អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Real Madrid លោក Zinedine Zidane នៅសប្តាហ៍នេះ បានបង្ហើបអំពីបំណង ក្នុងការវិលត្រឡប់មករកអាជីពរបស់ខ្លួនវិញ ក្រោយការខកខានអស់រយៈ ពេលជាងមួយឆ្នាំមកនេះ។ ការលើកឡើងរបស់គ្រូបង្វឹករូបនេះ អំពីការវិលត្រឡប់លើកនេះ ធ្វើឡើងនៅចំពេលមានដំណឹងចចាមអារ៉ាម អំពីការចរចារវាងគ្រូបង្វឹករូបនេះ ជាមួយនឹងក្លឹបអ្នកមានបារាំងព្រមជាមួយនឹង ក្រុមជម្រើសជាតិបារាំងផងដែរ៕ លោក Zidane បានថ្លែងបែបនេះថា៖ ខ្ញុំនៅសល់គោលបំណងច្រើន ទៀតណាស់ដែលនឹងត្រូវធ្វើឡើង...
The Goal នៅថ្ងៃនេះ បានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធឆ្នើម Vela វ័យ៣៣ឆ្នាំ ទៅហើយនោះ បានលើកឡើងថាគាត់ពិត ជាមានបំណងចាកចេញពី ក្លឹប Los Angeles FC ពិតមែនប្រសិនបើមាន សំណើរល្អណាមួយ។ កុងត្រាក៏កាន់តែខិតជិតមកដល់ខណៈ ដែលកុងត្រាថ្មីមិនត្រូវបាន សម្រេចនៅឡើយមានន័យថា Vela គឺបានបើកទ្វារួចជាស្រេចក្នុង ការចាកចេញពីក្លឹបនៅអាមេរិកមួយនេះ។ កុងត្រារបស់កីឡាករមិកស៊ិករូបនេះ...
កីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele ក្នុងវ័យ២៥ឆ្នាំ មកដល់ពេលនេះ នៅតែជាកីឡាករ ដែលមានទីផ្សារ ខ្លាំងនៅឡើយទោះបីជាមិនអាច បង្ហាញសមត្ថភាពបាន ល្អប្រសើរជាមួយនឹង Barcelona ក្តី។ The Sun ជឿជាក់ថាកីឡាកររូបនេះ បានក្លាយទៅជាគោលដៅដ៏មាន អទិភាពរបស់គ្រូបង្វឹកលោក Thomas Tuchel ដើម្បីអាចមកជំនួសតំណែងរបស់ កីឡាករ Romelu...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden វ័យ ៧៩ឆ្នាំ បានដួលកង់ពេលព្យាយាម ឈប់ស្វាគមន៍អ្នកគាំទ្ររបស់លោកក្នុងក្រុង Rehoboth រដ្ឋ Delaware កាលពីថ្ងៃសៅរ៍។ សេតវិមានបាននិយាយថា លោក Joe Biden មិនតម្រូវឱ្យមានការយកចិត្ត ទុកដាក់ខាងវេជ្ជសាស្ត្រ ទេបន្ទាប់ពីធ្លាក់ពីលើកង់នេះ។ យោងតាមសារព័ត៌មាន RT...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លោកស្រី Naomi Kawase ជាអ្នកដឹកនាំរឿងផ្លូវការ នៃកីឡាអូឡាំពិក ទីក្រុងតូក្យូ បានទទួលស្គាល់ថា នាងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដំបូង អំពីកិច្ចការរបស់នាង ហើយនោះគឺនៅចុងឆ្នាំ២០១៨ នៅពេលនាងទទួលបាន គណៈកម្មការ ពីគណៈកម្មាធិការអូឡាំពិក អន្តរជាតិ។ មតិសាធារណៈជន ជប៉ុន ត្រូវបានបែកខ្ញែក...
តារាឆ្នើមរបស់ក្លឹប Wolves កីឡាករ Rayan Ait-Nouri ត្រូវបានក្លាយខ្លួនជាកីឡាករ គោលដៅ របស់ក្លឹបធំៗជាច្រើន របស់អង់គ្លេស មានទាំង Man City និង Chelsea ផងដែរ។ Ait Nouri វ័យ២១ឆ្នាំរូបនេះ ជាកីឡាករដែលមានសក្តានុពលបំផុត ពីព្រោះសមត្ថភាព របស់គាត់គឺសាកសមទៅនឹង អ្វីដែលគ្រូបង្វឹកឆ្នើម...
