ឥណ្ឌូណេស៊ី៖កីឡាការិនីយូដូកម្ពុជា កែវ វ៉ាន់ឌឿន ទទួលបានមេដាយប្រាក់១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម បន្ទាប់ពីចាញ់កីឡាការិនីយូដូឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកបានប្រាប់តាមអនឡាញពីឥណ្ឌូនេស៊ីថា កីឡាការិនីយូដូកម្ពុជា កែវ វ៉ាន់ឌឿនបានយកឈ្នះកីឡាការិនីម៉ាឡេស៊ីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយលោកសប្បាយចិត្តខ្លាំងណាស់...
អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ជាការប្រកួតបញ្ចប់ពូល E និងពូល F ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ កក់កៅអីវគ្គ ១៦ ក្រុមដោយស្វ័យប្រវត្តិជាផ្លូវការ។...
ភ្នំពេញ ៖ លោក អ៊ុក ចន្ថា បានកោតសរសើរចំពោះ ប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯក នាពេលនេះ ជាកាយវិការ ក្នុងការចូលរួមដើម្បីការកសាង និងអភិវឌ្ឍវិស័យកីឡា នៅរាជធានីភ្នំពេញ និងជំរុញដល់យុវជន មហាជនចូលរួមហាត់ និងលេងកីឡា ទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយ មុខក្នុងសង្គម ។...
អាល្លឺម៉ង់ ៖ ក្រុមកីឡាបាល់ទាត់ជម្រើស ហូឡង់ មានឱកាស រហូតដល់ ៩០ ភាគរយឡើងវគ្គ ១៦ ក្រុម នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯក អឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ទោះបីក្រុមនេះបានធ្លាក់ចេញ ពូល D ចំពោះការប្រកួតកាលពីថ្ងៃទី...
អាល្លឺម៉ង់៖ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ រកឃើញក្រុមជើងខ្លាំង ៤ ក្រុមបន្ថែមទៀតត្រូវឡើងវគ្គ ១៦ក្រុមចុងក្រោយសម្រាប់ការប្រកួតពូល C និងពូល D កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ។ពូល C ៖ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយស ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជ័យលាភី ពីការប្រកួតកីឡាអាស៊ី ហ្គេមលើកទី១៩ ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ...
ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនីវិទ្យាល័យជាស៊ីម សាមគ្គី ដណ្តើម ចំណាត់ថ្នាក់លេខ ១ ទំាង ២ ក្រុមនៃការប្រកួត កីឡាមហាជន ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២៤ ដែលរៀបចំដោយមន្ទីរអប់រំកាយ និងកីឡារាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាល័យ ជាស៊ីមបឹងកេងកង...
អាល្លឺម៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិស្លូវេនី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ដែលជាការប្រកួតជុំទី៣បញ្ចប់ពូល C ។ រីឯមួយទៀត ក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ីជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក ។ ការប្រកួតសម្រាប់ពូល C ទាំង ៤ ក្រុមត្រូវការឈ្នះលើគូប្រកួតរៀងៗ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសចាត់ទុកថា...
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ និង Assist បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Euro។ នេះបើយោងតាមស្ថិតិរបស់ Transfermarkt នៅក្នុងថ្ងៃនេះ។ នៅក្នុងខណៈនេះ Ronaldo ស៊ុតចូល១៤គ្រាប់ និង Assist បាន៨ដង ដែលជាស្ថិតិមួយខ្ពស់ជាងគេបំផុតក្នុង Euro។កីឡាកររូបនេះបានចូលលេងប្រកួតឲ្យក្រុមឈុតធំក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងកម្មវិធី Euro នេះតាំងពីឆ្នាំ២០០៤មក ដោយចូលលេងបាន...
ក្រោយជួយក្រុមជម្រើស ជាតិរបស់ខ្លួន ក្រូអាស៊ី ដោយបញ្ចប់ត្រឹមលទ្ធផល១-១ ទល់ក្រុមអ៊ីតាលី កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ខ្សែបម្រើ Luka Modrić បាននិយាយថា «បាល់ទាត់វាពិតជាឃោរឃៅណាស់ តែយ៉ាងណាខ្លួនចង់លេងវារហូត បើទោះដឹងថាវាស្ថិតក្នុងស្ថានភាពមិនអាចទៅរួចក៏ដោយ» ។ ម្ចាស់ពានកីឡាករ លេងល្អប្រចាំការប្រកួតរវាងក្រូអាស៊ី និងអ៊ីតាលី បានបាននិយាយទៀតថា ថ្ងៃណាមួយខ្លួននឹងប្រកាស ពីការចូលនិវត្តន៍ពីបាល់ទាត់...