ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា និងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានដឹកនាំក្រុមកីឡាជីជឺតស៊ូ និងកីឡាទ្រីយ៉ាត្លុង ដោយមានការទទួលស្វាគមន៍ពពីសំណាក់លោកបណ្ឌិត អ៊ុក ឌីវ៉ង អគ្គនាយករងនៃអគ្គនាយកដ្ឋាន កីឡា ក្រោយពីការចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។

ការប្រឡងវិញប្រទេសជាតិជាមួយការនាំមេដាយប្រាក់ ១ គ្រឿងកម្រិតអាស៊ីរបស់ប្រភេទកីឡាទ្រីយ៉ាត្លុង គឺ កីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ឈ្នះមេដាយប្រាក់ លើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក) ជាមេដាយដំបូងដែលជួយជំរុញស្មារតីដល់ក្រុមកីឡាកម្ពុជាផ្សេងទៀតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ដូចជាក្រុមកីឡាការិនីបាល់ទាត់លើតកម្ពុជាក៏ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿង ។

កម្ពូជាបានបញ្ជូនក្រុមកីឡា ៤ ប្រភេទដូចជា កីឡាចំបាប់ កីឡាទ្រយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ៣ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២ រូប។

ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)៕






ដោយ៖លី ភីលីព