កីឡាករឆ្នើមវ័យក្មេង Eddie Nketiah តាមពិតទៅនឹងត្រូវចាកចេញទៅហើយនៅរដូវក្តៅនេះប៉ុន្តែនៅនាទីចុងក្រោយកីឡាករវ័យ២២ឆ្នាំរូបនេះ បានសម្រេចចិត្តទទួលយក សំណើរ របស់ក្លឹបក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈពេលវែង ជំនួសវិញ។ កាលពីពេលចុងក្រោយ The Sunsport ធ្លាប់បានរាយការណ៍ហើយថាក្លឹបបានផ្តល់កុងត្រាថ្មីដែលមានតម្លៃរហូតទៅដល់១០ម៉ឺនផោនក្នុងមួយសប្តាហ៍ជូនកីឡាកររូបនេះពោលគឺមានទំហំទ្វេដងទៅនឹងអ្វីដែលគាត់ធ្លាប់បានទទួលពីកុងត្រាចាស់។ ទីបំផុតការសម្រេចចិត្តត្រូវបានប្រកាសជាផ្លូវការជាមួយនឹងកុងត្រារយៈពេលវែងហើយមិនត្រឹមតែប៉ុណ្ណោះ Nketiah នឹងត្រូវទទួលបានឱកាសពាក់អាវលេខ១៤ដែលជាអាវល្បីបំផុតរបស់ Arsenalធ្លាប់ត្រូវបានពាក់ដោយវិរៈបុរសក្លឹបលោក Thierry Henry ។ NKetiah បានចូលរួមជាមួយនឹងក្លឹបតាំងតែពីពេលដែលខ្លួនមានវ័យ១៤ឆ្នាំមកម្ល៉េះហើយបានទទួលជោគជ័យជាមួយនឹងឈុតយុវជនជាច្រើនដំណាក់កាលមុនពេលដែលអាចចាប់បានឱកាសបង្ហាញខ្លួននៅឈុតធំជាលើកដំបូងកាលពីឆ្នាំ២០១៧៕...
តូក្យូ៖ប្រភពដែលមានចំណេះដឹងអំពីបញ្ហានេះបាននិយាយថា តម្លៃនៃការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូកាលពីឆ្នាំមុន ឥឡូវនេះត្រូវបានកំណត់ចំនួន ១.៤២ ពាន់ពាន់លានយ៉េន ធ្លាក់ចុះ ៣០ ពាន់លានយ៉េនពីចំនួនដែលបានព្យាករណ៍កាលពីខែធ្នូ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រភពបាននិយាយថា គណៈកម្មាធិការរៀបចំការប្រកួតនឹងប្រកាសអំពីតួលេខផ្លូវការបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ខ្លួនកាលពីថ្ងៃអង្គារ ដោយបន្ទុករបស់រដ្ឋាភិបាលទីក្រុងតូក្យូបានធូរស្រាលចំនួន ២០ ពាន់លានយ៉េន ក្រោយពីពិនិត្យយ៉ាងជិតស្និទ្ធនៃការចំណាយ។ អ្នករៀបចំ រដ្ឋាភិបាលទីក្រុង និងរដ្ឋាភិបាលកណ្តាលត្រូវរួមគ្នាទទួលខុសត្រូវលើបន្ទុកហិរញ្ញវត្ថុរបស់ការប្រកួត។ សម្រាប់ការប៉ាន់ប្រមាណក្នុងខែធ្នូ អ្នករៀបចំត្រូវបង់ប្រាក់ចំនួន ៦៣៤...
ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធី បិទការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២២ជាផ្លូវការ លើកីឡា៦ប្រភេទ បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម និងវាយកូនឃ្លីលើតុ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ...
កីឡាករអង់គ្លេស Declan Rice ដែលជាគោលដៅ របស់ក្លឹបបិសាចក្រហម Man UTD ផងនិងតោខៀវ Chelsea ផងនោះពេលនេះត្រូវបាន UEFA សម្រេចចិត្តជាផ្លូវការដាក់ពិន័យ រងបម្រាមការប្រកួត ចំនួន២ហើយ នៅរដូវកាលក្រោយ ក្រោយពេលដែលគាត់បានធ្វើការរិះគន់ខ្លាំង ចំពោះអាជ្ញាកណ្តាល ប្រទេស Europa League នាពេលកន្លងមក។ កីឡាករ...