ភ្នំពេញ ៖ គណៈកម្មាធិការរៀប ចំកីឡាម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសហការជាមួយ ក្រុមហ៊ុនឯកជន រៀបចំព្រឹត្តិការណ៍ ការប្រកួតីឡា រត់ប្រណាំងដើម្បីអបអរសាទរ សមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ...
ខាងក្រោមនេះជាកីឡាករទាំង១០រូប ដែលក្លឹប Paris Saint Germain ចាយលុយទិញយកក្នុងតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ នេះបើតាមស្ថិតិរបស់ Transfermarkt៖ ១. Neymar៖ ទិញយកពី Barcelona នៅរដូវកាលឆ្នាំ២០១៧/១៨ ក្នុងតម្លៃ ២២២លានអ៊ឺរ៉ូ។ ២. Mbappe៖ ទិញយកពី Monaco នៅរដូវកាលឆ្នាំ២០១៨/១៩ ក្នុងតម្លៃ ១៨០លានអ៊ឺរ៉ូ។ ៣. Kolo...
the Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹប Barcelona លោក Xavi បានឈានទៅដល់ការព្រមព្រៀងទទួលយកកុងត្រាថ្មីបន្ថែមទៀត ជាមួយនឹងក្លឹបដែលមានសុពលភាពដល់ឆ្នាំ២០២៦។ កុងត្រារបស់គាត់បច្ចុប្បន្នបានឈានចូលមកដល់ឆ្នាំចុងក្រោយទៅហើយ បន្ទាប់ពីបានចំណាយពេលអស់៣រដូវកាលកន្លងមកតាំងតែពីចាប់ផ្តើមដំបូង កាលពីឆ្នាំ២០២១ហើយក្រោយទទួលបានទំនុកចិត្តខ្លាំង ពីគណកម្មការក្លឹបនិងអ្នកគាំទ្រផងនោះកុងត្រាថ្មី រយៈពេលវែងត្រូវបានផ្តល់ជូនបុរសអេស្បាញ រូបនេះភ្លាមតែម្តង។ អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិអេស្បាញ និង Barcelona វ័យ៤៣ឆ្នាំរូបនេះបានជួយឲ្យក្លឹបលើកពានរង្វាន់ La Liga កាលពីរដូវកាលមុនជាមួយនឹងពិន្ទុនាំមុខដាច់ក្រុម...
ទីបំផុតក្រោយការចាកចេញពីក្លឹបចាស់របស់ខ្លួន Sevilla អស់រយៈពេល១៨ឆ្នាំកន្លងមកហើយនោះអតីតកីឡាករជម្រើសជាតិអេស្បាញ Sergio Ramos បានសម្រេចចិត្តត្រឡប់មករួមរស់នៅទីនេះសាជាថ្មី។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាទោះបីជាមានដំណឹងថា នឹងត្រូវចូលរួមជាមួយនឹងក្លឹបនៅអារ៉ាប់ ជាច្រើនយ៉ាងណាក្តីប៉ុន្តែនៅនាទីចុងក្រោយកីឡាករវ័យ៣៧ឆ្នាំរូបនេះបានសម្រេចចិត្តក្នុងការមកចូលរួមជាមួយនឹង Sevilla វិញ។ Ramos បានចំណាយពេលចុងក្រោយរបស់ខ្លួននៅបារាំងជាមួយនឹងក្លឹប PSG ចំនួន២ឆ្នាំនិងបានបង្ហាញខ្លួនបាន៥៨ដងនិងលើកពានលីកកំពូលបារាំង២ដងផងដែរ។ Ramos កើតនៅក្នុងទីក្រុង Seville និងបានបង្ហាញខ្លួនឲ្យឈុតធំដំបូងរបស់ក្លឹប...
កីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Man UTD និងជាកីឡាករជម្រើសជាតិប្រេស៊ីល Antony នោះត្រូវបានសហព័ន្ធបាល់ទាត់ប្រេស៊ីល ដកចេញពីបញ្ជីឈ្មោះជម្រើសជាតិ ហើយក្រោយទទួលបានការចោទប្រកាន់ករណីប្រើប្រាស់អំពីហិង្សាលើអតីតមិត្តស្រីរបស់ខ្លួន។ The Goal ចេញផ្សាយថាសហព័ន្ធបាល់ទាត់ប្រេស៊ីលហៅកាត់ថា CBF បានធ្វើការសម្រេចចិត្ត ទៅលើអនាគតរបស់កីឡាករវ័យ២២ឆ្នាំរូបនេះក្រោយកិច្ចពិភាក្សាគ្នាមួយទៅលើស្ថានភាព នៃករណីប្រើប្រាស់ហិង្សាលើអតីតមិត្តស្រីដែលមានឈ្មោះថា Gabriela Cavallinដែលនេះមានន័យថា គាត់នឹងមិនអាចបង្ហាញខ្លួន ឲ្យក្រុមក្នុងការប្រកួតពានសំខាន់ៗចាប់ពីខែកញ្ញានេះហើយ។ នាង Cavallin បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីសទីក្រុង...
ភ្នំពេញ ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួត ITF Asian 14U Junior Championships នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទ្វីបអាស៊ី នៃកីឡាវាយកូនបាល់ យុវជនអាយុក្រោម ១៤ ឆ្នាំ ហើយក៏បានផ្តល់ កិត្តិយសខ្ពង់ខ្ពស់ណាស់...
តារាបាល់ទាត់ប្រេស៊ីល Neymar Jr បានទៅចូលរួមលេង នៅលីកអារ៉ាប់ប៊ីសាអូឌីត និងរូបគេជាខ្សែប្រយុទ្ធក្រុមបាល់ទាត់ ជម្រើសជាតិប្រេស៊ីល។ ក្រៅពីវិស័យកីឡា កីឡាករនិយមលេងម៉ូតសក់រូបនេះ កំពុងបង្កាត់ភ្លើងស្នេហាជាមួយ influencer ដ៏មានឥទ្ធិពល និងជាតារាបង្ហាញម៉ូដ គឺ នាង Bruna Biancardi ហើយអ្នកទាំងពីររំពឹងថា នឹងមានកូនដំបូងជាមួយគ្នា។ Neymar ក៏ជាឪពុករបស់កូនប្រុស Davi...
ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ទទួលបាន ៣ ពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ បន្ទាប់ពីយកឈ្នះលើគូប្រកួតនៅថ្ងៃបើកឆាកដំបូង។ ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ជាក្រុមមួយដែលរកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ក្រោយពីយកឈ្នះក្រុមបាល់ទាត់វ័យចាស់ហនុមានក្នុងលទ្ធផលបច្ចេកទេស ៤...
គ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi បានលើកសរសើរកីឡាករខ្សែប្រយុទ្ធវ័យក្មេង Evan Ferguson នៅក្រោយការរកបានគ្រាប់បាល់៣គ្រាប់ទល់នឹងក្រុម Newcastle កាលពីយប់មិញថានឹងអាចក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់អឺរ៉ុប នៅពេលណាមួយ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ វ័យត្រឹមតែ១៨ឆ្នាំរូបនេះបានចាប់ផ្តើមបង្ហាញខ្លួនរដូវកាលថ្មីបានយ៉ាងអស្ចារ្យ ដោយក្នុងនោះជាក់ស្តែងទំរង់ប្រយុទ្ធកាលពីយប់មិញ ដែលមិនត្រឹមតែអាចរកគ្រាប់បាល់បានច្រើននោះទេ ហើយថែមទាំងអាចបង្ហាញខ្លួនទំរង់លេងយ៉ាងល្អទៀតផង។ លោក De Zerbi បានថ្លែងបែបនេះថា៖...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា អតីតតារាឆ្នើមម្នាក់របស់ក្លឹបតោខៀវ Chelsea គឺលោក Frank Leboeuf បានបង្ហាញអំពីការមិនសប្បាយចិត្ត ដោយសារតែក្លឹបបានចំណាយលុយយ៉ាងច្រើនប៉ុន្តែមិនចំគោលដៅដ៏ល្អម្នាក់នោះឡើយ។ លោក Leboeuf បានចំណាយពេលអស់រយៈពេល៦រដូវកាលជាមួយនឹងក្លឹបតាំងតែពីចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១បានលើកឡើងថាក្លឹបតោខៀវ Chelsea គួរតែមានជំរើសល្អជាងល្អជាកីឡាករ Moises Caicedoដែលក្លឹបបានចំណាយលុយ១១៥លានផោន។ បន្ថែមទៅលើបញ្ហានេះលោក Leboeuf បានពោលថា៖ ខ្ញុំគិតថា...