កីឡា

Matheus Cunha ក្លាយជាវីរបុរស! សង្គ្រោះ Man Utd ឱ្យវាយបកឈ្នះ Roma ៣-២ ក្នុងក្របខណ្ឌ Champions League

បរទេស៖ ក្រុម Manchester United បានធ្វើការវាយបកយ៉ាងអស្ចារ្យនៅក្នុងតង់ទីពីរនាទីលាន Old Trafford ដើម្បីយកឈ្នះក្រុម Roma ក្នុងលទ្ធផល ៣-២ នៃការប្រកួតពានរង្វាន់ Champions League។ បន្ទាប់ពីការតាមពីក្រោយ ០-២ នៅតង់ទីមួយ ក្រុមរបស់លោក Michael Carrick បានពឹងផ្អែកលើការស៊ុតបាល់ប៉េណាល់ទីរបស់ Bruno Fernandes និងការស៊ុតបញ្ចូលទីពីរគ្រាប់ជាប់គ្នានៅចុងម៉ោងរបស់ Matheus Cunha ដើម្បីទទួលបាន ៣ពិន្ទុពេញ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៤​ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រុមបិសាចក្រហមបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះនៅតង់ទីពីរ ដើម្បីវាយបកពីការដាច់ពីរគ្រាប់ និងយកឈ្នះ Roma ៣-២ ក្នុងទឹកដីរបស់ខ្លួន។ ការប្រកួតនៅតង់ទីមួយគឺជាភាពខកចិត្តយ៉ាងខ្លាំងសម្រាប់ម្ចាស់ផ្ទះ ដែលបានរបូតគ្រាប់បាល់នៅនាទីទី ១១ ដោយការស៊ុតរបស់ Matías Soulé មុនពេលដែល Donyell Malen បន្ថែមការនាំមុខសម្រាប់ក្រុមភ្ញៀវតាមរយៈការស៊ុតបាល់ប៉េណាល់ទី។ នៅពេលបញ្ចប់តង់ទី១ United ត្រូវប្រឈមមុខនឹងស្ថានភាពដ៏លំបាកជាមួយនឹងភាគរយឈ្នះទាបបំផុត បន្ទាប់ពីមិនអាចទប់ទល់នឹងទម្រង់លេងដ៏មានប្រសិទ្ធភាពរបស់ Roma នាម៉ោងដំបូងនៃការប្រកួត។

ស្ថានការណ៍នៃការប្រកួតបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅនាទីទី ៥៨ នៅពេលដែល Bruno Fernandes ស៊ុតបាល់ប៉េណាល់ទីបានសម្រេចដើម្បីកាត់បន្ថយការនាំមុខ។ ក្រុម United បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងនៅចុងម៉ោង ដោយបានស៊ុតសរុបចំនួន ១៥ដង និងមានអត្រាស៊ុតរំពឹងទុក (xG) ដល់ទៅ ២.៧២។ សម្ពាធជាបន្តបន្ទាប់នេះបានហុចផលនៅពេលដែល Matheus Cunha ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងរយៈពេល ៣នាទី នៅចុងម៉ោង ដើម្បីធានានូវជ័យជម្នះដ៏សំខាន់ ដែលបានជួយលើកស្ទួយក្រុមរបស់លោក Carrick ឱ្យឡើងទៅឈរនៅចំណាត់ថ្នាក់ទី ១៧ ក្នុងតារាងពានរង្វាន់ Champions League។

ប្រែសម្រួល៖​ គីរី

Most Popular

To Top