កីឡា

ក្រុមអត្តពលិករាំ ឈ្នះមេដាយ ជាច្រើនគ្រឿង ពីការប្រកួតកីឡារាំ​ ជ្រើសរើសជើងឯកពិភពលោក​ នៅវៀតណាម

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីរាំកម្ពុជា ដណ្តើមមេដាយជាច្រើនគ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួត កីឡារាំជ្រើសរើសជើងឯក ពិភពលោក “WDSF Superstar Championship 2022” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម​ ចាប់ពីថ្ងៃទី១១ -១៣ ខែវិចិ្ឆកា ឆ្នាំ២០២២។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បាននិយាយថា ការប្រកួតនេះមានប្រទេសចូលរួម ចំនួន១៥រួមមាន អូស្ត្រាលី កម្ពុជា ចិន អាល្លឺម៉ង់ ប្រទេសអ៊ីតាលី ប៉ូឡូញ ចិនតៃប៉ិ ហុងកុង ម៉ុងហ្គោលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម កូរ៉េ ប្រទេសបារាំង ចំណែកសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិចំនួន១៣រូប។

ចំពោះកីឡាក សេង សុគីម និងកីឡាការីនី ម៉ូវ ដានីតា រាំវិញ្ញាសា Adults Grade E2 Latin Rumba Rank 01 ឈ្នះមេដាយមាស មេដាយប្រាក់ វិញ្ញាសា Adults Grade D Latin Cha cha Rumba Rank2 មេដាយប្រាក់ Adults Grade E3 Latin Jive Rank2 មេដាយប្រាក់ Adults Grade E4 Latin Samba Rank 2មេដាយប្រាក់ Adults Grade E5 Latin Paso Double Rank2 មេដាយប្រាក់ មេដាយសំរិទ្ធ វិញ្ញាសារ Adults Grade C Latin CRJ Rank 3 មេដាយសំរឹទ្ធ។

កីឡាការិនី សុខ ចិន្តា លើវិញ្ញាសារ កីឡារាំឯកត្តជន Latin Dance វិញ្ញសារ Latin adult grade B Rank7 ចង្វាក់ SCRJ ចំណាត់ថ្នាក់ទី៧ Latin adult grade D Rank 2 ចង្វាក់ CR មេដាយប្រាក់ Latin adult grade C Rank 4 ចង្វាក់ CRJ ចំណាត់ថ្នាក់ទី៤។ កីឡាការីនី សាន រ៉ូហ្សា San Rosa- និងកីឡាករ ភុន ស៊ី វុត្រា Phun Sivutra ៖ប្រកួតវិញ្ញាសារ Latin Dance រាំគូ បានទទួលមេដាយប្រាក់ លើវិញ្ញាសា Youth Grade D Latin CR Rank2 មេដាយប្រាក់ វិញ្ញាសារYouth Grade D Standard Waltz Tango Rank2 ។

រីឯ កីឡាការិនី សានរ៉ូហ្សា San Rosa ប្រកួត វិញ្ញាសារឯកត្តកជន Standard Dance៖Grade F 2adult standard Tango Rank1 មេដាយមាស។ វិញ្ញាសារF1adult standard Waltz Rank2 មេដាយប្រាក់ និងវិញ្ញាសារ FD adult standard Waltz, Tango Rank1មេដាយមាស។

កីឡាករ សេង សុខគ័ង Sengsokkorng វិញ្ញាសារកីឡារាំឯកត្តជន Standard Dance លើវិញ្ញាសារ​ Grade F1 Adult Standard waltz Rank3 មេដាយសំរឹទ្ធ Grade FD Adult Standard waltz and tango Rank មេដាយប្រាក់។
កីឡាករជុំ លីហៀង LY HEANG និងការិនី ឱ រក្សា Or REKSA លើវិញ្ញសា vent Grade D Adult Latin ចង្វាក់ Cha Cha Cha Rumba Rank1 បាន មេដាយមាស។ កីឡាករជុំ ភូណាន់ លើវិញ្ញាសារ rade FC adult Latin 2nd place មេដាយប្រាក់ ចង្វាក់ CRJ Rank 2 ចំណាត់ថ្នាក់លេខ២ និងGrade FD adult standard 3rd មេដាយសំរឹទ្ធ ចង្វាក់ WT Rank3ចំណាត់ថ្នាក់លេខ៣៕ ដោយ៖លី ភីលីព

Most Popular

To Top