កីឡា

ទុកយូរនាំសៅហ្មង! Taylor Swift និងមិត្តប្រុស ប្រកាសដំណឹងល្អ ត្រៀមភ្ជាប់ពាក្យឆាប់ៗ

សារព័ត៌មានបរទេស ចេញផ្សាយព្រោងព្រៀត អំពីដំណឹងកំពូលតារាចម្រៀង លំដាប់ពិភពលោក Taylor Swift ជាមួយនិងមិត្តប្រុស ដែលជាកីឡាបាល់ឱប ថ្នាក់ពិភពលោក អ្នកទាំងពីរត្រៀមភ្ជាប់ពាក្យ ក្នុងពេលឆាប់ៗខាងមុននេះ ។

ដំណឹងភ្ជាប់ពាក្យ Taylor និង Travis មានការភ្ញាក់ផ្អើល និងរំភើបយ៉ាងពីអ្នកគាំទ្រ និងមិត្តភក្តិជុំវិញរបស់ Swift ហើយតាមការរៀបរាប់អ្នកទាំងពីរ គ្រោងនឹងភ្ជាប់ពាក្យនៅរដូវក្តៅនេះ។

រម្លឹកផងដែលថា ដំណឹងទំនាក់ទំនងស្នេហា តារាមួយគូនេះត្រូវបានគេចាប់ បាននៅពេលដែល Taylor Swift បង្ហាញខ្លួនជាសាធារណៈ នៅពេលដែលនាង មកមើលTrvis ប្រកួត Kansas City Chief នៅកីឡដ្ឋាន Arrowhead ។

យ៉ាងណាមិញ មិនលាក់បាំងច្រើន Swift បានបង្ហាញច្បាស់ៗនៅក្នុងបទសម្ភាសន៍ របស់នាងថា អ្នកទាំងពីរពិតជាមានទំនាក់ទំនង ស្នេហាពិតប្រាកដមែន ៕

Most Popular

To Top