កីឡា

Real Madrid ចង់បាន Nagelsmann

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ហាក់ដូចជាបានត្រៀមខ្លួនរួច ជាស្រេចហើយជីវិត នៅក្រោយពេលដែលអវត្តមានគ្រូបង្វឹកលោក Carlo Ancelotti ដោយក្នុងនោះបានកំណត់ បានគ្រូបង្វឹកឆ្នើម ២រូបសម្រាប់មក ជំនួសតំណែងនេះ។

ប្រភពដដែលបានសរសេរថាក្លឹបបានកំពុងពិចារណាគ្រូបង្វឹកឆ្នើមរបស់ក្លឹប Bayern Munich គឺលោក Julian Nagelsmann ដើម្បីមកជំនួសតំណែងនេះទោះបីជាបីជាកន្លងមកនេះក្លឹបបានពិចារណាគ្រូបង្វឹកផ្សេងទៀតក្តី។

Real Madrid កន្លងមកបានដាក់ការងារអទិភាពដើម្បីចរចាអតីតគ្រូបង្វឹកក្លឹប Chelsea លោក Thomas Tuchel ប៉ុន្តែទោះបីជាយ៉ាងណាក្តីគណកម្មការរដ្ឋបាលរបស់ក្លឹបមានការពេញចិត្តពេញថ្លើមជាមួយនឹងគ្រូបង្វឹកលោក Nagelsmann៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top