ក្រោយការបង្ហាញសមត្ថភាពបានយ៉ាងល្អជូន ក្រុមនៅរដូវកាលដំបូងនេះទីបំផុតអ្នកចាំទី Nick Pope បានទទួល ការទុកចិត្តយ៉ាង ខ្លាំងពីសំណាក់ អ្នកគាំទ្រនិងក៏ដូចជាក្លឹបផងដែរដោយក្នុងនោះគេជឿ ជាក់ថាកុង ត្រាថ្មីត្រូវបានសម្រេច ចិត្តជាមួយនឹងប្រាក់ កម្រៃយ៉ាងច្រើនផងដែរ។ The Sun ជឿជាក់ថាអ្នកចាំទីជនជាតិអង់គ្លេស វ័យ៣០ឆ្នាំរូបនេះ បានក្លាយទៅជាផែនការដ៏សំខាន់របស់ក្លឹប Newcastle និងក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកលោក Eddie Howe ដើម្បីកសាងប្រវត្តិជូន...
កីឡាករ Marcus Thuram គឺជាកូនប្រុសបង្កើត របស់វិរៈបុរស ជម្រើសជាតិបារាំង លោក Lilian Thuram ដែលមកដល់បច្ចុប្បន្ន កីឡាកររូបនេះកំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើននៅអឺរ៉ុប ដែលក្នុងនោះមានទាំងក្លឹបយក្ស អេស្បាញ Barcelona ផងដែរ។ កីឡាករខ្សែប្រយុទ្ធរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Borussia Monchengladbach ហើយកំពុងបង្ហាញ ទំរង់លេងលំដាប់...
បើកទ្វាផ្ទះ Anfield យប់មិញនេះ Liverpool បានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង ដោយអាចរកយកឈ្នះក្រុមខ្លាំង ដែលកំពុងឈរនៅលេខរៀងទី៣ ក្នុងកំពូលតារាង Man UTD ហើយអាចស៊ុតបានដល់ទៅ ៧គ្រាប់ទៀតផង។ ៧គ្រាប់របស់ Liverpool បានក្លាយទៅជាប្រវត្តិសាស្ត្រ ដ៏អាក្រក់បំផុតរបស់ Man UTD ហើយបាត់បង់៣ពិន្ទុដើម្បីដណ្តើម តំណែងកំពូលតារាងទៀតផង។ Liverpool យកបាន៣ពិន្ទុលើកនេះឡើងពីលេខ១០...
ភ្នំពេញ៖ លោកឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទរិទ្ធី ប្រធានសម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេកម្ពុជា និងចាស់ព្រឹទ្ធិចារ្យកីឡាការ៉ាតេជាច្រើននាក់ទៀតបានអញ្ជើញចូលរួម ពិធីបើកជាផ្លូវការនៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក កុមារបន្តចវេនប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយសម្ព័ន្ធ អ្នកស្រលាញ់ការ៉ាតេកម្ពុជា នៅក្លិបការ៉ាតេសម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេ កម្ពុជាស្ថិតនៅគីឡូម៉ែត្រលេខ៩។ លោកឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទរិទ្ធី បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ក្នុងការស្វែងរកកីឡាករ-កីឡាការិនីឆ្នើមវ័យក្មេងរបស់កីឡាការ៉ាតេ ដើម្បីឲ្យបន្តកីឡាករ-កីឡាការិនីចាស់ៗដែលចូលរួមនិវត្តមាន និងជាការអភិឌ្ឍនធនធានមនុស្សជំនាន់ក្រោយនៃអ្នកស្រលាញ់ ការ៉ាតេឲ្យមានការរីកចម្រើនកាន់តែខ្លាំងនូវប្រភេទកីឡាការ៉ាតេនៅកម្ពុជា។ លោកប្រធានបានបន្តថា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Bayern Munich និងប្រធានផ្នែកកីឡាលោក Hasan Salihamidzic បានបញ្ជាក់ច្បាស់សាជាថ្មីថា ការសម្រេចចិត្តបន្តកុងត្រាថ្មីជូនកីឡាករ Choupo Moting នឹងមិនប៉ះពាល់ទៅដល់ផែនការរបស់ក្លឹបដើម្បីចរចាជាមួយនឹង Harry Kane ឡើយ។ ក្លឹបយក្សអាល្លឺម៉ង់មួយនេះត្រូវបានគេជឿជាក់ថាមានទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយនឹងកីឡាករខ្សែប្រយុទ្ធអង់គ្លេសមិនចេះធ្លាក់ទំរង់លេង Harry Kane ប៉ុន្តែមួយរយៈនេះត្រូវបានគេចោទសួរថាតើក្លឹបនឹងបន្តផែនការនេះទៀតទេប្រសិនបើកុងត្រាថ្មីរបស់ Moting ត្រូវបានបន្តរហូតដល់រដូវកាលក្រោយទៅហើយនោះ។...
