កីឡា

លោក ខៀវ កាញារីទ្ធ៖ ការប្រកួតនេះធ្វើឡើងពង្រឹងសមត្ថភាព និងជំនាញរបស់អត្តពលិករាំត្រៀម SEA GAMES ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រីចូលរួមពិធីបិទការប្រកួតកីឡារាំក្នុព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែល ការ ប្រកួត នឹងធ្វើ ឡើង ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធ។


លោក ខៀវ កាញារីទ្ធបានមានប្រសាសន៍ថា នេះជាលើកទី១ដែលប្រភេទកីឡារាំត្រូវបានក្រសួងអប់រំ
យុវជន និងកីឡាបានដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិលើកទី៣ ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងសមត្ថភាពទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត SEA GAMES និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការ រីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរ តួនាទីយ៉ាងសំខាន់ និងជាយាន្តក្នុងការអភិវឌ្ឍសង្គមពីព្រោះ “ កីឡា កសាងមនុស្ស មនុស្សកសាងសង្គម” ។


លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណ ទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល ទី៤ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទ នៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ ត្រៀមសម្រាប់ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។


ដើម្បីឲ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ខ្ញុំសូមសំណូមពរដល់អង្គការរដ្ឋកីឡា និង អង្គការសង្គមកីឡាឲ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាព បំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់។ ហើយក៏សូមអំពាវនាវផងដែរ ដល់ វិស័យឯកជន ដៃគូអភិវឌ្ឍសប្បុរសជ័ន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បី រួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅ ជោគជ័យនៅSEA GAMES ឆ្នាំ២០២៣។


លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធបញ្ជាក់ថា ការប្រកួតនេះមានប្រតិភូកីឡាករ កីឡាការិនីសរុប៣៩នាក់ មកពី៤ក្រសួង-ខេត្ត ដោយប្រកួតលើវិញ្ញាសាចំនួន៤ ៕

Most Popular

To Top