ខ្សែប្រយុទ្ធ Edinson Cavani មានបំណងចង់ចាកចេញពី Manchester United ទៅចូលរួមជាមួយ Barcelona នៅរដូវកាលក្រោយ។ កីឡាករវ័យ៣៤ឆ្នាំ កំពុងស្ថិតក្នុងកុងត្រា ឆ្នាំចុងក្រោយនៅ Man United ហើយអាចនឹងមកកីឡដ្ឋាន Camp Nou ដោយគ្មានតម្លៃខ្លួន។ យោងតាមសារព័ត៌មាន The Times ឲ្យដឹងថា...
ប្រធានក្រុមរបស់ Arsenal កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេចាប់បានលើការចុច Like លើរូបរបស់ Cristiano Ronaldo បង្ហោះអបអរ Man Utd ឈ្នះលើកាំភ្លើងធំ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ រកបាន២គ្រាប់ម្នាក់ឯង នាំឲ្យបិសាចក្រហមយកឈ្នះ Arsenal ៣-២ ក្នុងកីឡដ្ឋាន Old Trafford...
លោក Michael Carrick បានសម្រេចចិត្តចាកចេញ ពីក្រុមបិសាចក្រហម Manchester United ហើយ ក្រោយពីដឹកនាំប្រកួតចុងក្រោយយកឈ្នះលើក្រុម Arsenal ៣-២។ Carrick បានចូលខ្លួនដឹកនាំ ក្រុមបិសាចក្រហមបណ្ដោះអាសន្ន ក្រោយពីលោក Ole ត្រូវបានក្លឹបបណ្ដេញចេញពីតំណែង។ ៣ប្រកួតក្រោមការដឹកនាំ របស់បុរសវ័យ៤០ឆ្នាំនេះ ឃើញថា Man Utd...
ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលើកឡើងថា «វគ្គបណ្តុបណ្តាលគឺជាចំណែកដ៏សំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងដល់គ្រូបង្វឹកកីឡាកាយសម្ព័ន្ធ ដើម្បីដើរឲ្យទាន់បច្ចុប្បន្នភាពរបស់អន្តរជាតិ ក៏ដូចជាបន្តដំណើរការអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Class P3+Tranning Camp) ដែលដំណើរការពីថ្ងៃទី១-៧ ខែធ្នូ...
ភ្នំពេញ:ព្រឹត្តិការណ៍កីឡាបាល់ទះ ដែលប្រសិទ្ធនាមថា «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» នឹងបើករដូវកាលទី១ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ជាមួយនឹងគោលបំណងសំខាន់ៗ អមដោយប្រាក់រង្វាន់ប្រចាំខែ និងប្រាក់រង្វាន់ធំរហូតដល់ ៥០០០ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋា ន The Blue Sport រាជធានីភ្នំពេញ។ លោក លាង ស៊ីម ប្រធានបច្ចេកទេសរៀបចំការប្រកួតនេះបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ ពាក់កណ្ដាលអាជីពនេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបំផុសសកម្មភាពកីឡាបាល់ទះ, លើកទឹកចិត្តឱ្យយុវជនបានចូលរួមលេងកីឡាដើម្បីសុខភាព...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២១ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ នៅតាមទីលានរបស់ខេត្ត។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន...
ជាការប្រកួតជ័យជំនះម្តងទៀតរបស់លោក Pep Guardiola ក្នុងការប្រកួតយប់មិញនេះទៅលើក្រុម Aston Villa ដែលដឹកនាំដោយលោក Steven Gerard ទាំងលទ្ធផល ប្រផិតប្រផោយ២ទល់ នឹង១ ប៉ុន្តែនៅតែត្រូវតាមពីក្រោយក្រុមលេខតោខៀវ Chelsea ដដែលក្នុងតារាង។ ទោះបីជាយ៉ាងណាក្តីប្រកួតនេះ គឺជាការប្រកួតបំបែកកំណត់ត្រាថ្មី មួយទៀតរបស់លោក Pep ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City...
