The Goal នោថ្ងៃនេះបានសរសេរថា អតីតកីឡាករ John Terry របស់ក្រុមជម្រើសជាតិអង់គ្លេសនឹងអាចចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមគឺលោក Steven Gerrard នៅលីគអារ៉ាប់ដើម្បីទទួលយកការងារជាមួយនឹងក្លឹប Al Shabab។ លោក Terry នឹងអាចទទួលបានឳកាសការងារជាគ្រូបង្វឹកដំបូង របស់ខ្លួនជាមួយនឹងក្លឹបនៅលីគកំពូលអារ៉ាប់ មួយនេះជាមួយនឹងប្រាក់រង្វាន់និងប្រាក់កម្រៃយ៉ាងច្រើនមួយ ដោយក្នុងនោះការព្រមព្រៀងជាពាក្យសំដីរវាងគ្នាក៏បានធ្វើឡើងរួចទៅហើយដែរ។ បច្ចុប្បន្ន Terry កំពុងបំពេញការងារជាទីប្រឹក្សារបស់ក្លឹប Chelsea...
ភ្នំពេញ៖នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រភេទកីឡាចំនួន ៧ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតជាផ្លូវការ បន្ទាប់ពីប្រភេទកីឡាការ៉េតេបញ្ចប់ការប្រកួតគេ ខណៈកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ចំពោះកីឡាទំាង ៧ ប្រភេទរួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ និងកីឡាហែលទឹកដោយធ្វើការប្រកួតតាមទីលានរៀងៗខ្លួនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។...
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Mo Salah នឹងមិនសម្រេចចិត្តចូលរួម ជាមួយនឹងក្លឹប Al Ittihad ឡើយរដូវក្តៅនេះ ទោះបីជាក្លឹបនៅលីគកំពូលនេះ បានត្រៀមចំណាយទឹកប្រាក់យ៉ាងច្រើន ក្តីសម្រាប់គាត់។ ប្រភពដដែលបានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងដំណឹងនេះ កីឡាករផ្ទាល់បានចេញមកបញ្ជាក់ផង ហើយក្រោយមកព្រមទាំងក្លឹប Liverpool បានអះអាងថា នឹងមិនមានការចាកចេញ...
ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិទាំង ១២ ប្រភេទនេះក្នុងគោលបំណង គឺបំផុសសកម្មភាពអប់រំកាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សានៅតាមរាជធានី-ខេត្តក្នុងនោះក៏មានប្រភេទកីឡាហែលទឹកមួយដែរ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងតាមប្រព័ន្ធអនឡាញថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិសម្រាប់សហព័ន្ធខ្មែរហែលទឹកជាលើកទី២ ឆ្នាំទី២ អ្វីដែលសហព័ន្ធផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ-កីឡាការិនីវ័យក្មេង ជាពិសេសសិស្សសិក្សាតាមវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជាដែលជាកីឡាករ-កីឡាការិនីបានបណ្តុះបណ្តាលចេញពីសហព័ន្ធ និងតាមបណ្តាខេត្ត។ លោកបានបន្តថា ការប្រកួតនេះគោលបំណងសំខាន់បំផុត គឺការចូលរួមរបស់កីឡាករ-កីឡាការិនីវ័យក្មេង ចំណែកលទ្ធផលបច្ចេកទេសយើងបានបោះជំហានទៅមុខជាបន្តបន្ទាប់...
The Daily Star រាយការណ៍ថា Haaland គ្រោងនឹងត្រូវបានផ្តល់ប្រាក់ឈ្នួលនៅ ចំនួន 600,000 ផោនក្នុងមួយសប្តាហ៍។ វាច្បាស់ណាស់ថាក្រុមជើងឯកអង់គ្លេស Man City ចង់រក្សាខ្សែប្រយុទ្ធនេះទុក ទោះក្នុងតម្លៃណាក៏ដោយ។ ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីតបានពង្រឹងសាច់ដុំ ដោយបញ្ចេញលុយដ៏ច្រើនមហិមា របស់ពួកគេនៅរដូវក្តៅនេះ ដោយទាក់ទាញកីឡាករល្បីៗជាច្រើនឱ្យចាកចេញពី Premier League។ ចំណែកក្រុម Real...
ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញថា សហព័ន្ធខ្មែរហែលទឹក បានបញ្ជូលក្រុមប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទឹក ទៅហ្វឹកហាត់ពង្រឹងពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែមទៀត នៅប្រទេសសិង្ហបុរីរយៈពេល ១អាទិត្យចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតកីឡា SEA...
ភ្នំពេញ៖លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា បានមានប្រសាសន៍ថា ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា “K8” គឺជាក្រុមដែលមានមានកីឡាករបាល់ទាត់វ័យចាស់អតីតជម្រើសជាតិកម្ពុជាក្នុងចំណោមក្រុមទំាង ១០ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ នេះជាលើកទី៣ហើយដែលក្រុមលោកបានចូលរួម។ ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកាបានបន្តថា ក្រុមបាល់ទាត់វ័យចាស់របស់លោកចូលរួមក្នុងគោលបំណងគាំទ្រមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា មិត្តភាព និងសុខភាពតែប៉ុណ្ណោះ។...
ភ្នំពេញ ៖ គណៈកម្មាធិការរៀប ចំកីឡាម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសហការជាមួយ ក្រុមហ៊ុនឯកជន រៀបចំព្រឹត្តិការណ៍ ការប្រកួតីឡា រត់ប្រណាំងដើម្បីអបអរសាទរ សមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ...
ខាងក្រោមនេះជាកីឡាករទាំង១០រូប ដែលក្លឹប Paris Saint Germain ចាយលុយទិញយកក្នុងតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ នេះបើតាមស្ថិតិរបស់ Transfermarkt៖ ១. Neymar៖ ទិញយកពី Barcelona នៅរដូវកាលឆ្នាំ២០១៧/១៨ ក្នុងតម្លៃ ២២២លានអ៊ឺរ៉ូ។ ២. Mbappe៖ ទិញយកពី Monaco នៅរដូវកាលឆ្នាំ២០១៨/១៩ ក្នុងតម្លៃ ១៨០លានអ៊ឺរ៉ូ។ ៣. Kolo...
the Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹប Barcelona លោក Xavi បានឈានទៅដល់ការព្រមព្រៀងទទួលយកកុងត្រាថ្មីបន្ថែមទៀត ជាមួយនឹងក្លឹបដែលមានសុពលភាពដល់ឆ្នាំ២០២៦។ កុងត្រារបស់គាត់បច្ចុប្បន្នបានឈានចូលមកដល់ឆ្នាំចុងក្រោយទៅហើយ បន្ទាប់ពីបានចំណាយពេលអស់៣រដូវកាលកន្លងមកតាំងតែពីចាប់ផ្តើមដំបូង កាលពីឆ្នាំ២០២១ហើយក្រោយទទួលបានទំនុកចិត្តខ្លាំង ពីគណកម្មការក្លឹបនិងអ្នកគាំទ្រផងនោះកុងត្រាថ្មី រយៈពេលវែងត្រូវបានផ្តល់ជូនបុរសអេស្បាញ រូបនេះភ្លាមតែម្តង។ អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិអេស្បាញ និង Barcelona វ័យ៤៣ឆ្នាំរូបនេះបានជួយឲ្យក្លឹបលើកពានរង្វាន់ La Liga កាលពីរដូវកាលមុនជាមួយនឹងពិន្ទុនាំមុខដាច់ក្រុម...