ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ របស់កម្ពុជា យើងបានបំបែកកំណត់ត្រា ប្រវត្តិសាស្រ្ត ក្នុងការប្រកួត នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដោយទទួលបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ៤ គ្រឿង ក្នុងនាមម្ចាស់ផ្ទះការប្រកួត...
Manchester United និង ខ្សែការពារស្លាប Diego Dalot កំពុងមានអារម្មណ៍ល្អជាមួយគ្នាក្នុងការចរចាតកុងត្រាថ្មី។ យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ភាគីបិសាចក្រហម និងភាគី Dalot បានចរចាគ្នាឈានដល់វគ្គចុងក្រោយបង្អស់ហើយ ដែលអាចនឹងឈានដល់ការចុះកុងត្រាថ្មី រវាងភាគីទាំងពីរនាពេលឆាប់ៗខាងមុខ។ កុងត្រាបច្ចុប្បន្នមានសុពលភាពរហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ។ បើតាមសេចក្ដីរាយការណ៍ដដែល កុងត្រាថ្មីគឺជាកុងត្រារយៈពេលវែង។ យ៉ាងណាក្ដី ប្រភពមិនបានបង្ហើបទេថា...
ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាករ-កីឡាការនីការ៉ាតេម្ចាស់មេដាយមាស និងមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នា២០២៣ នៅប្រទេសកម្ពុជាសុទ្ធសឹងជាកីឡាករ-កីឡាការនីការ៉ាតេរបស់ក្រសួងមហាផ្ទៃ ក្រោមការហ្វឹកហាត់របស់លោកគ្រូ ឡាច ច័ន្ទតារា ដែលជាគ្រូបង្វឹកប្រចាំក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ។ លោកគ្រូ ឡាច ច័ន្ទដារ៉ា បានមានប្រសាសន៍ថា លោកពិតជាសប្បាយណាស់នៅពេលដឹងថា សិស្សគុនរបស់លោកដែលស្ថិតនៅក្រុមជម្រើសជាតិ ដណ្តើមបានមេដាយមាស និងមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA...
The Goal នៅថ្ងៃនេះចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបញ្ជូនក្រុមការងាររបស់ក្លឹប ទៅតាមដានស្ថានភាពរបស់កីឡាករឆ្នើមដៃគូ២នាក់ ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប RB Leipzig ។ កីឡាករ Dominik Szoboszlai និងកីឡាករ Dani Olmo គឺជាកម្លាំងដ៏សំខាន់របស់ក្លឹបអាល្លឺម៉ង់ នៅរដូវកាលនេះហើយជាពិសេសការប្រកួតចុងក្រោយយកឈ្នះក្រុម Bayern Munich ក្នុងលទ្ធផល៣ ទល់នឹង១...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមផែនការរួចទៅហើយក្នុងការចំណាយលុយប្រមាណជា៥៥លានផោន ដើម្បីចរចានាំយកកីឡាករ Mason Mount ពីក្លឹបតោខៀវ Chelsea។ កីឡាករសញ្ជាតិអង់គ្លេសខ្សែបម្រើរូបនេះ នៅមិនទាន់បានសម្រេចចិត្តក្នុងការ បន្តកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea នៅឡើយទេដោយសង្ឃឹមថា នឹងអាចស្វែងរកក្លឹបថ្មីដែលអាចមានឱកាស បានលេងនៅពានរង្វាន់អឺរ៉ុបធំៗនារដូវកាលក្រោយខណៈដែល Chelsea ពេលនេះស្ទើរតែស្ថិតនៅពាក់កណ្តាលតារាងទៅហើយ។ ទោះបីជាយ៉ាងណាក្តីតម្លៃខ្លួន៥៥លានផោននេះ...