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា ការចាក់សោរការពារមេរោគឆ្លង COVID-19 បានធ្វើឲ្យមានការកើនឡើងការជិះកង់នៅចក្រភពអង់គ្លេស ហើយសកម្មភាពជិះកង់របស់ពួកគេធ្វើឡើងដើម្បីហាត់ប្រាណ និងខ្យល់អាកាសបរិសុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យផ្លូវការពីនាយកដ្ឋានដឹកជញ្ជូនក៏បង្ហាញថា អ្នកជិះកង់ជាច្រើននាក់ទៀតបានស្លាប់នៅលើផ្លូវជនបទក្នុងឆ្នាំ២០២០ជាងកាលពី២ ឆ្នាំមុន។ មនុស្ស ៨៩ នាក់បានបាត់បង់ជីវិតនៅលើផ្លូវជនបទកាលពីឆ្នាំមុន កើនឡើងជិត ៥០ភាគរយពីចំនួន៦០នាក់កាលឆ្នាំ២០១៩ ចំណែកឆ្នាំ២០១៨ អ្នកជិះកង់៤៨នាក់បានស្លាប់នៅតាមផ្លូវជនបទ។ នេះគឺទោះបីជាមានយានជំនិះតិចជាងមុនដែលប្រើប្រាស់ផ្លូវជនបទ និងការថយចុះគួរឲ្យកត់សម្គាល់នៃបរិមាណចរាចរណ៍ក្នុងអំឡុងពេលមានការរឹតបន្តឹងនៃជំងឺរាតត្បាត។ NFU Mutual...
ទីក្រុងប៉េកាំង៖ ប្រទេសចិនបានព្រមានថា វ៉ារ្យ៉ង់មេរោគបម្លែងថ្មីរបស់មេរោគ COVID-19 គឺ Omicronដែលរីករាលដាលយ៉ាងឆាប់រហ័សនឹងបង្កឲ្យមានបញ្ហាប្រឈមសម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងានៅខែកុម្ភៈខាងមុខនៅទីក្រុងប៉េកាំងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទោះបីជាប្រទេសចិនបានទប់ស្កាត់មេរោគ COVID-19 យ៉ាងទូលំទូលាយនៅក្នុងព្រំដែនរបស់ខ្លួនតាមរយៈការរឹតបន្តឹងការធ្វើដំណើរ និងការចាក់សោរក៏ដោយ ការផ្ទុះឡើងក្នុងស្រុកដែលកើតឡើងដដែលៗទាក់ទងនឹងវ៉ារ្យ៉ង់ Deltaបានធ្វើឲ្យអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកនាំពាក្យក្រសួងការបរទេស Zhao Lijian បាននិយាយថា ខ្ញុំគិតថា វាពិតជានឹងនាំឲ្យមានបញ្ហាប្រឈមនានាដែលទាក់ទងនឹងការការពារ និងការគ្រប់គ្រង ដោយបន្ថែមថា ទីក្រុងប៉េកាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាហ្វ្រិកខាងត្បូងក្នុងការផ្តល់ព័ត៌មានទាន់ពេលលើការប្រែប្រួលនេះ។ លោក...
គ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហម Man UTD លោក Ralf Rangnick នៅមិនទាន់អាចធ្វើការដឹកនាំក្រុមបានជាលើកដំបូងនៅឡើយទោះបីជាបានប្រកាស ជាផ្លូវការទៅហើយក្តីប៉ុន្តែព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធ ទៅនឹងការដោះដូរកីឡាករគឺមានកាន់តែច្រើនឡើង។ ក្នុងចំណោមព័ត៌មានជាច្រើនក្នុងនោះ បើយោងតាមការចេញផ្សាយរបស់ The Bild បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នឹងផ្តល់ជាទឹកប្រាក់រង្វាន់ដល់ទៅ ១០លានអ៊ឺរ៉ូជូនគ្រូបង្វឹក អាល្លឺម៉ង់រូបនេះភ្លាមប្រសិនបើគាត់អាច ទាក់ចិត្តនាំយកកីឡាករ Erling Haaland...