ទីក្រុងឡុងដ៍ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា Wimbledon បានហាមឃាត់កីឡាករ រុ ស្ស៊ី និងបេឡារុស្ស ពីការប្រកួតឆ្នាំ ២0២២ ដើម្បីឆ្លើយតបទៅនឹងការលុកលុយ ទៅលើប្រទេស អ៊ុយក្រែន ប៉ុន្តែអ្នករៀបចំ ATP និង WTA បានចាត់ទុកការផ្លាស់ប្តូរនេះថា ជាអយុត្តិធម៌ និង...
ក្លឹបយក្សប៉ទុយហ្គាល់ Benfica ត្រូវបានសារព័ត៌មាន Pedro Almeida ចុះផ្សាយថា កំពុងចាប់អារម្មណ៍ ក្នុងការត្រឡប់មកទៅធ្វើការ ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធអាហ្សង់ទីន Angel Di Mariaឡើងវិញ នារដូវក្តៅខាងមុខនេះ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានគេដឹងដែរថា នឹងត្រូវឈានទៅដល់ទីបញ្ចប់ ហើយជាមួយនឹងក្លឹបមហាសេដ្ឋី បារាំង PSG នៅក្នុងខែមិថុនាខាងមុខនេះ ហើយ...
នៅថ្ងៃនេះ បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស ក្រោមស្នាដៃរបស់ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង០នោះ គ្រូបង្វឹករបស់បិសាចក្រហម Man UTD លោក Ralf Rangnick បានចេញមកធ្វើការរំលេច ពីការយល់ឃើញ និងផែនការបន្ទាប់របស់ក្លឹបផងដែរ។ លោក Rangnick បានសារភាពថាបិសាចក្រហម Man UTD ពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់ ក្នុងការប្រកួតប៉ះនឹង...
យោងតាមការចេញផ្សាយរបស់ Fichajes នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមរបស់លោក Diego Simeone កំពុងតែបង្ហាញចាប់អារម្មណ៍ ជាមួយនឹងកីឡាករវ័យ២១ឆ្នាំម្នាក់ ដែលកំពុងមានទំរង់លេងខ្លាំង នៅក្លឹបបារាំង Marseille។ កីឡាករបារាំងខ្សែការពារ William Saliba បានក្លាយទៅជាកីឡាករដ៏ឆ្នើម ក្នុងតំបន់ការពាររបស់ក្លឹបនៅរដូវកាលនេះ ព្រមទាំងបានបង្ហាញខ្លួន ដល់ទៅ២១ដង នៃការប្រកួតលីកទាំង៣២ដងផងដែរ។ Saliba ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្ន គ្រាន់តែជាកីឡាករខ្ចីជើងរបស់...
ស្រុកល្វាឯម៖ ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២គិតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២រកឃើញក្រុមជើងខ្លាំង៨ក្រុម ឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតប្រព្រឹត្តិទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម។ សម្រាប់៨ក្រុម រួមមានក្រុមបាល់ទាត់ យុវជន អធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុវជនអរិយក្សត្រ ក្រុមបាល់ទាត់យុវជនឃុំសំបួរ ក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវ ក្រុមបាល់ទាត់យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់យុវជន...
ថ្មីៗនេះគេបានជឿជាក់ថា ក្លឹបបិសាចក្រហម Man UTD ពិតជាមានបំណង ក្នុងការចុះកុងត្រា នាំយកកីឡាករខ្សែការពារ បន្ថែមម្នាក់ទៀត ឲ្យបាននូវរដូវក្តៅខាងមុខនេះ ដែលក្នុងនោះមានកីឡាករ គោលដៅ មួយចំនួនបូករួមទាំងកីឡាករ ខ្សែការពារម្នាក់ របស់ក្លឹបតោខៀវ Chelsea ផងដែរ។ The Manchester Everning News បានចេញផ្សាយថា ក្លឹប...
នៅថ្ងៃនេះគ្រូបង្វឹកក្លឹប Barcelona លោក Xavi បានសារភាពថាជាផ្លុវការហើយដែរថា ក្លឹបដល់ពេលដែលអាចនិយាយពាក្យថា Goodbye ជាមួយនឹងពានរង្វាន់ La Liga រដូវកាលនេះក្រោយបរាជ័យគួរឲ្យភ្ញាក់ផ្អើលទៅលើក្រុម Cadiz ហើយដែលលោកបានហៅ ថាការចាញ់លើកនេះគឺមិនអាចទទួល យកបាននោះទេ។ បន្ទាប់ពីបានធ្លាក់ចេញពីពានរង្វាន់ Europa League ក្រោមថ្វីដៃរបស់ក្លឹបអាល្លឺម៉ង់ Eintracht Frankfurt ហើយនោះ...
អតីតប្រធានក្រុមរបស់ក្លឹបបិសាចក្រហម Man UTD ដ៏ល្បីល្បាញលោក Roy Keane បានធ្វើការលើកឡើងនិងជឿជាក់ថាការវិលត្រឡប់របស់កំពូលកីឡាករ Cristiano Ronaldo ជាមួយនឹងក្លឹបនោះគឺមិនមែនជាកំហុស នោះឡើយដែលជាក់ស្តែងកីឡាកររូបនេះ បានជួយក្លឹបបានជាច្រើនទៅវិញនោះទេ។ លោក Keane ដែលធ្លាប់លេងក្នុងតំណែងជាកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹបនៅពេលដែលកីឡាករ CR7 ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៥ សម័យកាលរូបនេះទើបតែបានចូលរួម ជាមួយនឹង...
ក្រុមហង្សក្រហម Liverpool ធ្វើបានល្អណាស់ ដោយយកឈ្នះ លើក្រុមបិសាចក្រហម Manchester United ដល់ទៅលទ្ធផល ៤-០ ឯណោះ ក្នុងពានរង្វាន់ English Premier League ។ កែបាល់បានត្រឹម៥នាទី ក្រុម Liverpool រកបាន១គ្រាប់ទៅហើយ ដោយ Diaz មុនពេល...
អតីតកីឡាករឆ្នើម របស់ក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney នៅថ្ងៃនេះបានបង្ហាញ ការប្តេជ្ញាចិត្តថា នឹងនៅតែបន្តការងាររបស់គាត់ ជាមួយនឹងក្លឹប Derby County ដដែលទោះបីជាក្លឹបត្រូវបានកាត់ចេញ ទៅលេងនៅលីគទី៣ របស់អង់គ្លេស នារដូវកាលក្រោយក្តី។ លោក Rooney បាននិយាយថា លោកនៅតែមានបំណង ក្នុងការបន្តស្នាក់នៅ និងជួយដឹកនាំក្រុមត្រឡប់មករកថ្ងៃ ដែលសប្បាយរីករាយ ដូចកាលពីគ្រាមុនវិញ...