កីឡាករខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan អាចស៊ុតបញ្ចូលទី បានទៅដល់៤គ្រាប់ ពេលប្រកួត ប៉ះនឹងក្រុម Salernitana យប់មិញទោះបីជាបានត្រឹមផ្លាស់ប្តូរ ចូលរួមជួយក្រុមនៅតង់ទី២ក្តី ។ ក្នុងនាមជាកីឡាករ បម្រុង និងបានប្តូរចូល ក្នុងការប្រកួតនៅនាទីទី៥៥កីឡាករ ម្ចាស់ពានរង្វាន់ពិភពលោករូបនេះ បានធ្វើឲ្យការប្រកួតដែលអូសបន្លាយ ត្រឹមលទ្ធផល០ស្មើ នៅតង់ទី១...
នៅក្នុងការប្រកួតដ៏សំខាន់របស់ Inter Miami ចំនួន៣ប្រកួតមកហើយ ដែលមិនមានវត្តមាន របស់កីឡាករ Lionel Messi វ័យ៣៦ឆ្នាំហើយលទ្ធផលមិនសូវ បានសមប្រកបឡើយ ។ ការប្រកួត ដ៏សំខាន់លើកនេះ Messi នឹងមិនត្រូវធ្វើដំណើរជាមួយ នឹងក្រុមទៅដល់ ខណៈដែលក្រុមកំពុងបន្តឈរ នៅលេខរៀងទី១៤ ក្នុងតារាងនៅឡើយ ហើយត្រូវការចាំបាច់យ៉ាងហោចណាស់ បន្តនៅលេខរៀងទី៩ ដើម្បីអាចបន្តលេងនៅលីកកំពូល...
ក្រុមហង្សក្រហម Liverpool បានបាត់បង់៣ពិន្ទុ ទាំងគួរឲ្យសោកស្តាយ នៅនាទីទីចុងក្រោយប៉ះ ជាមួយនឹងក្រុមមាន់ខ្នាយមាស Spurs នៅក្នុងការប្រកួតយប់មិញនេះ ។ ម្ចាស់ផ្ទះ Spurs មិនដែលស្គាល់ជ័យជំនះ លើក្រុម Liverpool ឡើយក្នុងនាមជាម្ចាស់ផ្ទះតាំង តែពីឆ្នាំ២០១៧ប៉ុន្តែយប់មិញនេះ ក្រុមបានធ្វើយ៉ាងល្អអាចទប់ទល់ ក្នុងលទ្ធផល១ស្មើរហូតដល់ចង់តង់ ទើបអាចរកគ្រាប់ជ័យជំនះបាន ។ គ្រាប់បាល់ទី១កើតឡើង ដោយម្ចាស់ផ្ទះកីឡាករ...
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ការចាប់ផ្ដើមរដូវកាលថ្មីនេះ គឺមិនល្អទាល់តែសោះចំពោះក្លឹបលោក។ លោក Mourinho បាននិយាយថា៖” ជាការពិតណាស់ ការចាប់ផ្ដើមរដូវកាលនេះគឺជាការចាប់ផ្ដើមអាក្រក់បំផុតសម្រាប់ Roma និងសម្រាប់លោកក្នុងនាមជាគ្រូបង្គោល “។ លោកបន្តថា៖” និយាយវាក៏ជាការពិតផងដែរដែល Roma មិនដែលមានឱកាសលេងប្រកួតផ្ដាច់ព្រ័ត្រ ២ដងជាប់គ្នាក្នុងប្រវត្តិសាស្ត្ររបស់គេផងដែរ “។...
ភ្នំពេញ៖ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលទទួលការបណ្តុះបណ្តាលជំនាញរយៈពេល៥ថ្ងៃបានបញ្ចប់ដោយជោគជ័យ ដោយឆ្លងកាត់ការប្រឡងបញ្ចប់វគ្គសុទ្ធតែទទួលបានលទ្ធផលជាផ្លែផ្កាក្នុងចំណេះជំនាញកាន់តែស៊ីជម្រៅ មិនមានអ្នកធ្លាក់ទេ ដោយពិធីបិទវគ្គនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេស វិសាលមួយ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដែលមានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” ដោយមានកីឡាករ ប្រដាល់លំដាប់កំពូលកម្ពុជា និងកីឡាប្រដាល់ជើងខ្លាំង ថៃណាត់ ជួបគ្នានៅលើសង្វៀន TV5 ព្រែកកំពឹស នឹងប្រព្រឹត្តនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសពិធីសន្និសីទ សារព័ត៌មាន ស្តីពីការប្រកួតកីឡាប្រដាល់...
ភ្នំពេញ ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ការរៀបចំការ ប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្តល់ឱកាស និង លើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីអត្តពលកម្ម យុវជនសំដៅជំរុញឲ្យសមាគមក្រសួង មន្ទីរ...
ក្លឹប Olympique Marseile បានតែងតាំង លោក Gennaro Gattuso ជាគ្រូបង្គោលថ្មីសម្រាប់ក្លឹបរបស់ខ្លួននៅក្នុងរដូវកាលឆ្នាំ២០២៣/២៤។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនៅក្នុងថ្ងៃនេះ។ Gattuso បានព្រមព្រៀងមកដឹកនាំ Marseile ក្នុងកុងត្រា១ឆ្នាំប៉ុណ្ណោះគឺនៅក្នុងរដូវកាលឆ្នាំ២០២៣/២៤នេះហើយ។ លោក Gattuso មានបទពិសោធន៍ដឹកនាំក្លឹបតាំងពីឆ្នាំ២០១៣មក ដោយធ្លាប់ដឹកនាំក្លឹបធំៗដូចជា AC Milan, Napoli និងក្លឹប Valencia...
ភ្នំពញ ៖ លោក គង់ សុភាព មន្ត្រីបច្ចេកទេស សហព័ន្ធ កីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា រំពឹងអត្តពលិកខ្លួន នឹង ដណ្តើម បានមេដាយសំរឹទ្ធិពីព្រឹត្តិកាណ៍ កីឡា អាស៊ី លើកទី១៩ Asian Games នៅចិន ។ ក្តីរំពឹងនេះ...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ក្រសួងការពារជាតិ ដណ្តើមមេដាយមាស រហូតដល់ចំនួន ១១ គ្រឿង ឯណោះ ដែលនាំឲ្យ ក្រសួងការពារជាតិ គ្រងរក្សាតំណែងជើងឯក ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា អត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ខណៈក្រុមកីឡាករ -កីឡាការិនី ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៣...