កីឡាករខ្សែប្រយុទ្ធ ស្លាបវ័យចាស់ Angel Di Maria គឺជាអ្នកស៊ុតគ្រាប់ទី២ បញ្ចូលទីបារាំង ជួយឲ្យអាហ្សង់ទីន អាចមានឱកាសទៅលើក ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតាជាផ្លូវការ ប៉ុន្តែទោះបីយ៉ាង ណាក្តីគេជឿជាក់ថា កីឡាកររូបនេះនឹង មិនទាន់ប្រកាសចូលនិវត្ត ពីជម្រើសជាតិភ្លាមឡើយ ។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅតែអាចបង្ហាញទំរង់លេងដ៏ល្អមួយ ដែលកីឡាករវ័យក្មេង...
The CBS Sports ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអ្នកមានថ្មី Newcastle បានកំពុងតែធ្វើការយ៉ាង មមាញឹក ដើម្បីអាចនាំយក កីឡាករចំណូលថ្មីៗ បន្ថែមទៀតមកជួយក្លឹប នៅរដូវកាលនេះ និងរដូវកាលក្រោយ ដែលក្នុងនោះមានកីឡាករ គោលដៅសំខាន់ៗ ជាច្រើននាក់មកហើយ ជាពិសេសកីឡាករឆ្នើម របស់ក្លឹប Chelsea ផងដែរ ។...
ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះបានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រមដែលមានសិក្ខាកាមចំនួន ១៧ រូប ដើម្បីឲ្យក្លាយជាអជ្ញាកណ្ដាលកម្រិតផ្កាយ១ (IBA 1-Star R&J Certification Course 2022) ។ លោកប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធថា វគ្គនេះបណ្ដុះបណ្ដាលដោយគ្រូកម្រិតផ្កាយ៣ជនជាតិអង់គ្លេសគឺលោក John Henry Waith...
JOHANNESBURG៖ គ្រូបង្វឹកបាល់ទាត់អាហ្រ្វិក Patrice Motsepe បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Johannesburg ជាផ្លូវការថា លោកជឿជាក់ថាក្រុមមកពីទ្វីប អាចឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ២០២៦ “World Cup 2026” យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ មហាសេដ្ឋីអាហ្រ្វិកខាងត្បូងរូបនេះ បាននិយាយថា ម៉ារ៉ុកបានបើកទ្វារ ដោយការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងខែនេះ ហើយខ្ញុំមានទំនុកចិត្តថា...
ZURICH៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ការឈ្នះពាននៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cupៗ មិនគ្រប់គ្រាន់ឡើយសម្រាប់លើកអាហ្សង់ទីនឡើង លើកំពូលតារាងចំណាត់ថ្នាក់ពិភពលោក របស់ FIFA ដោយប្រេស៊ីលរក្សាតំណែងលេខ១នៅថ្ងៃព្រហស្បតិ៍។ ប្រេស៊ីលត្រូវបានធ្លាក់វគ្គ ១/៤ ផ្តាច់ព្រ័ត្រដោយក្រូអាត ប៉ុន្តែបានបង្កើតពិន្ទុគ្រប់គ្រាន់ពីលទ្ធផល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបញ្ចូលទៅក្នុងការគណនារបស់ FIFA ។ អាហ្សង់ទីនឡើងមួយលេខទៅលេខ២ ហើយយកឈ្នះបារាំង វគ្គផ្ដាច់ព្រ័ត្រក៏ឡើងមួយទៅលេខ៣។ បែលហ្ស៊ិកនៅតែឈរនៅលេខរៀងទី៤...
ជំងឺមហារីករបស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele កាន់តែធ្ងន់ធ្ងរមែនទែនហើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់មន្ទីរពេទ្យ Israelita Albert Einstein។ បើយោងតាមប្រភពខាងលើបានឱ្យដឹងថា លោក Pele «ត្រូវការការមើលថែយ៉ាងដិតដល់ ជាពិសេសទាក់ទិននឹងបញ្ហាតម្រងនោម និងបញ្ហាបេះដូង» ក៏ព្រោះតែ «ការរីកដុះដាលនៃជំងឺមហារីក»។ ជាមួយគ្នានេះដែរ កូនស្រីរបស់លោកបានបង្ហោះ នៅលើបណ្ដាញអ៊ីនស្តាក្រាមថា បុណ្យគ្រីស្តម៉ាសរបស់គ្រួសារខ្លួនត្រូវបានផ្អាក ដោយសារតែនៅមើលថែលោក Pele។...
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីលានកីឡាប៊ូល និងប៉េតង់នៃពហុកីឡដ្ឋានជាតិ លោកស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនី ក្រសួងការពារជាតិ គ្រងតំណែងជើងឯកឆ្នាំ២០២២ បន្ទាប់ពីក្រុមនេះដណ្តើម បានមេដាយមាស ២ គ្រឿង និងប្រាក់ ២ គ្រឿងនៃការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើង ឯកប្រចាំឆ្នាំ២០២២ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។...
បរទេស៖ FIFA បានចាប់ផ្តើមការស៊ើបអង្កេតលើរបៀបដែលមេចុងភៅ ដែលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ សង្គម និងភោជនីយដ្ឋាន គឺ Salt Bae និងអ្នកផ្សេងទៀត ដែលបានចូលទៅកាន់ទីលាន បន្ទាប់ពីការប្រកួត បាល់ទាត់ពិភពលោក វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មេចុងភៅជនជាតិតួកគី...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានយល់ព្រមក្នុងការចំណាយលុយ ប្រមាណជា១២លានផោន ហើយដើម្បីអាចនាំយកកីឡាករ David Datro Fofana ដែលបច្ចុប្បន្នកំពុងលេង ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Molde។ កីឡាករសញ្ជាតិ Ivory Coast រូបនេះក៏បានព្រមព្រៀងទៅលើគ្រប់លក្ខខណ្ឌរបស់ក្លឹប ហើយផងដែរនៅ ចំថ្ងៃបុណ្យខួបកំណើត២០ឆ្នាំរបស់ខ្លួនដែលមានន័យថា ដំណាក់កាលបន្ទាប់គឺត្រូវរងចាំរហូតដល់ពេលមាន ការរៀបចំពេលវេលា សម្រាប់ត្រួតពិនិត្យនិងតេស្តសុខភាពរបស់កីឡាករ...