កីឡា

Chelsea ចំណាយ១២ លានផោននាំយក Fofana មកពីន័រវេស

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានយល់ព្រមក្នុងការចំណាយលុយ ប្រមាណជា១២លានផោន ហើយដើម្បីអាចនាំយកកីឡាករ David Datro Fofana ដែលបច្ចុប្បន្នកំពុងលេង ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Molde។

កីឡាករសញ្ជាតិ Ivory Coast រូបនេះក៏បានព្រមព្រៀងទៅលើគ្រប់លក្ខខណ្ឌរបស់ក្លឹប ហើយផងដែរនៅ ចំថ្ងៃបុណ្យខួបកំណើត២០ឆ្នាំរបស់ខ្លួនដែលមានន័យថា ដំណាក់កាលបន្ទាប់គឺត្រូវរងចាំរហូតដល់ពេលមាន ការរៀបចំពេលវេលា សម្រាប់ត្រួតពិនិត្យនិងតេស្តសុខភាពរបស់កីឡាករ ជាមុនមុនពេល ដែលគាត់ នឹងត្រូវផ្លាស់ទៅលេងនៅក្នុងទីក្រុងឡុង។

ប្រភពដដែលបានសរសេរទៀតថា Fofana បានចុះកុងត្រាដែលមានរយៈពេល៤ឆ្នាំជាមួយនឹងក្លឹប Molde នៅន័រវេស តាំងតែពីខែកុម្ភៈឆ្នាំ២០២១ ដែលជាទីកន្លែងគាត់អាចបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យរកបាន២៤គ្រាប់ក្នុងការបង្ហាញខ្លួនទាំង ៦៥ដងកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top