ក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការហើយថាកីឡាករខ្សែការពារឆ្នើមស្លាបស្តាំ Reece James នឹងត្រូវអវត្តមាន ក្នុងការប្រកួតជូនក្រុមជម្រើសជាតិអង់គ្លេសហើយដោយសារតែរបួសក្បាលជង្គង់ ហើយត្រូវការសម្រាកព្យាបាលរហូតទៅដល់៨សប្តាហ៍។ តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Theo Hernandez នៅអំឡុងពេលនៃការប្រកួត Champions League កាលពីពាក់កណ្តាលសប្តាហ៍កន្លងមក ក្នុងការប្រកួតរវាង Chelsea និង AC Milan ។...
កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison ក្នុងការប្រកួតប៉ះនឹងក្លឹបចាស់របស់ខ្លួន Everton យប់មិញនេះ ត្រូវបានប្តុរចេញទាំងមិនទាន់អស់ចិត្ត និងដោយមានទឹកភ្នែកទៀតផង ដោយសារតែកាន់តែកៀកមកដល់ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទៅហើយនោះ។ កីឡាករប្រេស៊ីលរូបនេះ បានទទួលរងរបួសចាស់នៅក្នុងការប្រកួតដើមតង់ទី២ហើយ ត្រូវបានប្តុរជំនួសវិញដោយកីឡាករ Yves Bissouma នៅនាទីទី៥២ទាំង ដែលកីឡាកររូបនេះមានទឹកមុខ មិនសូវសប្បាយចិត្តឡើយ។ ការប្រកួតបាល់ទាត់ពិភពលោក ដែលប្រព្រឹត្តទៅនៅខែក្រោយ ប៉ុន្តែកីឡាករ័យ២៥ឆ្នាំរូបនេះ នឹងត្រូវសម្រាកព្យាបាលរបួសមួយ រយៈដោយមិនទាន់ច្បាស់អំពីស្ថានភាពយ៉ាងណាឡើយ...
ទីក្រុង Zurich ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា FBI បានត្រឡប់មក FIFA នៅសប្តាហ៍នេះ ដោយធ្វើការជាមួយ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ដើម្បីការពារការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតាពីឧក្រិដ្ឋកម្ម ដែលអាចកើតមានរួមទាំងការជួយសម្របសម្រួល ការប្រកួតផងដែរ។ FIFA បាននិយាយថា អ្នកស៊ើបអង្កេតសហព័ន្ធមកពីសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំមួយនៅទីក្រុង Zurich រួមមាន...
ហ្សឺណែវ៖ នេះបើតាមមន្ត្រីកំពូលមួយរូប របស់ស្ថាប័នបាល់ទាត់បាន ប្រាប់សមាជិកសភាអឺរ៉ុប បាននិយាយថា FIFA ចង់ជួយកម្មករនៅប្រទេសកាតា ឲ្យទទួលបានសំណងសម្រាប់ការរងរបួស នៅពេលសាងសង់គម្រោងសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ “World Cup” យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សហព័ន្ធបាល់ទាត់ក្នុងទ្វីបអឺរ៉ុប បានគាំទ្រការអំពាវនាវ ឲ្យមានមូលនិធិចាប់តាំងពីអង្គការ លើកលែងទោសអន្តរជាតិ បាននិយាយថា FIFA គួរតែផ្តល់វិភាគទានចំនួន ៤៤០...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នករៀបចំការប្រកួតបាល់ទាត់ ពិភពលោកតាកា “Qatar World Cup” បានព្រមានអ្នកគាំទ្រ ឲ្យទប់ទល់នឹងការកកស្ទះ ក្នុងរយៈពេល២សប្តាហ៍ដំបូង នៃការប្រកួត នៅពេលដែលចំនួនអ្នកគាំទ្រ ខ្ពស់បំផុតនឹងប្រមូលផ្តុំរដ្ឋធានី របស់រដ្ឋឈូងសមុទ្រ ។ រថយន្តឯកជននឹងត្រូវបានហាមប្រាម ពីផ្លូវជាច្រើន ហើយអ្នករស់នៅក្បែរកីឡដ្ឋានមួយចំនួន នឹងត្រូវការការអនុញ្ញាត...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយមានការចូលរួមពីប្រតិភូ...
ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOCថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សាលប្រជុំ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” បើកសន្និសីទសារព័ត៌មាន ស្តីពីការរាប់ថយក្រោយ ២០០ថ្ងៃ ឆ្ពោះទៅ SEA Games ឆ្នាំ២០២៣...
BUENOS AIRES៖ មេដឹកនាំបាល់ទាត់នៅអាមេរិកខាងត្បូងបានផ្តល់ការគាំទ្រការជ្រើសរើសរបស់លោក Gianni Infantino សម្រាប់ការបោះឆ្នោតឡើងវិញជាប្រធាន FIFA ខណៈពួកគេរៀបចំការដេញថ្លៃប្រទេសចំនួន ៤ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៣ ។ លោក Infantino ឥឡូវនេះនៅប្រទេសកាតាមុនការប្រកួត World Cup បានទៅប្រទេសប៉ារ៉ាហ្គាយដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា CONMEBOL មានការចូលរួមដោយមេដឹកនាំនៃសមាគមទាំង ១០។ ស្ថាប័នបាល់ទាត់ដែលមានប្រទេសចំនួន១០...
ខណៈ ដែលកីឡាករ De Jong ហាក់ដូចជាមិនសូវសប្បាយចិត្ត ជាមួយនឹងក្លឹប Barcelona នោះកីឡាករ Alejandro Balde កំពុងមានក្តីរីករាយកាន់តែខ្លាំងឡើង ជាមួយនឹងទឹកដី Camp Nou ហើយថែមទាំងបន្តិចម្តងៗ មានឈ្មោះជាកីឡាករសំខាន់ម្នាក់ របស់ក្លឹបទៀតផង។ យោងតាមការចេញផ្សាយ របស់ The SPORT បានបង្ហាញថាប្រធានក្លឹបលោក...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នៅពេលគ្រាប់បាល់មួយត្រូវ បានស៊ុតបញ្ចូលទីនៅក្នុង Qatar Stars League លោក Khalil al-Balushi ធ្វើឲ្យប្រាកដថា អ្នកទស្សនាមានអារម្មណ៍ ថា មានកម្លាំងពេញលេញ នៅពេលលោកចុចទូរស័ព្ទដេស៊ីបែល ដើម្បីធ្វើឲ្យទូរទស្សន៍ របស់ពួកគេញ័រ ។ “ឡា-ឡា-ឡា-ឡា-ឡា!”...