ក្លឹប Juventus ត្រូវបានដក ១០ពិន្ទុ ដោយតុលាការឧទ្ធរណ៍នៃសហព័ន្ធបាល់ទាត់អ៊ីតាលីកាលពីថ្ងៃអង្គារកន្លងទៅ ក្រោយពេលដែលក្លឹបនេះស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងក្លែងបន្លំបញ្ជីហិរញ្ញវត្ថុតាមពិតទៅ កាលពីខែមករាកន្លងទៅ ក្លឹបនេះត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីដាក់ពិន័យដោយដក ១៥ពិន្ទុ និងដាក់ទណ្ឌកម្មថ្នាក់ដឹកនាំក្លឹបទាំងអស់ ក្រោមមូលហេតុថាក្លឹបនេះបំប៉ោងចំណូលពីការទិញ-លក់កីឡាករកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ យ៉ាងណាមិញ កាលពីខែមេសាកន្លងទៅ Juventus ត្រូវបានគេសង ១៥ពិន្ទុវិញ លុះនៅក្នុងសប្ដាហ៍នេះ គេដកយក ១០ពិន្ទុ។ ការដកពិន្ទុនេះធ្វើឡើងអំឡុងពេលដែលក្លឹបនេះកំពុងតែលេងប្រកួតលីគអ៊ីតាលីទល់នឹងក្លឹប Empoli។...
នាថ្ងៃនេះ លោក Erik Ten Hag អ្នកចាត់ការ Manchester United បាននិយាយឆ្លើយតបរឿងពាក្យចចាមអារ៉ាម បិសាចក្រហមនឹងអាចទិញ Neymar Jr ឬអត់។ លោកបានឆ្លើយយ៉ាងខ្លីយ៉ាងដូច្នេះ៖ «បើមានព័ត៌មានទាក់ទិននឹងរឿងនេះ យើងនឹងប្រាប់អស់លោកអ្នក»។ PSG កាលពីពេលថ្មីៗ ត្រូវបានសេចក្ដីរាយការណ៍ថា ចង់ផ្ទេរ Neymar ចេញ...
កីឡាករខ្សែការពារកណ្តាល Andrew Robertson នៅរដូវក្តៅនេះ ត្រូវបានក្លឹបហង្សក្រហម Liverpool បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករដែលអាចលក់ចេញទាំងគួរ ឲ្យភ្ញាក់ផ្អើលហើយក្នុងនោះ Real Madrid ទំនងជាគោលដៅបន្ទាប់។ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារកណ្តាលរូបនេះបានក្លាយទៅ ជាគោលដៅរបស់ Real Madrid ក្រោយពេលដែលក្លឹបយក្សអេស្បាញមួយនេះ បានបាត់បង់វត្តមានរបស់កីឡាករ Ferland Mendy...
យោងតាមការចេញផ្សាយរបស់ The La Repubblica បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Antonio Sanabria ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Torino ពេលនេះកំពុងទាក់ទាញក្លឹបជាច្រើននៅអឺរ៉ុប ដែលក្នុងនោះសូម្បីតែកាំភ្លើងធំ Arsenal ។ កាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍ និងទាក់ចិត្តទាក់អារម្មណ៍ខ្លាំងមែនទែន ជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះដោយរដូវកាលកន្លងមកនេះ គាត់អាចរកបានគ្រាប់បាល់ចំនួន១២ និងជួយមិត្តរួមក្រុមបាន៣គ្រាប់ផងដែរ។ ទោះបីជាយ៉ាងណាក្តីកំពុងចរចា ជាមួយនឹងក្លឹបអ៊ីតាលីជាមួយ...
ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ របស់កម្ពុជា ដណ្តើមមេដាយមាសចំនួន ១៤ គ្រឿង ខណៈសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាឈរលំដាប់លេខ២ ដោយមានមេដាយមាស ១០ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ២០២៣ លើកទី៣២ (SEA Games ២០២៣ ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣នេះ ក្នុងចំណោមមេដាយមាសកម្ពុជាចំនួន ៨១ គ្រឿង។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដណ្តើមមេដាយមាស...