គឺជាការប្រកួតដែលត្រូវបានគេចាត់ទុកថា ជាការប្រកួតចុងក្រោយ នៃស្តេចបាល់ទាត់សម័យនេះ កីឡាករ CR7 និងម្ចាស់ជើងឯកពិភពលោក Messi ខណៈដែលវ័យរបស់ពួកគេកាន់តែជ្រេទៅហើយ ចំណែកឯក្លឹបរបស់ពួកគេដែលលេង ក៏ស្ថិតនៅក្នុងលីគ២ផ្សេងគ្នាដាច់ស្រឡះផងនោះ។ ការប្រកួតដែលត្រូវបានគេជឿជាក់ថា មានអ្នកចូលរួមទស្សនា ដល់ទៅរាប់លាននាក់មកពីជុំវិញពិភពលោក តាមកញ្ចក់ទូរទស្សន៍ បានបញ្ចប់ទៅដោយលទ្ធផលគួរឲ្យជក់ចិត្តបំផុត ទោះបីជា PSG យកឈ្នះ Al Nassr ក្នុងលទ្ធផល ៥ទល់នឹង៤ក្តី។...
ខាងក្រោមនេះជាកីឡាករទាំង១០រូប ក្នុងលីគកំពូលអឺរ៉ុបទាំង៥ ដែលរកគ្រាប់បាល់បានច្រើនបំផុត រាប់ចាប់ពីឆ្នាំ២០២០ មកទល់នឹងពេលនេះ បើតាមស្ថិតិរបស់ Transfermarkt៖ ១. Robert Lewandowski៖ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona ចូលប្រកួតបាន ៩២ប្រកួត ស៊ុតចូល ១០៤គ្រាប់។ ២. Erling Haaland៖ ខ្សែប្រយុទ្ធរបស់ក្លឹប Manchester Cityចូលប្រកួតបាន ៨៤ប្រកួត ស៊ុតចូល...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនី ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយមាស ៥ គ្រឿងនៅថ្ងៃបើកឆាកដំបូងនៃការ ្ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិបរចាំឆ្នាំ២០២២ រយៈពេល៣ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ រៀបចំសហព័ន្ធខែ្មរកីឡាហែលទឹកប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ការប្រកួតថ្ងៃទី១៨ មករានេះក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាមាស ៥ គ្រឿង និងមេដាយប្រាក់ ៣...
ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡា វាយកូនបាល់អាស៊ី និងលោកស្រី Manpreet Kandhari នាយកប្រតិបត្តិ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានមកទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជា ដើម្បីស្វែងយល់ ពីចំណុចខ្វះខាត របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មុនព្រឹត្តិការណ៍ការប្រកួតកីឡា...
The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹប Barcelona ទំនងជានឹងអាចធ្វើការដោះដូរកីឡាករ Memphis Depay បានសម្រេចហើយជាមួយនឹងក្លឹប AT Madrid ព្រមទាំងអាចប្រមូលបានលុយមួយចំនួន ៤លានផោនផងពីក្លឹបនេះ។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបទាំងពីរបានឈានទៅដល់ការព្រមព្រៀងគ្នាភ្លាមៗ ក្រោយពេលដែលគ្រូបង្វឹករបស់ Barcelona លោក Xavi បានប្រកាសថាលោកនឹងសម្រេចចិត្តបើកទ្វាឲ្យកីឡាករ Memphis ចាកចេញពីក្លឹបហើយជាក់ស្តែងកីឡាកររូបនេះ មិនបានមកចូលរួមធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបឡើយ...
ត្រឹម២០នាទីប៉ុណ្ណោះ Inter Milan អាចស៊ុតបញ្ចូលទី បានទៅដល់២គ្រាប់ និងបន្ថែមគ្រាប់ទី៣ក្នុងរយៈពេលមិនដល់១៥នាទីផង ពីពេលវេលាដែលនៅសេសសល់ ក្នុងការប្រកួតយប់មិញប៉ះនឹងក្រុមAC Milan ។ វាគឺជាជ័យជំនះយ៉ាងងាយស្រួលសម្រាប់ Inter Milan អាចលើកពានរង្វាន់ Italian Super Cup ដោយក្នុងនោះគ្រាប់បាល់ទាំង៣កើតឡើង ដោយសារកីឡាករ Dimarco និងគ្រាប់ទី២ ដោយខ្សែប្រយុទ្ធ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ តេក្វាន់ដូប៊ូយ៉ុង-ខ្មែរមនកីឡាករ-កីឡាការិនី ១៥ ក្លិបមកពី៣ រាជធានីខេត្តក្រុង ការប្រកួតនេះរៀបចំ ដោយខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា...
ទីក្រុងឡុងដ៍៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Ineos របស់មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe បានចូលរួមជាផ្លូវការសម្រាប់ការប្រកួតប្រជែង ទិញក្លិបបាល់ទាត់យក្សបិសាចក្រមហ Manchester United កាលពីថ្ងៃអង្គារ។ ម្ចាស់ក្លិប United ជាគ្រួសារ Glazer បាននិយាយថា ពួកគេសុខចិត្តសម្រាប់ការផ្តល់ជូនក្លិប Premier League...
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ប៉ូលីសបានចោទប្រកាន់ លោក Joseph Watts វ័យ ៣៥ ឆ្នាំជាអ្នកគាំទ្រម្នាក់ ក្នុងចំណោមអ្នកគាំទ្រក្រុម Tottenham បន្ទាប់ពីអ្នកចាំទី Aaron Ramsdale របស់ក្រុម Arsenal ត្រូវបានប្រើអំពើហឹង្សា ក្រោយក្រុមរបស់លោកបានយកឈ្នះ ២-០លើ Tottenham កាលពីថ្ងៃអាទិត្យ។...
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo នឹងធ្វើជាប្រធានក្រុមក្នុងជំនួបមិត្តភាពរវាងក្លឹប Al Nassr និងក្លឹប Paris Saint-Germain។ ជំនួបនេះនឹងជាប្រកួតដំបូងរបស់ Ronaldo ឱ្យក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយនេះ។ ព័ត៌មាននេះត្រូវបានបង្ហាញតាមការបង្ហោះរបស់ទីប្រឹក្សារាជវាំងអារ៉ាប៊ីសាអ៊ូឌីតឋានៈស្មើរដ្ឋមន្ត្រី លោក Turki Al-Sheikh ដោយលោកបានផ្ដល់ស្លាកប្រធានក្រុមទៅកាន់ Ronaldo។ សូមជម្រាបផងដែរថា ប្រកួតមិត្តភាពនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍៕ ប្រភព៖sabay