កីឡា

Lewandowski ប្រកាសថានឹងចាកចេញពី Barca ហើយនៅរដូវក្តៅខាងមុខនេះ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Robert Lewandowski បានត្រៀមខ្លួនរួចរាល់ ហើយក្នុងការដើរចេញពីទឹកដី Camp Nou នាពេលខាងមុខ។

ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ក្រុមក្នុងពេលបច្ចុប្បន្ននេះកីឡាករប៉ូឡូញរូបនេះនៅតែកំពុងទាក់ទាញក្លឹបជាច្រើននៅអឺរ៉ុបនៅឡើយទោះបីជាមិនទាន់បានប្រកាសជាផ្លូវការអំពីគោលដៅថ្មីនៅឡើយក្តី។

គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរ មកចូលរួមក្លឹប Barcelona កាលពីឆ្នាំ២០២២មកកីឡាកររូប នេះអាចស៊ុតបញ្ចូលទីបានទៅដល់១២០គ្រាប់នៅគ្រប់ការប្រកួតទាំងអស់និងទោះបីជាមានវ័យ៣៨ឆ្នាំទៅហើយក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top