កីឡា

Arsenal មិនទាន់បោះបង់ការ ខិតខំចំពោះកីឡាករ Zaha នៅឡើយ

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal នឹងមិនធ្វើការ បោះបង់ចោលបំណងរបស់ខ្លួនក្នុងការចរចា ដើម្បីនាំយកកីឡាករខ្សែប្រយុទ្ធ Wilfried Zaha មករួមក្លឹបនោះឡើយនៅរដូវក្តៅខាងមុខនេះ។

ទីផ្សារបើកភ្លាមកីឡាកររូបនេះ នឹងក្លាយទៅជាកីឡាករដែលមិនមាន តម្លៃខ្លួនភ្លាមដែរទោះបីជាក្លឹប Crystal Palace បានព្យាយាមក្នុងការ ចរចាបន្តកុងត្រាថ្មីជូនកីឡាករ Ivory Coast រូបនេះយ៉ាងណាក្តី។

កីឡាករវ័យ៣០ឆ្នាំរូបនេះក៏ជាកីឡាករ ដែលទទួលបានប្រាក់កម្រៃថ្លៃជាងគេបំផុតរបស់ក្លឹប Crystal Palace ផងដែរនៅពេលបច្ចុប្បន្នឬ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ប៉ុន្តែកីឡាករ ផ្ទាល់ចង់ចាកចេញដើម្បីអាចមានឱកាស លេងនៅពានរង្វាន់ធំៗរបស់អឺរ៉ុប ជាជាងបន្តស្នាក់នៅទទួលបានតែប្រាក់ចំណូល បែបនេះហើយក្នុងនោះក៏មានក្លឹបធំៗដូចជា Roma, Bayern Munich និង Marseille ផងដែរចាប់អារម្មណ៍កុងត្រា គាត់ដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top