កីឡា

រកឃើញក្រុមជើងខ្លាំង ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព័ត្រ នៃការប្រកួតបាល់ទាត់ ហ្វូតសាលបុរស CamEd ឆ្នាំ២០២៦

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ហ្វូតសាលបុរស CamEd ឆ្នាំ២០២៦ “”CamEd Men’s Futsal Tournament 2026″ ជាផ្លូវការនៅទីលានបាល់ទាត់ Platinum Sport Club (ជ្រោយចង្វារ) គិតមកដល់ពេលនេះ បានរកឃើញរកឃើញ ក្រុមជើងខ្លាំង ៤ ក្រុមឡើង វគ្គពាក់កណ្តាលផ្តាច់ព័ត្រ ហើយខណៈការប្រកួតមាន ក្រុមកីឡាករកីឡាបាល់ទាត់ ហ្វូតសាលចំនួន ១៨ ក្រុមចូលរួម ដែលរៀបចំដោយវិទ្យាស្ថាន ខេមអេដ។

សម្រាប់រកឃើញក្រុមជើងខ្លាំង ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព័ត្ររួមមានក្រុមកីឡាបាល់ទាត់ហ្វូតសាល YENZHEN ក្រុមកីឡាបាល់ទាត់ហ្វូតសាល CHAOS FT ក្រុមកីឡាបាល់ទាត់ហ្វូតសាល AWWRA និងក្រុមកីឡាបាល់ទាត់ហ្វូតសាល CamEd FC ។

ចំពោះការប្រកួតវិញ ក្រុមកីឡាបាល់ទាត់ហ្វូតសាល YENZHEN ប៉ះក្រុមកីឡាបាល់ទាត់ហ្វូតសាល CHAOS FT ក្រុមកីឡាបាល់ទាត់ហ្វូតសាល AWWRA ជួបនឹងក្រុមកីឡាបាល់ទាត់ហ្វូតសាល CamEd FC ដើម្បីដណ្តើមកៅអីឡើងវគ្គផ្តាច់ព័ត្រ។

ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន ខេមអេដ តែងតែបានរៀបចំការ ប្រកួតតាមប្រភេទកីឡា ដើម្បីបំផុសស្មារតីកីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខ្លួនចូលរួមលេងកីឡា និងព្យាយាមធ្វើជាគំរូ ក្នុងវិស័យ សិក្សាកម្រិតឧត្តមសិក្សា ដើម្បីស្វែងរកធនធានឆ្នើមៗ ចូលរួមប្រកួតប្រជែងក្នុង ការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

Most Popular

To Top