កីឡា

រកឃើញម្ចាស់ជើងឯក លើវិញ្ញាសាបាល់ទះ និងបាល់បោះបុរស-នារី នៃការប្រកួតកីឡាមហាជន ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២

ភ្នំពេញ ៖ មកដល់នាថ្ងៃទ១៧ ខែមិថុនា ឆ្នាំ២០២២ជាថ្ងៃបញ្ចប់ ការប្រកួត នៃព្រឹត្តិការណ៍ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំ ឆ្នាំ ២០២១-២០២២ គណៈកម្មការបានរកឃើញ ម្ចាស់ជើងឯក លើវិញ្ញាសាបាល់ទះ និងបាល់បោះបុរស-នារី ហើយការប្រកួតនេះ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ។

ចំពោះវិញ្ញាសាបាល់ទះនារី៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទះនារី រួមចិត្តតែមួយ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទះ ឃុំគោកត្រប់ (ស្រុកកណ្តាលស្ទឹង) និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទះ នារីក្លាហាន (ក្រុងតាខ្មៅ) ។

វិញ្ញាសាបាល់ទះបុរស៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទះយុវជន ព្រែកតាពៅ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទះ ហនុមានសន្តិភាព និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទះ យុវជនតាមាក់ ។
ចំណែកវិញ្ញាសាបាល់បោះនារី ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់បោះអារ៉ាប៊ីកាហ្វេក្រុងតាខ្មៅ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់បោះ យុវនារីសំរោងធំ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់បោះយុវនារី ព្រែកស្លែង (ស្រុកកណ្តាលស្ទឹង) ។ វិញ្ញាសាបាល់ប៉បុរស៖ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់បោះអារ៉ាប៊ីកាហ្វេក្រុងតាខ្មៅ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់បោះ មិត្តភាពក្រុងតាខ្មៅ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់បោះ វិទ្យាល័យ ហ៊ុន សែន ស្អាង ។

ដោយឡែកវិញ្ញាសាបាល់ទាត់នារី ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមសមាគម បាល់ទាត់នារី ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់យុវនារី ស្រុកកណ្តាលស្ទឹង និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ ស្អាងយើងស្អាត ៕

Most Popular

To Top