កីឡា

Liverpool របូតគ្រាប់បាល់ នាទីចុងក្រោយ បាត់បង់៣ពិន្ទុ

ប្រភព ៖ AFP

ក្រុមហង្សក្រហម Liverpool បានបាត់បង់៣ពិន្ទុ ទាំងគួរឲ្យសោកស្តាយ នៅនាទីទីចុងក្រោយប៉ះ ជាមួយនឹងក្រុមមាន់ខ្នាយមាស Spurs នៅក្នុងការប្រកួតយប់មិញនេះ ។

ម្ចាស់ផ្ទះ Spurs មិនដែលស្គាល់ជ័យជំនះ លើក្រុម​ Liverpool ឡើយក្នុងនាមជាម្ចាស់ផ្ទះតាំង តែពីឆ្នាំ២០១៧ប៉ុន្តែយប់មិញនេះ ក្រុមបានធ្វើយ៉ាងល្អអាចទប់ទល់ ក្នុងលទ្ធផល១ស្មើរហូតដល់ចង់តង់ ទើបអាចរកគ្រាប់ជ័យជំនះបាន ។

គ្រាប់បាល់ទី១កើតឡើង ដោយម្ចាស់ផ្ទះកីឡាករ Son នៅនាទីទី៣០ប៉ុន្តែបានតាមពីក្រោយវិញដោយ Liverpool ពីសំណាក់កីឡាករ Gakpo នាទីទី៤៥បូក៥ហើយចុងក្រោយ នៅចុងម៉ោងនាទីទី៩០បូក៦ ដោយគ្រាប់បាល់បញ្ចូលទីខ្លួនឯង ដោយកីឡាករខ្សែការពារ Joel Matip៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top