឿង ខណៈខេត្តស្វាយរៀងដណ្តើម បានមេដាយមាសចំនួន ៥ គ្រឿង ក្នុងការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៦ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំដោយសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្តក្រោម ការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា...
ទីក្រុង Nagoya ៖នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូកីឡាកម្ពុជាទៅដល់ប្រទេសជប៉ុន ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ “(the 20th Asian Games 2026)”នៅទីក្រុង...
តូក្យូ៖លោក Hajime Moriyasu គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់បន្សល់ទុកនូវស្នាដៃដ៏ល្អសម្រាប់អ្នកដែលនឹងមកបន្តតំណែងពីលោក ដោយការឈ្នះពានរង្វាន់ Asian Cup នៅខែមករា មុនពេលលោកចាកចេញពីតំណែង បន្ទាប់ពីបានដឹកនាំក្រុមអស់រយៈពេលជាង ៨ ឆ្នាំមកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ លោក Moriyasu នឹងដឹកនាំក្រុមជប៉ុនក្នុងការប្រកួតដណ្តើមពានរង្វាន់ប្រចាំទ្វីបអាស៊ីនេះ នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត...
ទីក្រុង Nagoya ៖ដំបូងឡើយមានភ្លៀងធ្លាក់ខ្លាំងបំផុតជាប្រវត្តិសាស្ត្រ បន្ទាប់មកមានបញ្ហាខ្វះខាតគ្រែគេង ហើយឥឡូវនេះ អ្នករៀបចំការប្រកួតកីឡាអាស៊ី (Asian Games) នៅប្រទេសជប៉ុនកំពុងបួងសួងកុំឲ្យព្យុះទីហ្វុងបង្កផល ប៉ះពាល់ធ្ងន់ធ្ងរដល់នាវាទេសចរណ៍ដ៏ធំមួយ ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិករាប់ពាន់នាក់។ អត្តពលិក និងមន្ត្រីជាង ១៧,០០០នាក់ កំពុងធ្វើដំណើរមកកាន់ទីក្រុងកំពង់ផែណាហ្គោយ៉ា និងខេត្ត Aichi សម្រាប់ការប្រកួតកីឡាដ៏ធំប្រចាំទ្វីបនេះ។ ដើម្បីសន្សំសំចៃថវិកា ដោយមិនមានការសាងសង់ភូមិអត្តពលិកតាមបែបប្រពៃណីនោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកចូលរួមត្រូវស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs កំពុងមានបំណងចង់បានខ្សែ ប្រយុទ្ធម្នាក់ទៀតនៅខែមករាខាងមុខខណៈដែលក្រុមកំពុងជួបវិបត្តិខ្លាំងក្នុងតំបន់ប្រយុទ្ធដោយបើករដូវកាលថ្មីនេះមិនទាន់អាចរកគ្រាប់បាល់បានច្រើនដូចការរំពឹងទុកនោះទេ។ កីឡាករ Mauro Icardi ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករ ដែលមិនមានតម្លៃខ្លួននៅឡើយគឺជាកីឡាករ ដែលសំបូរបទពិសោធនឹងអាចមក ជួយក្រុមបាននេះបើយោងតាមប្រភពដដែលហើយក្នុង នោះគ្រូបង្វឹកលោក Roberto De Zerbi ក៏បានមើលឃើញចំណុចនេះដូចគ្នាដែរ។ យ៉ាងណាក្តីបច្ចុប្បន្នខ្សែប្រយុទ្ធជើងចាស់វ័យ៣៣ឆ្នាំរូបនេះមិនទាន់មានក្លឹបលេងនៅឡើយបន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្លឹបតួគី Galatasaray៕
ភ្នំពេញ៖កីឡាករ-កីឡាការិនីអត្តពលកម្មចំនួន ១៦២ នាក់ចូលរួមការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៦ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំដោយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តទៅនៅទីលានអត្តពលកម្មក្នុពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា...
ខេត្តកែប ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦...
ប៉ារីស៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កីឡាករយូដូឆ្នើមរបស់បារាំង Teddy Riner មានបំណងបញ្ចប់អាជីពដ៏អស្ចារ្យ របស់លោកដោយដណ្តើមមេដាយមាសលើប្រភេទកីឡាយូដូ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុង Los Angeles ឆ្នាំ ២០២៨ នៅអាមេរិក។ នៅពេលនោះ កីឡាករប្រភេទធ្ងន់ដែលមានកម្ពស់ ២,០៤ ម៉ែត្ររូបនេះនឹងមានអាយុ ៣៩ ឆ្នាំ...