ខេត្តព្រះសីហនុ៖ ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា បានធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នាទីលានកីឡាបាល់ទាត់ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ របស់លោកឧកញ៉ា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា ចាប់ផ្តើមពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ហើយប្រកួតបាល់ទាត់មហាជននេះ ក៏រៀបចំឡើងដើម្បីបំផុសចលនាមហាជន លេងកីឡាសម្រាប់សុខភាពផង និងរួមគ្នាប្រយុទ្ធប្រឆាំងជាសឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗផងដែរ៕
តូក្យូ៖យោងតាមប្រភពដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថា អ្នកចាត់ការទូទៅរបស់ប្រទេសជប៉ុន លោកHajime Moriyasu បានដឹកនាំក្រុម Samurai Blue ចូលទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup ឈានដល់វគ្គ ១៦ក្រុមនៅប្រទេសកាតានឹង ត្រូវរក្សាតំណែងរបស់លោកដដែល។ ការសម្រេចចិត្តនេះនឹងត្រូវបានបញ្ចប់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមបាល់ទាត់ជប៉ុន ហើយនឹងជាលើក ដំបូងដែល អ្នកចាត់ការជប៉ុននឹងបន្តនៅក្រោយការ ប្រកួតបាល់ទាត់ពិភពលោក។ ព័ត៌មានលម្អិតនៃកិច្ចសន្យារបស់លោកនឹងត្រូវបានដោះស្រាយនៅពេលក្រោយ។ មុនពេលការប្រកួតបាល់ទាត់ពិភពលោក...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ហាក់ដូចជាបានត្រៀមខ្លួនរួច ជាស្រេចហើយជីវិត នៅក្រោយពេលដែលអវត្តមានគ្រូបង្វឹកលោក Carlo Ancelotti ដោយក្នុងនោះបានកំណត់ បានគ្រូបង្វឹកឆ្នើម ២រូបសម្រាប់មក ជំនួសតំណែងនេះ។ ប្រភពដដែលបានសរសេរថាក្លឹបបានកំពុងពិចារណាគ្រូបង្វឹកឆ្នើមរបស់ក្លឹប Bayern Munich គឺលោក Julian Nagelsmann ដើម្បីមកជំនួសតំណែងនេះទោះបីជាបីជាកន្លងមកនេះក្លឹបបានពិចារណាគ្រូបង្វឹកផ្សេងទៀតក្តី។ Real...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយស សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡា ប៊ូល...
យោងតាមការចេញផ្សាយរបស់ The Calciomercatoweb នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអ៊ីតាលី Juventus កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹបប៊ែលហ្ស៊ិកនិងបច្ចុប្បន្នក៏ជាកីឡាករឆ្នើមរបស់ក្លឹបLeicester City ផងដែរដើម្បីមកជួយការងារក្លឹបនៅរដូវកាលសេសសល់និងរដូវកាលខាងមុខ។ កីឡាករ Youri Tielemans ត្រូវបានគេជឿជាក់ថានឹងអាចផ្ទេរមកទឹកដី Turin ដើម្បិអាចជំនួសតំណែងរបស់កីឡាករ Adrien Raboit ដែលជឿជាក់ថានឹងសម្រេចចិត្តចាកចេញពីក្លឹបក្រោយចប់កុងត្រានៅឆ្នាំក្រោយនេះ។ Rabiot មិនបានបង្ហាញបំណងក្នុងការបន្តកុងត្រាថ្មីពីឆ្នាំ២០២៣ទៅទៀតឡើយនិងក៏ដូចកីឡាករ Teileman ដែលមានកុងត្រាជាមួយនឹងក្លឹប Leicester...
យោងតាមការចេញផ្សាយរបស់ The Fichajes នៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi កំពុង មានផែនការក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធអេស្បាញម្នាក់ ទៀតមករួមក្លឹបទោះបិជាបច្ចុប្បន្នមានវត្តមានខ្សែប្រយុទ្ធ យ៉ាងច្រើនជាមួយនឹងក្លឹបទៅហើយក្តី។ ប្រភពដដែលបានបន្តទៀតថាលោក Xavi មានការពេញចិត្តយ៉ាងខ្លាំង ទៅនឹងទំរង់លេងរបស់កីឡាករខ្សែ ប្រយុទ្ធជនជាតិអេស្បាញ Dani Olmo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប RB Leipzig នៅឡើយប៉ុន្តែនឹង...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដណ្តើមមេដាយគ្រងតំណែងជើងឯក បន្ទាប់ពីក្រុមនេះឈ្នះមេដាយច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ រៀបចំដោយសហព័ន្ធកីឡាវូស៊ូកម្ពុជាក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភីក្រុមកីឡាករ-កីឡាការិនីកីឡាវូស៊ូ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងឲ្យលោក ប៉ុន សុខ...
ទីក្រុង SAO PAULO ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា សមាជិកគ្រួសារ របស់កីឡាករបាល់ទាត់ប្រេស៊ីល ដ៏ឆ្នើមលោក Pelé កំពុងជួបជុំគ្នា នៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo ជាកន្លែង ដែលរូបតំណាងកីឡាករ បាល់ទាត់ពិភពលោកអាយុ ៨២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតី បើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» នៅទីលានវាយកូនគោល វឌ្ឍនហ្គោលរីសត នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។ ការប្រកួតកីឡាវាយកូនគោល ដណ្តើមពានរង្វាន់ របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការ បិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា...
លោក Erik ten Hag បានសារភាពថាតំណែង របស់គាត់ក្នុងនាមជាគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD តាំងតែពីពេលចាប់ផ្តើម គឺពិតជាមានសំពាធ ពិតមែនជាពិសេស ការប្រកួតប្រជែងដើម្បីទទួលបានតំណែង មួយទៅលេងពានរង្វាន់ធំបំផុត របស់អឺរ៉ុប Champion League។ បច្ចុប្បន្ន Man UTD កំពុងស្ថិតនៅលេខរៀងទី៥នៅឡើយ ក្នុងតារាងកំពូល...