គិតចាប់តាំងតែពីខែមករាមកក្រុមតោខៀវ Chelsea បានបង្ហាញទំរង់លេងអន់មែនទែន ពោលគឺមិនអាចស្គាល់ពាក្យថាឈ្នះសោះឡើយ ហើយក៏កំពុប្រឈមមុខ ទៅនឹងការបណ្តេញគ្រូបង្វឹកលោក Potter ចេញទៀតផង។ ទោះបីជាយ៉ាងណាក្តីសំពាធបានកាត់បន្ថយបន្តិច នៅក្នុងការប្រកួតកាលពីយប់មិញ ក្រោយពេលដែលក្រុមបានបង្ហាញ ទំរង់ល្អជាងមុនឡើងមកវិញ ហើយអាចយកឈ្នះក្រុមភ្ញៀវ Leeds UTD នៅក្នុងទឹកដីរបស់ខ្លួនឯង ក្នុងលទ្ធផលទាំងប្រផិតប្រផោយ១ទល់នឹង០។ គ្រាប់បាល់ដែលកើតឡើងតែមួយគត់ នៅក្នុងការប្រកួតនៅនាទីទី៥៣ដោយកីឡាករ Wesley Fofana និងក៏ជាគ្រាប់បាល់ជ័យជំនះ...
ការប្រកួតដ៏សំខាន់មួយទៀតរបស់ Arsenal កាលពីយប់មិញក្នុងផ្លូវ ដើម្បីឆ្ពោះទៅរកការលើកពានរង្វាន់ កំពូលអង់គ្លេស Premier League គឺបានទទួលលទ្ធផលគួរជាទីគាប់ប្រសើរ ទោះឈ្នះទាំងប្រផិតប្រផោយក្តី។ Arsenal បើកទ្វាកីឡាដ្ឋាន Emirates ទទួលស្វាគមន៍ក្រុមភ្ញៀវ Bournemouth យកឈ្នះក្នុងលទ្ធផល៣ទល់នឹង២ទាំងដែល Bournemouth ក្រុមភ្ញៀវបានរកគ្រាប់បាល់បានមុនដល់ទៅ២គ្រាប់ រហូតដល់នាទីទី៦២ទៅហើយ។ Arsenal អាចតាមយកស្មើមកវិញដោយខ្សែការពារ Partey នៅនាទីទី៦២និងគ្រាប់ទី២...
ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម និងក្រុមបាល់ទាត់ យុវជនវត្តសិរីបន្ទាយដែក រកបាន៣ពិន្ទុរ ដូចគ្នាសម្រាប់ពូល “B” នៃការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ នាថ្ងៃសៅរ៍ ទី៤ ខែមីនា...
Roberto Firmino ត្រូវបាន The Standard ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានឹងត្រូវត្រៀមខ្លួន ដើម្បីចាកចេញពីក្លឹបហង្សក្រហម Liverpool ហើយក្រោយបានជួយក្រុមអស់ជាច្រើនរដូវកាលព្រមទាំងពានរង្វាន់ជាច្រើនបូករួមទាំង Premier League ផង។ កីឡាករប្រេស៊ីលរូបនេះទោះបីជាយ៉ាងណាក្តីបានកាត់បន្ថយចំនួននៃការបង្ហាញខ្លួន ឲ្យក្រុមក្រោមការដឹកនាំរបស់លោក Jurgen klopp នៅរដូវកាលនេះជាពិសេសក្រោយការវិលត្រឡប់មកពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកវិញ ហើយក្នុងនោះរួមទាំងបញ្ហារបួសផង។ Firmini ដែលបានបង្ហាញខ្លួនតែ៥ដងគត់ចាប់តាំងតែពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នោះនឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅនេះហើយជឿជាក់ថាក៏ទៅជាមួយនឹងកីឡាករសំខាន់ផ្សេងទៀតដូចជា Kieta...
ភ្នំពេញ៖នាថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៣ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការ រៀបចំការប្រកួត មន្តី្របច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រមដើម្បីត្រៀមខ្លួន ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅស្ថានីយ៍ទូរទស្សន៍ថោន។ លោក...